សម្ដីដកស្រង់ចំនួន ៥ឃ្លា ដែលបង្រៀនអ្នកឲ្យចេះរស់នៅប្រឈមមុខនឹងការពិតនៃជីវិត
ខាងក្រោមនេះគឺជាសម្ដីដកស្រង់ចំនួន ៥ឃ្លា ដែលបង្រៀនអ្នកឲ្យចេះរស់នៅប្រឈមមុខនឹងការពិតនៃជីវិត:
១) «ខ្ញុំមិនមែនរៀនដើម្បីឲ្យដឹងច្រើនឡើយ ប៉ុន្តែដើម្បីរវីរវល់អើពើតិចជាងមុន។» Juana Inés de la Cruz
២) «គ្មាននរណាម្នាក់អាចធ្វើឲ្យនរណាម្នាក់សប្បាយចិត្តបានឡើយ។ បើវាអាចទៅរួចក្នុងការធ្វើឲ្យមនុស្សសប្បាយចិត្ត ពិភពលោកទាំងមូលនឹងរីករាយមិនខានព្រោះថាគ្រប់គ្នាព្យាយាមធ្វើឲ្យគ្រប់គ្នាសប្បាយចិត្ត។ ឪពុកព្យាយាមធ្វើឲ្យកូនសប្បាយចិត្ត ប្ដីព្យាយាមធ្វើឲ្យប្រពន្ធសប្បាយចិត្ត ប្រពន្ធព្យាយាមធ្វើឲ្យប្ដីសប្បាយចិត្ត ប៉ុន្តែគ្មាននរណាម្នាក់ហាក់ដូចជាសប្បាយចិត្តឡើយ! លុះត្រាតែបុគ្គលម្នាក់សម្រេចចិត្តសប្បាយចិត្ត ពុំនោះទេវានឹងមិនអាចទៅរួចនោះឡើយ ហើយមានមនុស្សតិចណាស់ដែលសម្រេចចិត្តសប្បាយចិត្ត។ ពួកគេសម្រេចចិត្តសោកសៅ ព្រោះនៅក្នុងភាពសោកសៅពួកគេមានអំណាចខ្លាំងក្លា។ នៅក្នុងភាពសោកសៅពួកគេក្លាយជាចំណុចផ្ដោតនៃការផ្ចង់សតិ។ ភាពសោកសៅបានគ្របដណ្ដប់ត្រួតត្រាចិត្ត ហើយនៅពេលពួកគេសប្បាយចិត្ត រាល់ការត្រួតត្រាទាំងអស់នឹងរលាយបាត់អស់។» Osho
៣) «បើយើងគិតតែពីខ្លួនឯង ភ្លេចពីអ្នកដទៃ នោះចិត្តរបស់យើងនឹងស្ថិតនៅក្នុងតំបន់តូចមួយប៉ុណ្ណោះ។ នៅក្នុងតំបន់តូចមួយនោះ សូម្បីតែបញ្ហាដ៏តូចមួយក៏ស្ដែងចេញមកធំដែរ។ ប៉ុន្តែនៅខណៈពេលដែលអ្នកអភិវឌ្ឍនូវអារម្មណ៍ខ្វាយខ្វល់ពីអ្នកដទៃ អ្នកនឹងដឹងថាដូចទៅនឹងយើងដែរ ពួកគេក៏ចង់បានសេចក្ដីសុខដែរ ពួកគេក៏ចង់បានភាពសប្បាយរីករាយដែរ។ នៅពេលអ្នកមានអារម្មណ៍ខ្វាយខ្វល់បែបនេះ ចិត្តរបស់អ្នកនឹងពង្រីកធំឡើងដោយស្វ័យប្រវត្តិ។» សម្ដេចសង្ឃដាឡៃ ឡាម៉ា
៤) «អ្វីក៏ដោយដែលបានកើតគឺមិនឋិតថេរ ទៀងនឹងស្លាប់ទៅវិញ។ អ្វីក៏ដោយដែលប្រមូលផ្ដុំឡើងគឺមិនឋិតថេរ ទៀងនឹងធ្លាយចេញទៅវិញ។ អ្វីក៏ដោយដែលមកជាមួយគ្នាគឺមិនឋិតថេរ ទៀងនឹងបែកបាក់ទៅវិញ។ អ្វីក៏ដោយដែលត្រូវបានសាងសង់គឺមិនឋិតថេរ ទៀងនឹងដួលរលំទៅវិញ។ អ្វីក៏ដោយដែលកើនឡើងគឺមិនឋិតថេរ ទៀងនឹងធ្លាក់ចុះទៅវិញ។ ដូច្នេះហើយដូចគ្នាទៅនឹងមិត្តភាពនិងសត្រូវ សំណាងនិងភាពសោកសៅ ល្អនិងអាក្រក់ រាល់ការគិតដែលឆ្លងកាត់ចិត្តរបស់អ្នក គ្រប់យ៉ាងតែងតែផ្លាស់ប្ដូរជានិច្ច។» Patrul Rinpoche
៥) «តិចជាច្រើនបង្កើតនូវជាច្រើនខ្លាំង។» Miguel de Cervantes
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ប្រយោគដ៏មានតម្លៃចំនួន៧ឃ្លា ដែលអ្នកគួរប្រើប្រាស់ដើម្បីយកមកសិក្សាពីធម្មជាតិនៃចិត្តរបស់អ្នក