ទស្សនចំនួន ៦ឃ្លា ពីលោក Terence McKenna ដែលជារុក្ខវិទូដែលសិក្សានិងអនុវត្តការប្រើប្រាស់រុក្ខជាតិតាមបែបប្រពៃណីមួយរូប(ethnobotanist)
ថ្ងៃនេះយើងបានចងក្រងនូវទស្សនចំនួន ៦ឃ្លា ពីលោក Terence McKenna ដែលជារុក្ខវិទូដែលសិក្សានិងអនុវត្តការប្រើប្រាស់រុក្ខជាតិតាមតំបន់តាមរយៈចំណេះដឹងប្រពៃណីរបស់វប្បធម៌មនុស្សតាមតំបន់(ethnobotanist) ព្រមទាំងជាអ្នកនិពន្ធនិងអ្នកផ្សព្វផ្សាយការប្រើប្រាស់សមរម្យនៃរុក្ខជាតិដែលមានឥទ្ធិពលទៅលើចិត្តឬសភាពនៃសតិដឹង(psychedelic plants)ផងដែរ:
១) «មនោគមវិជ្ជាតែងតែបើកផ្លូវឲ្យភាពសាហាវឃោរឃៅ។»
២) «គ្មាននរណាម្នាក់ដឹងគ្រប់គ្រាន់នឹងព្រួយកង្វល់នោះឡើយ។»
៣) «អ្នកមិនមែនខ្លួនទទេនោះទេនៅពេលអ្នកដោះសំលៀកបំពាក់របស់អ្នកចេញ។ អ្នកនៅតែពាក់ការសន្មតទុកមុនបែបសាសនា ការគិតលម្អៀង សេចក្ដីភ័យខ្លាច មាយាការ និងការយល់ឃើញខុសឆ្គងរបស់អ្នក។ នៅពេលអ្នកសកចេញនូវប្រព័ន្ធដំណើរការវប្បធម៌ នោះអ្នកនឹងឈរខ្លួនទទេនៅពីមុខការត្រួតពិនិត្យនៃចិត្តវិញ្ញាណរបស់អ្នក ហើយគឺពីទីតាំងនេះ ទីតាំងដែលនៅក្រៅប្រព័ន្ធដំណើរការវប្បធម៌ទើបយើងចាប់ផ្ដើមសួរសំណួរដែលពិតប្រាកដអំពីថាតើធ្វើជាមនុស្សមានន័យយ៉ាងដូចម្ដេច តើកាលៈទេសៈបែបណាដែលយើងកំពុងតែត្រូវបានជាប់ខ្លួននៅក្នុងនោះ ហើយបើអាចថាតើរចនាសម្ព័ន្ធប្រភេទណាដែលយើងអាចលើកឡើងមកដើម្បីធ្វើឲ្យប្រសើរឡើងនូវផែនការនិងផ្ដល់ភាពសំខាន់បន្ថែមទៅលើភាពរុងរឿងនិងភាពអស្ចារ្យដែលកំពុងតែរង់ចាំពួកយើងនៅក្នុងបន្ទះដ៏តូចចង្អៀតមួយនៃពេលវេលាដែលនៅចន្លោះរវាងប្រឡាយនៃកំណើតនិងផ្នូរដ៏ធំធេងមួយ។»
៤) «ធម្មជាតិមិនមែនគរនោះទេ គឺមនុស្សទេដែលថ្លង់។»
៥) «ពាក់កណ្ដាលពេលវេលាដែលអ្នកគិតថាអ្នកកំពុងតែគិត តាមពិតអ្នកកំពុងតែស្ដាប់នោះទេ។»
៦) «ពាក្យថា `អត្តា` គឺជាអាថ៌កំបាំងដ៏អស្ចារ្យដូចទៅនឹងពាក្យ `អ្នកដទៃ` ដែរ។ វាគ្រាន់តែជាប៉ូលមួយរវាងអាថ៌កំបាំងពីរតែប៉ុណ្ណោះ។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ប្រយោគទាំង១០ឃ្លារបស់លោក Jiddu Krishnamurti បុគ្គលដ៏មានបញ្ញាមួយរូបរបស់ឥណ្ឌា