ទស្សនចំនួន ៦ឃ្លា ពីបុគ្គលដែលមានបញ្ញាស៊ីជម្រៅទៅលើអត្ថិភាពរបស់មនុស្ស
ថ្ងៃនេះយើងបានចងក្រងនូវទស្សនចំនួន ៦ឃ្លា ពីបុគ្គលដែលមានបញ្ញាស៊ីជម្រៅទៅលើអត្ថិភាពរបស់មនុស្ស:
១) «ការអភ័យទោសដោះលែងវិញ្ញាណឲ្យមានសេរីភាព វាដកចេញនូវភាពភ័យខ្លាច។» Morgan Freeman
២) «វាពិតជាមិនមានមូលហេតុដែលត្រូវរងទុក្ខនោះទេ។ មូលហេតុតែមួយគត់ដែលអ្នករងទុក្ខគឺដោយសារតែអ្នកជ្រើសរើសរងទុក្ខ។ បើអ្នកសម្លឹងមើលជីវិតរបស់អ្នក អ្នកនឹងរកឃើញលេសជាច្រើនសម្រាប់រងទុក្ខ ប៉ុន្តែមូលហេតុដ៏ល្អមួយសម្រាប់រងទុក្ខគឺមិនមាននោះឡើយ។ វាក៏ពិតដូចគ្នាចំពោះសេចក្ដីសុខដែរ។ មូលហេតុតែមួយគត់ដែលអ្នករីករាយគឺដោយសារតែអ្នកជ្រើសរើសរីករាយ។ សេចក្ដីសុខគឺជាជម្រើស ដូចគ្នាទៅនឹងសេចក្ដីទុក្ខដែរ។» Miguel Angel Ruiz
៣) «កុំយកអ្វីៗដាក់ក្នុងចិត្ត។ គ្មានអ្វីមួយដែលអ្នកដទៃធ្វើគឺដោយសារតែអ្នកនោះឡើយ។ អ្វីដែលអ្នកដទៃនិយាយឬធ្វើគឺជាចំណាំងផ្លាតនៃការពិតរបស់ពួកគេ សុបិនរបស់ពួកគេ។ នៅពេលអ្នកស៊ាំជាមួយការយល់ឃើញរបស់អ្នកដទៃ អ្នកនឹងលែងក្លាយជាជនរងគ្រោះនៃសេចក្ដីទុក្ខដែលមិនចាំបាច់ទៀតហើយ។» Miguel Angel Ruiz
៤) «ការរំពឹងទុកធម្មតារបស់យើងអំពីការពិតត្រូវបានបង្កើតឡើងដោយការយល់ព្រមគ្នានៅក្នុងសង្គម។ ពួកយើងត្រូវបានបង្រៀនពីរបៀបក្នុងការមើលនិងយល់ពីពិភពលោក។ ល្បិចនៃការប្រាស្រ័យទាក់ទងគ្នាគឺជាការធ្វើឲ្យយើងជឿថាការពិពណ៌នាដែលយើងយល់ព្រមគ្នានោះ បានគូសបង្ហាញឲ្យច្បាស់លាស់នូវដែនកំណត់នៃពិភពលោកពិតប្រាកដ។ អ្វីដែលយើងហៅថាជាការពិតគ្រាន់តែរបៀបមួយនៃការមើលឃើញពិភពលោកប៉ុណ្ណោះ គឺជារបៀបដែលត្រូវបានគាំទ្រដោយការយល់ព្រមគ្នានៅក្នុងសង្គម។» Carlos Castaneda
៥) «អ្នកមិនមែនចៃដន្យនោះទេ។ ពិភពលោកត្រូវការអ្នក។ បើមិនមានអ្នក អ្វីមួយនឹងត្រូវបានបាត់បង់នៅក្នុងអត្ថិភាពហើយគ្មាននរណាម្នាក់អាចជំនួសបាននោះឡើយ។» Rajneesh
៦) «អត្ថិភាពទាំងមូលកំពុងតែរាំ លើកលែងតែមនុស្សប៉ុណ្ណោះ។ អត្ថិភាពទាំងមូលកំពុងតែស្ថិតនៅក្នុងចលនាដែលធូរស្រាល។ ដើមឈើកំពុងតែលូតលាស់ហើយចាបកំពុងតែស្រែកហើយស្ទឹងកំពុងតែហូរ ដួងតារាកំពុងតែធ្វើចលនា គ្រប់យ៉ាងកំពុងតែធ្វើចលនានៅក្នុងលក្ខណៈដ៏ធូរស្រាលមួយ។ មិនមានការបន្ទាន់ មិនមានការប្រញាប់ប្រញាល់ មិនមានការព្រួយបារម្ភ និងមិនមានការខ្ជះខ្ជាយ។ លើកលែងតែមនុស្សប៉ុណ្ណោះ។ មនុស្សបានធ្លាក់ខ្លួនចូលទៅក្នុងជនរងគ្រោះនៃចិត្តរបស់គាត់។» Rajneesh
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនប្រកបដោយគតិបណ្ឌិតចំនួន១១ឃ្លា ដែលអាចឲ្យអ្នកស្រាយចំណងចិត្តរបស់អ្នកបាន