ទស្សនចំនួន ១០ឃ្លា ដែលអាចបំបែកការគិតក្លែងក្លាយរបស់អ្នកចំពោះខ្លួនឯងចោលបាន
ខាងក្រោមនេះគឺជាទស្សនចំនួន ១០ឃ្លា ដែលអាចបំបែកការគិតក្លែងក្លាយរបស់អ្នកចំពោះខ្លួនឯងចោលបាន:
១) «ទីណាដែលមានបញ្ញាគ្រប់គ្រងអំណាច នឹងមិនមានជម្លោះរវាងការគិតនិងអារម្មណ៍នោះឡើយ។» Carl Jung
២) «ធ្វើអ្វីដែលអ្នកនឹងធ្វើ លោកនេះគឺជាការប្រឌិតនិងត្រូវបានផ្សំឡើងដោយការប្រឆាំងគ្នា។» William Blake
៣) «អភ័យទោសឲ្យសត្រូវងាយស្រួលជាងអភ័យទោសឲ្យមិត្តភ័ក្ដិ។» William Blake
៤) «ប្រព័ន្ធជីវសាស្ត្ររបស់យើងទាំងមូល ខួរក្បាល និងផែនដី ដំណើរការនៅក្នុងប្រេកង់ដូចគ្នា។» Nikola Tesla
៥) «ក្ដីស្រឡាញ់គ្រប់គ្រងដោយមិនមានច្បាប់។» Thomas More
៦) «ចូរធ្វើជាអ្នករិះគិតដែលមានសេរីភាពហើយកុំទទួលស្គាល់គ្រប់យ៉ាងដែលអ្នកបានឮថាជាការពិត។ ចូររិះគិតហើយវិភាគនូវអ្វីដែលអ្នកជឿ។» អារីស្តូត
៧) «ដំណើរផ្សងព្រេងប្រហែលជាមិនសូវនិយាយច្រើនអំពីការដែលក្លាយជាអ្វីមួយនោះឡើយ។ វាប្រហែលជានិយាយអំពីការដែលលែងក្លាយជាអ្វីទាំងអស់ដែលមិនមែនជាអ្នកដូច្នេះអ្នកនឹងក្លាយទៅជាមនុស្សដែលអ្នកគួរក្លាយទៅជាតាំងពីដំបូងមក។» Paulo Coelho
៨) «បើសាសនារបស់យើងពឹងផ្អែកទៅលើការជួយសង្គ្រោះ អារម្មណ៍ចម្បងរបស់យើងនឹងជាការភ័យខ្លាចនិងសេចក្ដីតក់ស្លុត។ បើសាសនារបស់យើងពឹងផ្អែកទៅលើការងឿងឆ្ងល់ អារម្មណ៍ចម្បងរបស់យើងនឹងជាការដឹងគុណ។» Carl Jung
៩) «អ្នកទទួលដឹងពីកម្លាំងរបស់អ្នកនៅក្នុងបទពិសោធន៍នៃការឈឺចាប់។» Jim Morrison
១០) «នេះហើយគឺជាអ្វីដែលក្ដីស្រឡាញ់ពិតប្រាកដមានតម្លៃស្មើ គឺជាការដែលបណ្ដោយឲ្យមនុស្សម្នាក់ធ្វើជាមនុស្សដែលជាគាត់ពិតប្រាកដ។ មនុស្សភាគច្រើនស្រឡាញ់អ្នកនូវអ្វីដែលអ្នកធ្វើពុត។ ដើម្បីរក្សាក្ដីស្រឡាញ់របស់ពួកគេ អ្នកបន្តធ្វើពុត បន្តសម្ដែង។ អ្នកចាប់ផ្ដើមស្រឡាញ់ការធ្វើពុតរបស់អ្នក។ វាគឺជាការពិត យើងត្រូវបានឃុំជាប់នៅក្នុងរូបភាពមួយ សកម្មភាពមួយ ហើយរឿងដ៏គួរឲ្យសង្វេគគឺមនុស្សសាំុទៅនឹងរូបភាពរបស់ពួកគេយ៉ាងខ្លាំង ពួកគេចាប់ផ្ដើមជាប់ជំពាក់ទៅនឹងរបាំងមុខរបស់ពួកគេ។ ពួកគេស្រឡាញ់ច្រវាក់របស់ពួកគេ។ ពួកគេភ្លេចអស់អំពីពួកគេគឺជានរណាពិតប្រាកដ។ ហើយបើអ្នកព្យាយាមរំលឹកពួកគេ ពួកគេនឹងស្អប់អ្នកដោយសាររឿងនេះ ពួកគេមានអារម្មណ៍ថាអ្នកកំពុងតែព្យាយាមលួចកម្មសិទ្ធិដ៏មានតម្លៃបំផុតរបស់ពួកគេយ៉ាងដូច្នោះ។» Jim Morrison
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន១០ឃ្លា ដែលត្រូវបានដកស្រង់ចេញពីអ្នកវិទ្យាសាស្ត្រល្បីៗនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សលោក