ទស្សនចំនួន ១០ឃ្លា ដែលអ្នកគួរយកទៅរិះគិតពីបុគ្គលដ៏មានបញ្ញាទាំងនេះ
ខាងក្រោមនេះគឺជាទស្សនចំនួន ១០ឃ្លា ដែលអ្នកគួរយកទៅរិះគិតពីបុគ្គលដ៏មានបញ្ញាទាំងនេះ:
១) «បុគ្គលដែលដឹងចម្លើយទាំងអស់ មិនទាន់ត្រូវបានសួរសំណួរទាំងអស់នោះឡើយ។» ខុងជឺ
២) «នៅពេលបុគ្គលមានបញ្ញាចង្អុលទៅព្រះចន្ទ បុគ្គលឆោតល្ងង់ត្រួតពិនិត្យម្រាមដៃ។» ខុងជឺ
៣) «រាល់សេចក្ដីទុក្ខនិងភាពសប្បាយរីករាយដែលយើងបានភ្លក្ស អាស្រ័យទៅលើលក្ខខណ្ឌដែលយើងទទួលបាន។» Bodhidharma
៤) «មនុស្សណាដែលរក្សាបាននូវការមិនរង្គោះរង្គើដោយខ្យល់នៃភាពសប្បាយរីករាយ ជាបុគ្គលដែលបានដើរតាមគន្លងផ្លូវយ៉ាងស្ងាត់ៗហើយ។» Bodhidharma
៥) «មានតុលាការមួយដែលខ្ពស់ជាងតុលាការនៃយុត្តិធម៌ នោះគឺជាតុលាការនៃមនសិការ។ តុលាការមួយនេះវាដើរតួនាទីជំនួសតុលាការដទៃផ្សេងទៀតទាំងអស់។» Mahatma Gandhi
៦) «កម្រិតដែលខ្ពស់បំផុតនៃឱសថគឺជាក្ដីស្រឡាញ់។» Paracelsus
៧) «ស្រាគឺជាអាហារបំប៉ន ជាឱសថ ឬជាថ្នាំពុល អ្វីដែលសំខាន់វាស្ថិតនៅលើបរិមាណនៃអ្នកប្រើប្រាស់វា។» Paracelsus
៨) «រាល់លេខទាំងអស់គឺជាពហុគុណនៃលេខមួយ រាល់វិទ្យាសាស្ត្រទាំងអស់បង្រួមមកនូវចំណុចដូចគ្នាមួយ រាល់បញ្ញាទាំងអស់ចេញមកពីចំណុចកណ្ដាលមួយ ហើយលេខនៃបញ្ញាគឺជាលេខមួយ។» Paracelsus
៩) «មិនមានជំងឺណាដែលព្យាបាលមិនបាននោះឡើយ មានតែភាពខ្វះខាតនៃការប្ដេជ្ញាចិត្តប៉ុណ្ណោះ។ មិនមានរុក្ខជាតិណាដែលមិនមានតម្លៃនោះឡើយ មានតែភាពខ្វះខាតនៃចំណេះដឹងប៉ុណ្ណោះ។» Avicenna
១០) «ចំណេះដឹងនៃអ្វីមួយ ដោយសារតែរាល់អ្វីៗគ្រប់យ៉ាងសុទ្ធតែមានហេតុ មិនត្រូវបានទទួលបានឬមានភាពពេញលេញនោះឡើយលុះត្រាតែវាត្រូវបានដឹងដោយហេតុរបស់វា។» Avicenna
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ប្រយោគចំនួន៩ឃ្លារបស់កវីនិពន្ធនិងរដ្ឋបុរសដ៏អស្ចារ្យបំផុតមួយរូបរបស់អាល្លឺម៉ង់គឺលោក Johann Wolfgang von Goethe