សម្ដីដកស្រង់ចំនួន ៦ឃ្លា ពីបុគ្គលដែលមានបញ្ញាខ្ពង់ខ្ពស់ ដែលបង្រៀនអ្នកឲ្យចេះរស់នៅជីវិត
ខាងក្រោមនេះគឺជាសម្ដីដកស្រង់ចំនួន ៦ឃ្លា ពីបុគ្គលដែលមានបញ្ញាខ្ពង់ខ្ពស់ ដែលបង្រៀនអ្នកឲ្យចេះរស់នៅជីវិត:
១) «យើងធ្វើឲ្យខ្លួនឯងហត់នឿយទៅតាម៣របៀប: យើងបង្កើតនូវការតាក់តែងប្រឌិតរឿងឡើងដូចជាទស្សនដែលពាក់ព័ន្ធនឹងចិត្ត។ ពួកយើងបន្ថែមនូវការខិតខំប្រឹងប្រែងជាច្រើន។ យើងបង្កើតនូវគោលបំណងឬគោលដៅជាច្រើននៅក្នុងចិត្តរបស់យើង។ ទាំងនេះគឺជារបស់ទាំង៣យ៉ាងដែលពិតជាធ្វើឲ្យយើងហត់នឿយ។ វាប្រៀបដូចជាសត្វល្អិតដែលត្រូវបានឃុំជាប់នៅក្នុងសំបុកពីងពាងយ៉ាងដូច្នោះ បើវាកាន់តែច្រាស់ច្រាល់ វានឹងកាន់តែជាប់ជំពាក់នៅក្នុងសំបុក។ នេះបានបង្កើតនូវសេចក្ដីទុក្ខពិតប្រាកដ ការធ្វើទារុណកម្មយ៉ាងពិតប្រាកដសម្រាប់ចិត្ត។» Nyoshul Khen Rinpoche
២) «បុរសម្នាក់សម្លឹងមើលទឹកស្ទឹងហូរទៅ។ បើគាត់មិនចង់ឲ្យវាហូរ មិនចង់ឲ្យវាផ្លាស់ប្ដូរឥតឈប់ឈរទៅតាមធម្មជាតិរបស់វា នោះគាត់នឹងរងទុក្ខនូវការឈឺចាប់យ៉ាងខ្លាំង។ បុរសម្នាក់ទៀតយល់ពីធម្មជាតិរបស់ទឹកស្ទឹងគឺជាការផ្លាស់ប្ដូរឥតឈប់ឈរ ដោយមិនខ្វល់ពីការចូលចិត្តឬមិនចូលចិត្តរបស់គាត់នោះឡើយ ដូច្នេះគាត់នឹងមិនរងទុក្ខនោះឡើយ។ យល់ពីអត្ថិភាពដូចជាការហូរទៅនេះ ដែលទទេពីភាពសប្បាយរីករាយដែលនៅឋិតថេរ ទទេពីអត្តា គឺជាការរកឃើញនូវអ្វីដែលឋិតថេរនិងមានសេរីភាពពីទុក្ខ រកឃើញនូវសន្តិភាពពិតប្រាកដនៅក្នុងលោក។» Ajahn Chah
៣) «ពួកយើងតែងតែព្យាយាមផ្លាស់ប្ដូរពិភពលោកនៅជុំវិញខ្លួនយើងជាជាងកត់សម្គាល់ឲ្យឃើញថាគឺជាការជាប់ជំពាក់របស់យើងដែលយើងត្រូវផ្លាស់ប្ដូរ។» Lama Yeshe
៤) «សេចក្ដីសុខនិងសេចក្ដីទុក្ខមិនអាស្រ័យទៅលើមានបានឬក្រីក្រនោះឡើយ ពួកវាអាស្រ័យទៅលើការដែលមានការយល់ត្រូវឬខុសនៅក្នុងចិត្តរបស់យើង។» Ajahn Chah
៥) «ទីណាដែលអ្នកជួបសេចក្ដីទុក្ខ អ្នកក៏អាចស្វែងរកសេរីភាពពីសេចក្ដីទុក្ខដែរ។ ព្យាយាមរត់គេចពីសេចក្ដីទុក្ខតាមពិតទៅគឺជាការរត់ទៅរកវានោះទេ។» Ajahn Chah
៦) «អ្នកត្រូវកត់សម្គាល់ឲ្យឃើញថាសត្រូវពិតប្រាកដ ចោរដែលលួចសេចក្ដីសុខរបស់អ្នក គឺជាចោរនៅខាងក្នុង គឺជាម្នាក់ដែលនៅក្នុងចិត្តរបស់អ្នក ម្នាក់ដែលអ្នកបានអោបក្រសោបតាំងពីពេលដែលមិនមានចំណុចចាប់ផ្ដើម។ ដូច្នេះហើយចូរបង្កើតនូវការប្ដេជ្ញាចិត្តដ៏រឹងមាំក្នុងការបោះវាចេញនិងមិនអនុញ្ញាតឲ្យវាត្រឡប់មកវិញនោះឡើយ។» Lama Yeshe
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ប្រយោគចំនួន៩ឃ្លា ដែលអាចកែតម្រូវការគិតរបស់អ្នកឲ្យមកផ្លូវត្រូវវិញបាន