ទស្សនចំនួន ១១ឃ្លា ដែលមានលក្ខណៈកំប្លែងចាប់អារម្មណ៍និងស៊ីជម្រៅរបស់កវីកំណាព្យអាមេរិកលោក Robert Frost
ថ្ងៃនេះយើងបានចងក្រងនូវទស្សនចំនួន ១១ឃ្លា ដែលមានលក្ខណៈកំប្លែងចាប់អារម្មណ៍និងបង្កប់នូវអត្ថន័យស៊ីជម្រៅរបស់កវីកំណាព្យរបស់អាមេរិកលោក Robert Frost:
១) «រស់នៅជីវិតឲ្យដូចជាវាគឺជាដង្ហើមចុងក្រោយដែលអ្នកដកព្រោះដង្ហើមនោះគឺជាខ្លឹមសារទាំងមូលនៃការរស់នៅ របស់តូចៗនៅក្នុងជីវិតគឺជាអ្វីដែលផ្សារភ្ជាប់យើងទៅនឹងរាល់របស់ធំៗទាំងអស់ដែលយើងរស់នៅដើម្បីវា។»
២) «ផ្លូវដែលល្អបំផុតសម្រាប់ចាកចេញគឺតែងតែជាការឆ្លងកាត់។»
៣) «ការអប់រំគឺជាសមត្ថភាពក្នុងការស្ដាប់ទៅនឹងស្ទើរតែគ្រប់អ្វីៗទាំងអស់ដោយមិនបាត់បង់ចិត្តស្ងប់របស់ខ្លួនឯងឬបាត់បង់ទំនុកចិត្តទៅលើខ្លួនឯង។»
៤) «កុំយករបងចេញលុះត្រាតែអ្នកដឹងថាហេតុអ្វីបានជាវាត្រូវបានគេដាក់។»
៥) «កំណាព្យគឺនៅពេលដែលអារម្មណ៍បានរកឃើញការគិតរបស់វាហើយការគិតបានរកឃើញពាក្យ។»
៦) «បើយើងមិនអាចសើចយើងនឹងទៅជាឆ្កួត។»
៧) «ខ្ញុំមិនច្របូកច្របល់នោះទេ។ ខ្ញុំគ្រាន់តែលាយច្របល់បានសព្វប៉ុណ្ណោះ។»
៨) «ធម្មជាតិគឺតែងតែផ្ដល់សញ្ញាដល់យើង។ វាផ្ដល់សញ្ញាម្ដងហើយម្ដងទៀត។ ហើយរំពេចនោះយើងក៏យល់ពីការផ្ដល់សញ្ញានោះ។»
៩) «តើមានរឿងប៉ុន្មានខ្លះដែលត្រូវកើតឡើងទៅលើអ្នកមុនពេលអ្វីមួយកើតឡើងចំពោះអ្នក ?»
១០) «អំពើហិង្សាដើម្បីគោរពទៅតាមច្បាប់ត្រូវបានធ្វើច្រើនហួសពីដើម្បីល្មើសច្បាប់។»
១១) «ធនាគារគឺជាទីកន្លែងមួយដែលពួកគេឲ្យអ្នកខ្ចីឆត្រនៅក្នុងអាកាសធាតុល្អហើយសួររកវាមកវិញនៅពេលមេឃចាប់ផ្ដើមភ្លៀង។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្ដី១១ឃ្លាដែលបានដកស្រង់ពីទស្សនវិទូនិងកវីនិពន្ធដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រវត្តិសាស្ត្រ