គតិចំនួន ១០ឃ្លា របស់ទស្សនវិទូចិនបុរាណ ជ័ងជឺ នាំអ្នកឲ្យឃើញពិភពលោកខុសប្លែកពីមុន
ថ្ងៃនេះ BizKhmer បានចងក្រងនូវគតិចំនួន ១០ឃ្លា របស់ទស្សនវិទូចិនបុរាណ ជ័ងជឺ ដែលជាផ្លូវនាំអ្នកឲ្យឃើញពិភពលោកខុសប្លែកពីមុន៖
១) «បុគ្គលដែលភ័យខ្លាចការស្លាប់ប្រៀបដូចជាក្មេងវង្វេងផ្លូវដែលស្វែងរកផ្ទះអីចឹង។»
២) «តើខ្ញុំអាចដឹងដោយរបៀបណាថាមនុស្សដែលបានស្លាប់ទៅហើយមិនឆ្ងល់ថាហេតុអ្វីបានជាពួកគេស្រេកឃ្លានជីវិត?»
៣) «កុំប្រើប្រាស់ជីវិតដើម្បីផ្ដល់ជីវិតទៅដល់សេចក្ដីស្លាប់។ កុំប្រើប្រាស់សេចក្ដីស្លាប់ដើម្បីផ្ដល់សេចក្ដីស្លាប់ទៅដល់ជីវិត។»
៤) «មនុស្សគ្រប់រូបតែងផ្ដល់កិត្តិយសទៅដល់អ្វីដែលការយល់បានយល់ ប៉ុន្តែគ្មាននរណាម្នាក់យល់គ្រប់គ្រាន់ដើម្បីអាស្រ័យទៅលើអ្វីដែលការយល់មិនបានយល់ហើយតាមរយៈវាក៏បានឆ្ពោះទៅរកការយល់នោះឡើយ។»
៥) «រាល់ការប៉ុនប៉ងក្នុងការបង្កើតអ្វីមួយដែលគួរជាទីគោរពគឺជាអាវុធនៃសេចក្ដីអាក្រក់។ អ្នកអាចគិតថាអ្នកកំពុងតែអនុវត្តនូវសេចក្ដីសប្បុរសនិងសេចក្ដីសុចរិតត្រឹមត្រូវ ប៉ុន្តែជាលទ្ធផលនឹងបង្កើតនូវភាពសិប្បនិម្មិតមួយប្រភេទ។ ទីណាដែលមានគំរូ ការចម្លងតាមនឹងត្រូវបានបង្កើតឡើង ទីណាដែលភាពជោគជ័យត្រូវបានទទួលបាន ការអួតក្អេងក្អាងនឹងមកតាម ទីណាដែលការជជែកវែកញែកគ្នាកើតឡើង វានឹងមានការផ្ទុះឡើងនៃភាពជាសត្រូវ។»
៦) «ការមិនយល់គឺជាការយល់ស៊ីជម្រៅ ការយល់គឺជាការយល់រាក់ៗ។ មិនយល់គឺជាការស្ថិតនៅខាងក្នុង ការយល់គឺជាការស្ថិតនៅខាងក្រៅ។»
៧) «ភាពឆោតល្ងង់ពិតប្រាកដ គឺការស្កប់ស្កល់ជាមួយនឹងចំណេះដឹងរបស់អ្នក។»
៨) «ឥទ្ធិពលនៃជីវិតក្នុងសង្គមគឺជាការធ្វើឲ្យអត្ថិភាពរបស់យើងស្មុគស្មាញនិងច្របូកច្របល់ ធ្វើឲ្យយើងភ្លេចថាខ្លួនឯងជានរណាពិតប្រាកដដោយធ្វើឲ្យយើងឈ្លក់វង្វេងជាមួយនឹងអ្វីដែលមិនមែនជាយើង។»
៩) «សំឡេងទឹកនិយាយពីអ្វីដែលខ្ញុំគិត។»
១០) «សោកនាដកម្មដ៏ធំបំផុតដែលកើតលើបុគ្គលម្នាក់គឺជាភាពចុះទន់ខ្សោយនៃផ្លូវចិត្តរបស់គាត់។»
អត្ថបទទាក់ទង៖ សម្ដីដកស្រង់ចំនួន១១ឃ្លា ដែលអាចធ្វើជាជំនួយដល់អ្នកក្នុងការដោះស្រាយបញ្ហាក្នុងជីវិតបាន
ដោយ៖ ស្រីពៅ