គតិចំនួន ១០ឃ្លា ដែលអ្នកគួរសញ្ជឹងគិតនិងចោទសួរខ្លួនឯង
ខាងក្រោមនេះគឺជាគតិចំនួន ១០ឃ្លា ដែលអ្នកគួរសញ្ជឹងគិតនិងចោទសួរខ្លួនឯង:
១) «ថ្នាំព្យាបាលធ្ងន់ធ្ងរអាក្រក់ជាងជំងឺទៅទៀត។» Francis Bacon
២) «រាល់ការវិវត្តទៅមុខទាំងអស់គឺមិននឹងន ហើយដំណោះស្រាយសម្រាប់បញ្ហាមួយនាំយើងទៅប្រឈមមុខជាមួយនឹងបញ្ហាថ្មីមួយទៀត។» Martin Luther King
៣) «ជីវិតគឺជាវចនានុក្រមរបស់យើង។» Ralph Waldo Emerson
៤) «សេចក្ដីសុខរបស់ដំណក់ទឹកគឺជាការដែលបានស្លាប់ទៅក្នុងស្ទឹង។» AI-Ghazali
៥) «ភាពមានបាននិងភាពក្រីក្រមិនមែនស្ថិតនៅលើទ្រព្យសម្បត្តិរបស់មនុស្សឡើយ ប៉ុន្តែគឺនៅក្នុងវិញ្ញាណរបស់មនុស្ស។» Antisthenes
៦) «កុំវិភាគទំនាក់ទំនងរបស់អ្នកខ្លាំងពេក។» Anne Conway
៧) «ជីវិតគឺជាដំណើរការបន្តបន្ទាប់គ្នានៃមេរៀនដែលត្រូវរស់នៅដើម្បីយល់។ គ្រប់យ៉ាងគឺជាប្រស្នា ហើយសោសម្រាប់ចាក់ទៅកាន់ប្រស្នាគឺជាប្រស្នាមួយទៀត។» Ralph Waldo Emerson
៨) «មូលហេតុដែលពិភពលោកខ្វះនូវការសាមគ្គីរួបរួមគ្នា និងឈឺចាប់ហើយស្ថិតនៅក្នុងភាពរញ៉េរញ៉ៃក៏ព្រោះតែមនុស្សមិនសាមគ្គីរួបរួមជាមួយខ្លួនឯង។» Ralph Waldo Emerson
៩) «ពិភពលោកមានមនុស្សពីរប្រភេទគឺ មនុស្សឆ្លាតមិនមានសាសនា មនុស្សមានសាសនាតែមិនមានភាពវៃឆ្លាត។» AI-Ma’arri
១០) «គ្មានអ្វីមួយដែលចុងក្រោយបំផុតពិសិដ្ឋក្រៅពីភាពស្មោះត្រង់នៃការគិតរបស់អ្នកនោះឡើយ។» Ralph Waldo Emerson
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនដ៏ខ្ពង់ខ្ពស់ចំនួន៩ឃ្លា ដែលអាចធ្វើឲ្យអ្នកចូលទៅកាន់ទីជម្រៅនៃខ្លួនឯងដើម្បីសញ្ជឹងគិតឡើងវិញ