ទស្សន​ចំនួន ​៩ឃ្លា​ របស់​ Rene Descartes ទស្សនវិទូក្នុង​សតវត្ស​ទី​១៧​​របស់​បារាំង​​



ថ្ងៃនេះ​ BizKhmer ​បាន​ចងក្រង​នូវ​ទស្សនទាន​ចំនួន​ ៩ឃ្លា​ របស់​ទស្សនវិទូ គណិតវិទូ និង​អ្នក​វិទ្យាសាស្ត្រ​ក្នុង​សតវត្ស​ទី​១៧​ មួយ​​រូប​របស់​បារាំង​គឺ​លោក Rene Descartes មកចែករំលែកដល់មិត្តអ្នកអាន៖

១) «បើអ្នក​ចង់ធ្វើ​ជា​អ្នក​តាម​ស្វែងរក​​ពី​ក្រោយ​ការពិត​ពិតប្រាកដ វា​ជា​ការ​ចាំបាច់​ដែល​យ៉ាងហោចណាស់​ម្ដង​ក្នុង​ជីវិត​របស់​អ្នក អ្នក​ត្រូវហ៊ានឆ្ងល់​នូវ​រាល់​​រឿងរ៉ាវគ្រប់យ៉ាង។»

២) «តើ​អ្នក​អាច​ប្រាកដ​បាន​យ៉ាង​ដូចម្ដេច​ថា​ជីវិត​របស់​អ្នក​ទាំងមូល​មិនមែន​ជា​ការ​សុបិន?»

៣) «មូលហេតុ​ចម្បង​នៃ​ភាព​ខុស​ឆ្គង​របស់​មនុស្ស​គឺ​ត្រូវបាន​រក​ឃើញ​នៅក្នុង​ការ​គិត​លម្អៀង​ដែល​អ្នកបាន​រៀនសូត្រ​នៅ​ក្នុង​វ័យ​កុមារភាព។»

៤) «វា​ជា​រឿង​ដែល​អាច​ទៅរួច​ដែល​ខ្ញុំ​កំពុងតែ​សុបិន​ឥឡូវនេះ​ ហើយ​រាល់​ការ​ទទួលដឹង​ដោយ​ញាណ​ទាំងអស់​របស់​ខ្ញុំ​គឺសុទ្ធតែ​ក្លែងក្លាយ។»

៥) «រដ្ឋ​ណា​ដែល​​មានច្បាប់តិចតួចគ្រប់គ្រង​បាន​ល្អ​ប្រសើរ​ ដោយសារច្បាប់នោះត្រូវបាន​ឃ្លាំមើលនិង​សង្កេត​យ៉ាង​តឹងរ៉ឹង។»

៦) «យើង​មិន​អាច​យល់​ពី​អ្វីមួយ​បាន​ច្បាស់​និង​យក​វា​មក​ធ្វើ​ជា​របស់​ខ្លួនឯង​ដូច​ទៅ​នឹង​អ្វីដែល​យើង​បាន​រក​ឃើញ​វា​ដោយ​ខ្លួនឯង​នោះ​ឡើយ។»

៧) «ជា​រឿង​ដែល​អាច​ទៅរួច​ដែល​ខ្ញុំ​គឺជា​អ្វី​ដែល​លើស​ពី​អ្វី​ដែល​ខ្ញុំ​គិត​ថា​គឺជា​ខ្លួនឯង។»

៨) «ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ពិតមែន​នៅពេល​ដែល​ខ្ញុំ​គិតថា​តើ​ការគិត​របស់​ខ្ញុំ​ទន់ខ្សោយ​ប៉ុណ្ណា​និង​ងាយ​នឹង​ខុសឆ្គង​ប៉ុណ្ណា។»

៩) «តើ​យើង​ដឹង​បាន​ដោយ​របៀប​ណា​ថា​អ្វីមួយ​ពិតជា​កើតឡើង​មែន ហើយ​ថា​អ្វីមួយ​គឺ​ពិតជា​របៀប​ដែល​វា​ស្ដែង​ចេញ​មក​យើង​តាមរយៈ​ញាណ​របស់​យើង?»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សុភាសិត​ចម្រុះ​ជាតិសាសន៍​ចំនួន​១២ឃ្លា ដែល​អ្នក​គួរ​ក្រេប​យក​ខ្លឹមសារ​របស់​វា

X
5s