ប្រយោគចំនួន ១០ឃ្លា ដែលនិយាយពីចំណុចដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនអំពីជីវិត
ខាងក្រោមនេះគឺជាប្រយោគចំនួន ១០ឃ្លា ដែលនិយាយពីចំណុចដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនអំពីជីវិត:
១) «បន្តអានសៀវភៅ ប៉ុន្តែចូរចងចាំថាសៀវភៅគ្រាន់តែជាសៀវភៅប៉ុណ្ណោះ អ្នកគួរតែរៀនគិតដោយខ្លួនឯងពីអត្ថន័យក្នុងសៀវភៅនោះ។» Maxim Gorky
២) «នៅពេលជីវិតដដែលៗខ្វះភាពសម្បូរបែប សូម្បីតែការសោកសៅក៏ជាព្រឹត្តិការណ៍ដែលទទួលបានការស្វាគមន៍ដែរ។» Maxim Gorky
៣) «ខ្ញុំចង់រស់នៅជីវិតខាងក្នុងរបស់មនុស្សគ្រប់គ្នាដែលខ្ញុំបានឃើញ ហើយសម្លឹងមើលពិភពលោកតាមរយៈកែវភ្នែករបស់គាត់។» Aleksandr Kuprin
៤) «ការគោរពត្រូវបានបង្កើតឡើងដើម្បីគ្របពីលើកន្លែងទទេដែលក្ដីស្រឡាញ់គួរមាន។» Leo Tolstoy
៥) «ខណៈពេលដែលឯកាបំផុតនៅក្នុងជីវិតរបស់មនុស្សម្នាក់គឺនៅពេលដែលពួកគេសម្លឹងមើលជីវិតទាំងមូលរបស់ពួកគេបាក់បែកហើយអ្វីដែលពួកគេអាចធ្វើបានគឺមានតែសម្លឹងមើលយ៉ាងភ្លឹកប៉ុណ្ណោះ។» F. Scott Fitzgerald
៦) «សូម្បីតែមនុស្សអាក្រក់ក៏ល្អជាងសៀវភៅល្អដែរ។» Maxim Gorky
៧) «ប្រភេទនៃក្ដីស្រឡាញ់មានគ្រប់សព្វបែបយ៉ាងនៅលើលោកនេះ ប៉ុន្តែមិនមានក្ដីស្រឡាញ់ដដែលពីរដងនោះឡើយ។» F. Scott Fitzgerald
៨) «មិនថាអ្នកទៅដល់ក្រោមទាបប៉ុណ្ណាក៏ដោយ វាតែងតែមានផ្ទៃ និងផ្នែកបាតខាងក្រោមដែលមិនទាន់ត្រូវបានរុករក។» F. Scott Fitzgerald
៩) «របៀបដែលល្អបំផុតដើម្បីស្វែងរកថា តើអ្នកអាចទុកចិត្តនរណាម្នាក់បានឬអត់គឺជាការទុកចិត្តពួកគេ។» Ernest Hermingway
១០) «របៀបដែលល្អបំផុតក្នុងការរក្សាអ្នកទោសកុំឲ្យរត់គេច គឺត្រូវធ្វើឲ្យប្រាកដថាគេមិនដឹងថាគេកំពុងតែស្ថិតនៅក្នុងគុក។» Fyodor Dostoevsky
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនជីវិតចំនួន១០ឃ្លា ដែលអាចជំរុញអ្នកឲ្យផ្លាស់ប្ដូរទម្លាប់នៃការគិតចាស់របស់អ្នក