ប្រយោគចំនួន ៩ឃ្លា ដែលអ្នកគួរសាបព្រោះចូលទៅក្នុងផ្នត់គំនិតរបស់អ្នក
ខាងក្រោមនេះគឺជាប្រយោគចំនួន ៩ឃ្លា ដែលអ្នកគួរសាបព្រោះចូលទៅក្នុងផ្នត់គំនិតរបស់អ្នក:
១) «ស្ពាយទុកនូវកំហឹងគឺជាថ្នាំពុល វាស៊ីអ្នកពីខាងក្នុង យើងគិតថាដោយស្អប់នរណាម្នាក់ពួកយើងនឹងធ្វើឲ្យពួកគេឈឺចាប់ ប៉ុន្តែសេចក្ដីស្អប់គឺជាកាំបិតដែលកោង ហើយការរងគ្រោះដែលយើងធ្វើដាក់អ្នកដទៃ ពួកយើងក៏ធ្វើដាក់ខ្លួនឯងដែរ។» Mitch Albom
២) «រាល់ការបញ្ចប់ទាំងអស់ក៏ជាការចាប់ផ្ដើមដែរ។ ពួកយើងគ្រាន់តែមិនដឹងពីវានៅពេលនោះតែប៉ុណ្ណោះ។» Mitch Albom
៣) «ម្នាក់ៗមានឥទ្ធិពលទៅលើម្នាក់ទៀត ម្នាក់ទៀតមានឥទ្ធិពលទៅលើម្នាក់បន្ទាប់ទៀត ហើយពិភពលោកគឺពោរពេញទៅដោយរឿងរ៉ាវ ប៉ុន្តែរឿងរ៉ាវគឺតែមួយនោះទេ។» Mitch Albom
៤) «ពួកយើងមិនជួបពិភពលោកបានទាំងស្រុងនោះទេ គ្រប់យ៉ាងដែលយើងបានឆ្លងកាត់គឺជាប្រព័ន្ធប្រសាទរបស់យើងតែប៉ុណ្ណោះ។» Vyasa
៥) «បច្ចុប្បន្នគឺជារបស់តែមួយគត់ដែលមិនមានទីបញ្ចប់។» Erwin Schrodinger
៦) «មនុស្សបានក្លាយទៅជាច្របូកច្របល់ព្រោះពួកគេចង់ឲ្យពិភពលោកមានអត្ថន័យធ្វើដូចជាវាគឺជាពាក្យ ធ្វើដូចជាអ្នកមានអត្ថន័យ ធ្វើដូចជាអ្នកគ្រាន់តែជាពាក្យ ធ្វើដូចជាអ្នកគឺជាអ្វីមួយដែលអាចស្វែងរកមើលក្នុងវចនានុក្រមបាន។ អ្នកគឺជាអត្ថន័យនោះឯង។» Alan Watts
៧) «អ្នកដទៃបង្រៀនយើងថាយើងគឺជានរណា។ ឥរិយាបថរបស់ពួកគេចំពោះយើងគឺជាកញ្ចក់ដែលយើងរៀនសម្លឹងមើលខ្លួនឯង ប៉ុន្តែកញ្ចក់គឺវៀច។ ពួកយើងប្រហែលជាមានសតិដឹងតិចតួចនោះទេអំពីអំណាចដ៏ខ្លាំងក្លានៃមជ្ឈដ្ឋានសង្គមរបស់យើង។» Alan Watts
៨) «ជីវិតដែលពោរពេញដោយគោលដៅមិនមានខ្លឹមសារអ្វីឡើយ។ វាចេះតែប្រញាប់ទៅមុខហើយរំលងហួសអ្វីៗគ្រប់យ៉ាង។ មិនប្រញាប់ប្រញាល់ ជីវិតដែលមិនមានគោលដៅមិនរំលងហួសអ្វីទាំងអស់ ព្រោះថាមានតែពេលដែលមិនមានគោលដៅនិងមិនមានការប្រញាប់ប្រញាល់ប៉ុណ្ណោះទើបញាណរបស់មនុស្សបានបើកចំហទាំងស្រុងដើម្បីទទួលយកពិភពលោក។» Alan Watts
៩) «បើទោះជាលោកសម័យទំនើបអាចដឹងអាថ៌កំបាំង១លានក៏ដោយ លោកបុរាណដឹងតែមួយតែប៉ុណ្ណោះ ហើយវាអស្ចារ្យជាង១លានទៅទៀត ព្រោះថាអាថ៌កំបាំង១លានបានបង្កើតនូវការស្លាប់ គ្រោះមហន្តរាយ សេចក្ដីទុក្ខសោក ភាពអាត្មានិយម ចំណង់តណ្ហា និងភាពលោភលន់ ប៉ុន្តែអាថ៌កំបាំងតែមួយប្រទានឲ្យនូវជីវិត ពន្លឺ និងការពិត។» Manly P. Hall
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ កម្រងសុភាសិតបារាំងចំនួន១៣ឃ្លា ដែលសុទ្ធតែជាទស្សនល្អៗដែលអ្នកគួរកត់ត្រាចងចាំទុកក្នុងជីវិត