ទស្សន​ចំនួន ​១០ឃ្លា ​របស់ Stephen King ដែល​ជា​អ្នក​និពន្ធ​រឿងប្រឌិតនិងរឿងបែបរន្ធត់មួយ​រូប​របស់​អាមេរិក​​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ទស្សន​ចំនួន ​១០ឃ្លា ​របស់លោក Stephen Kingអ្នក​និពន្ធ​មួយ​រូប​របស់​អាមេរិក​ដែល​ធ្លាប់​បាន​ទទួល​ពាន​រង្វាន់​ជាច្រើន និង​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ឲ្យ​ថា «ស្ដេច​នៃ​រឿង​បែប​រន្ធត់​តក់ស្លុត» ទៀត​ផង៖

១) «ខ្ញុំ​គិត​ថា​យើង​ទាំងអស់​គ្នា​សុទ្ធតែ​មាន​ជំងឺ​ផ្លូវចិត្ត។ ពួកយើង​ដែល​នៅ​ខាងក្រៅ​​មន្ទីពេទ្យ​ដែល​មើល​ថែទាំ​មនុស្ស​មាន​បញ្ហា​ផ្លូវចិត្ត​គ្រាន់តែ​ពូកែ​លាក់​វា​បាន​ប្រសើរ​ជាង​តែ​ប៉ុណ្ណោះ ហើយ​ប្រហែល​ជា​មិន​បាន​ប្រសើរ​ជាង​ប៉ុន្មាន​នោះទេ​នៅ​ចុង​បញ្ចប់។»

២) «ក្ដី​សង្ឃឹម​គឺជា​រឿង​ដ៏​គ្រោះថ្នាក់​។ ក្ដីសង្ឃឹម​អាច​ធ្វើឲ្យ​មនុស្ស​ឆ្កួត​បាន។»

៣) «ការ​សរសេរ​មិនមែន​ជា​ជីវិត​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​​មាន​ពេល​ខ្លះ​វា​អាច​ជា​ផ្លូវ​សម្រាប់​បក​ថយក្រោយ​ទៅ​កាន់​ជីវិត​វិញ។»

៤) «ទេពកោសល្យ​មាន​តម្លៃ​ថោក​ជាង​អំបិល​ទៅ​ទៀត។ អ្វី​ដែល​កាត់ផ្ដាច់​គ្នា​រវាង​បុគ្គល​ដែល​មាន​ទេពកោសល្យ​និង​បុគ្គល​ដែល​ជោគជ័យ​គឺជា​ការ​ខិតខំ​ប្រឹងប្រែង​។»

៥) «ពេលវេលា​គឺជា​ចោរ​នៃ​ការ​ចងចាំ។»

៦) «មាន​ពេល​ខ្លះ​វា​មិនមាន​ភាព​ខុស​គ្នា​អ្វី​បន្តិច​សោះ​ឡើយ​រវាង​ការ​ជួយសង្គ្រោះ​និង​ការ​រង​ទារុណកម្ម។»

៧) «គ្មាន​នរណា​ម្នាក់​អាច​រស់នៅ​បាន​រីករាយ​ចាប់ពីពេល​នេះ​ទៅ​នោះ​ឡើយ ប៉ុន្តែ​យើង​ទុក​ឲ្យ​កូនៗ​ស្វែងរក​វា​ឃើញ​ដោយ​ខ្លួនឯង។»

៨) «នៅពេល​អ្នក​អាយុ​២១ឆ្នាំ ជីវិត​គឺជា​ផែនទី​បង្ហាញ​ផ្លូវ។ រហូត​ទាល់តែ​អ្នក​អាយុ​បាន​២៥ឆ្នាំ​ទើប​អ្នក​ចាប់ផ្ដើម​សង្ស័យ​ថា​អ្នក​កំពុងតែ​បាន​សម្លឹង​មើល​ផែនទី​បញ្ច្រាស និង​រហូត​ទាល់តែ​អ្នក​អាយុ​បាន​៤០ឆ្នាំ​ទើប​អ្នក​ច្បាស់​ប្រាកដ​ក្នុង​ចិត្ត។ ដល់ពេល​អ្នក​អាយុ​៦០ឆ្នាំ អ្នក​បាន​វង្វេង​បាត់​ទៅ​ហើយ។»

៩) «បុគ្គល​ម្នាក់​មិន​អាច​ផ្លាស់ប្ដូរ​ទាំងស្រុង​ក្នុង​ពេល​តែមួយ​បាន​ឡើយ។»

១០) «សំណួរ​ដែល​គួរឲ្យ​ភ័យខ្លាច​បំផុត​ប្រហែល​ជា​ថា​តើ​សេចក្ដី​តក់ស្លុត​ខ្លាំង​ប៉ុណ្ណា​ដែល​ចិត្ត​របស់​មនុស្ស​អាច​ទ្រាំទ្រ​និង​នៅតែ​អាច​រក្សា​បាន​នូវ​ភាព​ប្រក្រតី​យ៉ាង​ភ្ញាក់​រលឹក ធ្មឹង​មិន​ព្រិច និង​មិនព្រម​ចុះចាញ់​បាន។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិ​ចំនួន​៩ឃ្លា ដែល​មាន​អត្ថន័យ​ស៊ីជម្រៅ​ប្រកបដោយ​គតិបណ្ឌិត​

X
5s