សម្ដីដកស្រង់ចំនួន ៨ឃ្លា ពីអ្នកនិពន្ធសៀវភៅបែបភ័យរន្ធត់និងស្រមើស្រមៃ The Call of Cthulhu លោក H. P. Lovecraft
ថ្ងៃនេះយើងបានចងក្រងនូវសម្ដីដកស្រង់ចំនួន ៨ឃ្លា ពីអ្នកនិពន្ធសៀវភៅបែបភ័យរន្ធត់និងស្រមើស្រមៃដែលមានចំណងជើងថា The Call of Cthulhu លោក H. P. Lovecraft:
១) «អារម្មណ៍ដែលមានវ័យចំណាស់បំផុតនិងខ្លាំងក្លាបំផុតរបស់មនុស្សជាតិគឺជាភាពភ័យខ្លាច ឯប្រភេទនៃការភ័យខ្លាចដែលមានវ័យចំណាស់បំផុតនិងខ្លាំងក្លាបំផុតគឺជាការភ័យខ្លាចនូវអ្វីដែលមិនទាន់ត្រូវបានដឹង ឬជួបវា។»
២) «ជីវិតមិនដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងដូចទៅនឹងការគេចវេះពីជីវិតនោះឡើយ។»
៣) «មនុស្សជាមូលដ្ឋានគឺជាសត្វដែលជឿលើជំនឿអរូបិយនិងពោរពេញដោយភាពភ័យខ្លាច។ ដកចេញនូវក្រុមព្រះជាម្ចាស់និងសន្តបុគ្គលរបស់គ្រិស្ត ហើយពួកគេនឹងទៅគោរពបូជាអ្វីផ្សេងទៀតជាក់ជាពុំខាន។»
៤) «សមិទ្ធិផលដ៏អស្ចារ្យបំផុតរបស់មនុស្សមិនដែលជាអ្វីមួយដើម្បីប្រាក់ចំណេញនោះឡើយ។»
៥) «ខ្ញុំមិនធ្លាប់សួរនរណាម្នាក់ថាអាជីវកម្មរបស់គាត់ជាអ្វីនោះឡើយ ព្រោះវាមិនដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍នោះឡើយ។ អ្វីដែលខ្ញុំសួរពីគាត់គឺការគិតនិងក្ដីសុបិនរបស់គាត់។»
៦) «ភាពសប្បាយរីករាយសម្រាប់ខ្ញុំគឺជាភាពងឿងឆ្ងល់ នូវអ្វីដែលមិនទាន់ត្រូវបានរុករក អ្វីដែលមិនបានរំពឹងទុក អ្វីដែលលាក់ពួននិងអ្វីដែលមិនផ្លាស់ប្ដូរដែលនៅពួនសម្ងំពីក្រោយការផ្លាស់ប្ដូរដែលមិនសូវសំខាន់។»
៧) «កុំបកស្រាយអ្វីទាំងអស់។»
៨) «ខ្ញុំតែងតែដឹងថាខ្ញុំគឺជាអ្នកក្រៅ មនុស្សចម្លែកនៅក្នុងសតវត្សនេះនិងនៅក្នុងចំណោមអ្នកទាំងនោះដែលនៅតែជាមនុស្ស។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ប្រយោគ១៣ឃ្លាដែលអ្នកគួររៀនសូត្រពីអាមេរិកជនជាតិដើម ដែលជាជាតិសាសន៍ដែលមានប្រវត្តិសាស្ត្រចំណាស់មួយ