សម្ដី​ដកស្រង់​ចំនួន ​៧ឃ្លា ​របស់​លោក Arthur Schopenhauer ទស្សនវិទូ​ប្រចាំ​សតវត្ស​ទី​១៩​មួយ​រូប​របស់​អាល្លឺម៉ង់​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ដកស្រង់​ចំនួន ​៧ឃ្លា ​របស់​លោក Arthur Schopenhauer ទស្សនវិទូ​ប្រចាំ​សតវត្ស​ទី​១៩​មួយ​រូប​របស់​អាល្លឺម៉ង់:

 

១) «នៅពេល​អ្នក​សម្លឹង​មើល​ថយក្រោយ​ទៅកាន់​ជីវិត​របស់​អ្នក វា​មើលទៅ​ហាក់ដូចជា​សាច់រឿង​ដូច្នោះ ប៉ុន្តែ​នៅពេល​អ្នក​ស្ថិត​នៅ​ខាងក្នុង​វា វា​គឺជា​ភាព​រញ៉េរញ៉ៃ គឺជា​ការ​ភ្ញាក់ផ្អើល​មួយ​ទៅកាន់​ការ​ភ្ញាក់ផ្អើល​មួយ​ទៀត។ បន្ទាប់មក​អ្នក​ក៏​ឃើញ​ថា​វា​ល្អឥតខ្ចោះ។»

 

២) «គ្រូពេទ្យ​មើលឃើញ​រាល់​ភាព​ទន់ខ្សោយ​ទាំងអស់​របស់​មនុស្សជាតិ មេធាវី​មើលឃើញ​រាល់​ល្បិចកល​ពិសពុល​ទាំងអស់​របស់​មនុស្សជាតិ រីឯ​ទេវវិទូ​មើលឃើញ​រាល់​ភាព​ឆោតល្ងង់​ទាំងអស់​របស់​មនុស្សជាតិ។»

 

៣) «ជីវិត​នៃ​រាល់​បុគ្គល​គ្រប់រូប​គឺ​តែងតែ​ជា​សោកនាដកម្ម ប៉ុន្តែ​ចូល​សម្លឹង​មើល​លម្អិត វា​មាន​លក្ខណៈ​កំប្លែង។»

 

៤) «សិស្ស​និង​បញ្ញវន្ត​គ្រប់​ប្រភេទ​ទាំងអស់​និង​គ្រប់​អាយុ​ទាំងអស់​តម្រង់​ទៅ​រក​តែ​ព័ត៌មាន​មិនមែន​ការ​យល់​ស៊ីជម្រៅ​នោះ​ឡើយ។ ពួកគេ​ធ្វើ​វា​ឲ្យ​ក្លាយ​ជា​ចំណុច​មួយ​នៃ​កិត្តិយស​ក្នុង​ការ​ដែល​មាន​ព័ត៌មាន​អំពី​អ្វីៗ​គ្រប់យ៉ាង គ្រប់​ដុំ​ថ្ម គ្រប់​រុក្ខជាតិ គ្រប់​សង្គ្រាម ឬ​គ្រប់​ការ​ពិសោធន៍​និង​អំពី​គ្រប់​សៀវភៅ​ទាំងអស់​ជា​បុគ្គល​និង​ជា​រួម។ វា​មិនដែល​កើតឡើង​ចំពោះ​ពួកគេ​នោះ​ទេ​ថា​ព័ត៌មាន​គ្រាន់តែ​ជា​វិធីសាស្ត្រ​ឆ្ពោះ​ទៅរក​ការ​យល់​ស៊ីជម្រៅ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ក្នុង​វា​មាន​តម្លៃ​តិចតួច​ឬ​មិនមាន​តម្លៃ​អ្វី​នោះ​ឡើយ។»

 

៥) «រាល់​ការ​បំពេញ​បំណង​ទាំងឡាយ​ដែល​គេ​ទទួលបាន សាបព្រោះ​គ្រាប់ពូជ​សម្រាប់​ការ​ចង់បាន​ថ្មី ដូច្នេះ​វា​មិនមាន​ទី​បញ្ចប់​សម្រាប់​ការ​ប៉ងប្រាថ្នា​នៃ​រាល់​បុគ្គល​ម្នាក់ៗ​នោះ​ឡើយ។»

 

៦) «វា​គឺជា​ការ​ចំណេញ​យ៉ាង​ជាក់ច្បាស់​ក្នុង​ការ​លះបង់​ភាព​រីករាយ​ដើម្បី​គេចវេះ​ពី​ការ​ឈឺចាប់។»

 

៧) «បើ​យើង​មិន​ចាប់អារម្មណ៍​ទៅលើ​ខ្លួនឯង ជីវិត​នឹង​ទៅជា​មិន​គួរឲ្យ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​រហូត​ទាល់តែ​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​យើង​អាច​ទ្រាំទ្រ​បាន​នោះ​ឡើយ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិ​ចំនួន​១១ឃ្លា ដែល​អាច​ឲ្យ​អ្នក​មើល​ឃើញ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅ​ក្នុង​ជីវិត​អ្នក​ឲ្យ​ច្បាស់​ជាង​មុន

X
5s