ទស្សន​ចំនួន​ ១០ឃ្លា​ របស់​កវី​កំណាព្យ​និង​អ្នក​ការទូត​របស់​សាធារណរដ្ឋ​ឈីលី លោក Pablo Neruda​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ទស្សន​ចំនួន​ ១០ឃ្លា​ របស់​កវី​កំណាព្យ​និង​អ្នក​ការទូត​របស់​សាធារណរដ្ឋ​ឈីលី លោក Pablo Neruda ហើយ​ក៏​ជា​អ្នក​នយោបាយ​មួយ​រូប​ដែល​បាន​ជាប់​ពានរង្វាន់​ណូបែល​ផ្នែក​អក្សរសាស្ត្រ​ក្នុង​ឆ្នាំ​១៩៧១​ផង​ដែរ៖

 

១) «ថ្ងៃមួយ កន្លែង​មួយ អ្នក​នឹង​រក​ឃើញ​ខ្លួនឯង ហើយ​មានតែ​វា​ប៉ុណ្ណោះ​ដែល​អាច​ជា​ពេលវេលា​ដែល​រីករាយ​បំផុត​និង​ល្វីង​ជូរចត់​បំផុត​នៅ​ក្នុង​ជីវិត​អ្នក។»

 

២) «អ្នក​អាច​កាត់​ចោល​នូវ​រាល់​ផ្កា​ទាំងអស់ ​ប៉ុន្តែ​អ្នក​មិន​អាច​រារាំង​រដូវ​ផ្ការីក​មិន​ឲ្យ​មក​ដល់​បាន​នោះ​ឡើយ។»

 

៣) «សៀវភៅ​ដែល​ជួយ​អ្នក​ខ្លាំង​បំផុត​គឺជា​សៀវភៅ​ដែល​ធ្វើឲ្យ​អ្នក​គិត​ច្រើន​បំផុត។ វិធី​ដ៏​លំបាក​បំផុត​នៃ​ការ​រៀនសូត្រ​គឺជា​អ្វី​ដែល​​ងាយស្រួល​អាន។ ប៉ុន្តែ​សៀវភៅ​ដែល​ល្អ​ដែល​បាន​មក​ពី​អ្នក​រិះគិត​ដ៏​ល្អ​អស្ចារ្យ​មួយ ​គឺជា​នាវា​នៃ​ការគិតជ្រៅ​ពេញ​ទៅ​ដោយ​ការពិត​និង​ភាព​ស្រស់ស្អាត។»

 

៤) «មិនមាន​ចន្លោះ​ទំនេរ​ណា​ដែល​ធំ​ជាង​ចន្លោះ​ទំនេរ​របស់​ភាព​សោកសៅ​ទៀត​នោះ​ឡើយ។»

 

៥) «បើ​គ្មាន​អ្វី​ដែល​អាច​ជួយ​យើង​ពី​ការ​ស្លាប់​បាន យ៉ាងហោចណាស់​ក្ដី​ស្រឡាញ់​អាច​ជួយ​យើង​ពី​ជីវិត​បាន។»

 

៦) «សំណើច​គឺជា​ភាសា​នៃ​វិញ្ញាណ។»

 

៧) «ស្រឡាញ់​ពិតជា​ខ្លី បំភ្លេច​ពិតជា​វែង។»

 

៨) «ជា​រៀងរាល់​ថ្ងៃ​អ្នក​លេង​ជាមួយ​ពន្លឺ​នៃ​ចក្រវាល។»

 

៩) «តើ​ផែនដី​បាន​បង្រៀន​ដើមឈើ​អំពី​អ្វី ? នោះគឺរបៀប​ក្នុង​ការ​និយាយ​ទៅកាន់​មេឃា។»

 

១០) «ចូរ​យើង​បំភ្លេច​​ចិត្ត​សប្បុរស​នូវ​មនុស្ស​ដែល​មិន​អាច​ស្រឡាញ់​យើង​បាន។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្រង់សម្តី​៧ឃ្លា អាច​ជួយ​ធ្វើ​ជា​​ស្ពាន​ចម្លង​ឲ្យ​អ្នក​មាន​​ភាព​ចាស់ទុំ​ខាង​ផ្លូវចិត្ត​​

X
5s