ទស្សនចំនួន ១០ឃ្លា របស់លោក Gary Zukav ម្ចាស់សៀវភៅជាប់ពានរង្វាន់សៀវភៅជាតិរបស់អាមេរិក The Dancing Wu Li Masters
ថ្ងៃនេះយើងបានចងក្រងនូវទស្សនចំនួន ១០ឃ្លា របស់គ្រូបង្រៀនផ្នែកចិត្តវិញ្ញាណរបស់អាមេរិក លោក Gary Zukav ដែលសៀវភៅដំបូងបង្អស់របស់គាត់ The Dancing Wu Li Masters បានជាប់ពានរង្វាន់សៀវភៅជាតិរបស់អាមេរិក៖
១) «បរិមាណនៃស្ត្រេសនៅក្នុងជីវិតអ្នកគឺត្រូវបានកំណត់ដោយចំនួនថាមពលដែលអ្នកបានចំណាយទៅលើការប្រឆាំងនឹងជីវិត។»
២) «គ្មានមនុស្សពីរនាក់ណាដែលមានការពិតដូចគ្នានោះឡើយ។»
៣) «ជំហានដំបូងឆ្ពោះទៅកាន់ការលូតលាស់ខាងផ្នែកវិញ្ញាណគឺជាការមានសតិដឹងពីអារម្មណ៍របស់អ្នក។»
៤) «លើកលែងទោសមានន័យថាអ្នកមិនស្ពាយកាបូបនៃបទពិសោធន៍នោះឡើយ។»
៥) «មនុស្សភាគច្រើនប្រើប្រាស់ថាមពលរបស់ពួកគេដើម្បីរៀបចំសារឡើងវិញនូវកាលៈទេសៈដែលបង្កឲ្យមានអារម្មណ៍ឈឺចាប់។ ផ្លាស់ប្ដូរកាលៈទេសៈខាងក្រៅនឹងមិនផ្លាស់ប្ដូរគំរូដ៏រឹងចចេសនៃការប្រតិកម្មឆ្លើយតបផ្នែកអារម្មណ៍របស់អ្នកបានឡើយ។ វាត្រូវការការសម្លឹងមើលគំរូរបស់វាខ្លួនឯង។»
៦) «នៅពេលអ្នកស្វាគមន៍អារម្មណ៍របស់អ្នកជាគ្រូបង្រៀន គ្រប់អារម្មណ៍ទាំងអស់នឹងនាំមកនូវដំណឹងល្អ បើទោះជាអារម្មណ៍ដែលពោរពេញដោយការឈឺចាប់ក៏ដោយ។»
៧) «នៅពេលអ្នកព្យាយាមគ្រប់គ្រងអ្នកដទៃ អ្នកនឹងមិនគ្រប់គ្រងនរណាទាំងអស់ប៉ុន្តែធ្វើឲ្យខ្លួនឯងកាន់តែទន់ខ្សោយ។»
៨) «តើអ្នកស្រឡាញ់ការពិតច្រើនជាងអ្នកត្រូវការការដែលត្រូវបានគេស្រឡាញ់ ឬក៏អ្នកត្រូវការការដែលត្រូវបានគេស្រឡាញ់ច្រើនជាងអ្នកស្រឡាញ់ការពិត ?»
៩) «មនុស្សខឹងទាក់ទាញមនុស្សខឹង ហើយនិងរស់នៅក្នុងពិភពលោកដែលពោរពេញដោយកំហឹង ហើយនេះក៏បញ្ជាក់ការយល់ឃើញរបស់ពួកគេឲ្យត្រូវថាពិភពលោកគឺពោរពេញដោយកំហឹង។»
១០) «ឥទ្ធិពលរបស់អ្នកទៅកាន់ពិភពលោកគឺសំខាន់មិនថាអ្នកដឹងខ្លួនអំពីវាឬអត់ ឬសូម្បីតែមិនថាអ្នកចង់ឬមិនចង់បានវាក៏ដោយ។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្ដីដកស្រង់ចំនួន៨ឃ្លា ដែលអាចឲ្យអ្នករៀនសូត្រជាថ្មីពីការពិតអំពីខ្លួនឯងដែលអ្នកធ្លាប់យល់ឃើញកន្លងមក