ប្រយោគចំនួន ១០ឃ្លា របស់ Virginia Woolf ដែលជាកវីនិពន្ធអង់គ្លេសដ៏ល្បីល្បាញមួយរូបនៃសតវត្សទី២០
ថ្ងៃនេះយើងបានចងក្រងនូវប្រយោគចំនួន ១០ឃ្លា របស់ Virginia Woolf ដែលជាកវីនិពន្ធអង់គ្លេសដ៏ល្បីល្បាញមួយរូបនៃសតវត្សទី២០៖
១) «ភ្នែករបស់អ្នកដទៃគឺជាគុករបស់យើង ការគិតរបស់ពួកគេគឺជាទ្រុងរបស់យើង។»
២) «បើមនុស្សជោគជ័យខ្លាំងនៅក្នុងជំនាញរបស់ពួកគេ ពួកគេនឹងបាត់បង់ញាណរបស់គេ។ ចក្ខុវិញ្ញាណទៅបាត់។ ពួកគេគ្មានពេលមើលរូបភាព។ សំឡេងទៅបាត់។ ពួកគេគ្មានពេលស្ដាប់តន្ត្រី។ សម្ដីទៅបាត់។ ពួកគេគ្មានពេលសម្រាប់ការសន្ទនា។ មនុស្សជាតិទៅបាត់។ បង្កើតលុយក្លាយជារឿងសំខាន់ខ្លាំងរហូតទាល់តែពួកគេត្រូវតែធ្វើការនៅពេលយប់និងពេលថ្ងៃផងដែរ។ សុខភាពទៅបាត់។ ក្លាយជាមនុស្សដែលពោរពេញដោយការប្រកួតប្រជែងម្នាក់រហូតទាល់តែពួកគេមិនចែករំលែកការងាររបស់ពួកគេជាមួយអ្នកដទៃបើទោះជាពួកគេមានច្រើនក៏ដោយ។ តើមានអ្វីទៅដែលនៅសេសសល់សម្រាប់មនុស្សម្នាក់ដែលបានបាត់បង់ការមើលឃើញ ការឮនិងតុល្យភាព? គ្រាន់តែជាមនុស្សពិការម្នាក់នៅក្នុងល្អាងមួយតែប៉ុណ្ណោះ។»
៣) «ខ្ញុំចាក់ឫសតែខ្ញុំហូរដូចទឹក។»
៤) «អ្នកមិនអាចស្វែងរកសន្តិភាពបានដោយការគេចវេះពីជីវិតនោះឡើយ។»
៥) «ពន្លឺនៅទីនេះត្រូវការស្រមោលនៅទីនោះ។»
៦) «ខ្ញុំនឹងមិនក្លាយជាមនុស្សដែលល្បីល្បាញឬអស្ចារ្យនោះឡើយ។ ខ្ញុំនឹងបន្តផ្សងព្រេង ផ្លាស់ប្ដូរ បើកចំហការគិតនិងភ្នែករបស់ខ្ញុំ បដិសេធក្នុងការដែលត្រូវបានគេពាក់ស្លាកនិងសន្មតចូលជាប្រភេទបែបណាមួយ។ អ្វីដែលសំខាន់គឺត្រូវដោះលែងខ្លួនឯងឲ្យមានសេរីភាព បណ្ដោយឲ្យវាស្វែងរកវិមាត្ររបស់វា មិនមែនត្រូវបានរារាំងនោះឡើយ។»
៧) «ខ្ញុំចូលចិត្តមានកន្លែងទំនេរសម្រាប់លាតការគិតរបស់ខ្ញុំចេញចូល។»
៨) «នៅពេលដែលអ្នកគិតអំពីរឿងដូចជាដួងតារា បញ្ហារបស់យើងហាក់ដូចជាមិនសូវសំខាន់ប៉ុន្មាននោះទេ មែនទេ?»
៩) «វាអាចទៅរួចដែលពិភពលោកខ្លួនវាមិនមានអត្ថន័យអ្វីនោះឡើយ។»
១០) «មិនចាំបាច់ប្រញាប់ប្រញាល់។ មិនចាំបាច់បំភ្លឺចែងចាំង។ មិនចាំបាច់ធ្វើជានរណាទាំងអស់ក្រៅតែពីខ្លួនឯង។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន១០ឃ្លារបស់ម្ចាស់សៀវភៅ Your Erroneous Zones លោក Wayne Dyer