សម្ដីដកស្រង់ចំនួន ១០ឃ្លា របស់អ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្របែបប្រឌិត The Scarlet Letter លោក Nathaniel Hawthorne
ថ្ងៃនេះយើងបានចងក្រងនូវសម្ដីដកស្រង់ចំនួន ១០ឃ្លា របស់អ្នកនិពន្ធប្រលោមលោកអាមេរិកលោក Nathaniel Hawthorne ដែលស្នាដៃរបស់គាត់ច្រើនតែផ្ដោតទៅលើប្រវត្តិសាស្ត្រ ក្រមសីលធម៌ និងសាសនា និងបន្សល់ទុកស្នាដៃល្បីល្បាញជាងគេបំផុតរបស់គាត់ដែលមានចំណងជើងថា The Scarlet Letter៖
១) «ពាក្យមិនដឹងអីនិងមិនមានអំណាចអ្វីសោះដូចអ្វីដែលពួកវាស្ដែងចេញមក ដូចអ្វីដែលពួកវាបង្ហាញខ្លួននៅក្នុងវចនានុក្រម ប៉ុន្តែថាតើពួកវាក្លាយជាមានអំណាចប៉ុណ្ណាសម្រាប់ល្អនិងអាក្រក់នៅក្នុងដៃមនុស្សដែលដឹងពីរបៀបក្នុងការផ្សំបញ្ចូលពួកវា។»
២) «គ្មានបុគ្គលណាម្នាក់ ដែលក្នុងរយៈពេលវែងអាចពាក់របាំងមុខមួយចំពោះខ្លួនឯងនិងមួយទៀតទៅកាន់មនុស្សច្រើននាក់ដោយចុងក្រោយមិនច្របូកច្របល់ថាមួយណាទើបពិតប្រាកដបាននោះឡើយ។»
៣) «សេចក្ដីសុខមិនមែនស្ថិតនៅលើអ្វីដែលអ្នកមានកម្មសិទ្ធិទៅលើនោះទេ ប៉ុន្តែនៅក្នុងអ្វីដែលអ្នកមានសេចក្ដីក្លាហានក្នុងការលែងប្រលែង។»
៤) «ជំងឺផ្នែករាងកាយដែលយើងមើលជាផ្នែកទាំងមូលនិងទាំងស្រុង អាចនឹងចុងក្រោយគឺជារោគសញ្ញានៃជំងឺមួយចំនួននៅក្នុងផ្នែកវិញ្ញាណ។»
៥) «សេចក្ដីសុខនៅក្នុងពិភពលោកនេះ នៅពេលដែលវាមកដល់ គឺមកដល់ដោយចៃដន្យ។ ធ្វើវាឲ្យទៅជាគោលដៅនៃការដេញតាម ហើយវានឹងនាំយើងទៅដេញចាប់នូវអ្វីដែលមិនអាចដេញចាប់បាន និងគ្មានថ្ងៃចាប់បាននោះឡើយ។ ដើរតាមគោលដៅអ្វីផ្សេង ហើយអាចទៅរួចថាយើងនឹងអាចរកឃើញថាយើងចាប់បាននូវសេចក្ដីសុខដោយមិនបានស្រមៃពីវា។»
៦) «ពេលវេលាហោះពីលើយើង តែបន្សល់ស្រមោលរបស់វានៅពីក្រោម។»
៧) «ខ្ញុំរកមិនឃើញអ្វីមួយដែលអស្ចារ្យចម្លែកទៅនឹងជីវិតដូចទៅនឹងគ្រប់យ៉ាងដែលស្ដែងចេញមកហាក់ដូចជាបាត់បង់សារធាតុរបស់វានៅខណៈពេលដែលបុគ្គលម្នាក់ចាប់កាន់វានោះឡើយ។»
៨) «នាងមិនដែលដឹងពីទម្ងន់នោះទេរហូតទាល់តែនាងបានទទួលអារម្មណ៍ដឹងពីសេរីភាព។»
៩) «ជាច្រើនឆ្នាំដែលខ្ញុំមិនបានរស់នៅ ប៉ុន្តែគ្រាន់តែបានសុបិនពីការដែលបានរស់នៅ។»
១០) «សេចក្ដីសុខប្រៀបបានទៅនឹងមេអំបៅ។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន១០ឃ្លារបស់ Rumi ដែលជាបញ្ញវន្តមួយរូបរបស់ពែក្សនាសម័យកាលសតវត្សទី១៣