ទស្សន​ចំនួន​ ៩ឃ្លា​ របស់​លោក Ludwig Wittgenstein ដែល​ជា​ទស្សនវិទូ​ជនជាតិ​អូទ្រីស​អង់គ្លេស​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​ ៩ឃ្លា​ របស់​លោក Ludwig Wittgenstein ដែល​ជា​ទស្សនវិទូ​ជនជាតិ​អូទ្រីស​អង់គ្លេស ដែល​បាន​កើត​នៅ​ប្រទេស​អូទ្រីស​និង​ស្លាប់​នៅ​ចក្រភពអង់គ្លេស:

 

១) «យើង​មាន​អារម្មណ៍​ថា​បើទោះជា​សំណួរ​វិទ្យាសាស្ត្រ​ដែល​អាច​ទៅរួច​ទាំងអស់​ត្រូវបាន​ឆ្លើយ​ក៏ដោយ ប៉ុន្តែ​បញ្ហា​នៃ​ជីវិត​នៅតែ​មិនទាន់​ត្រូវបាន​ពាល់​នៅ​ឡើយ។»

 

២) «កុំ​នៅ​ទី​ខ្ពស់​នៃ​ភាព​វៃឆ្លាត​ដែល​អត់​ជីវជាតិ ប៉ុន្តែ​ចុះ​មក​នៅ​ក្នុង​ជ្រលងភ្នំ​នៃ​ភាព​ឆ្កួត​ឡប់​ដែល​មាន​ពណ៌​បៃតង​ខៀវ​ស្រងាត់​វិញ។»

 

៣) «អ្នក​មិន​អាច​គិត​បាន​សមរម្យ​នោះ​ទេ បើ​អ្នក​មិន​សុខចិត្ត​ធ្វើឲ្យ​ខ្លួនឯង​ឈឺចាប់​ទេ​នោះ។»

 

៤) «បើ​នៅ​ក្នុង​ជីវិត​យើង​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​សេចក្ដី​ស្លាប់ នោះ​នៅ​ក្នុង​សុខភាព​នៃ​ភាព​វៃឆ្លាត​របស់​យើង យើង​ក៏​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​ភាព​ឆ្កួត​ឡប់​ដែរ។»

 

៥) «ជំនឿ​ខុសឆ្គង​នៃ​សម័យ​ទំនើប​គឺ​ថា​ច្បាប់​នៃ​ធម្មជាតិ​បកស្រាយ​ពី​ចក្រវាល​សម្រាប់​ពួកយើង។ ច្បាប់​នៃ​ធម្មជាតិ​រៀបរាប់​ពី​ចក្រវាល ពួកវា​រៀបរាប់​ពី​ភាព​ទៀងទាត់។ ប៉ុន្តែ​ពួកវា​មិន​បាន​បកស្រាយ​ពី​អ្វី​ទាំងអស់។»

 

៦) «បើ​យើង​និយាយ​ភាសា​ខុសគ្នា យើង​នឹង​នៅ​ក្នុង​កម្រិត​ណាមួយ​មើលឃើញ​ពិភពលោក​ខុសគ្នា។»

 

៧) «ភាសា​ក្លែងបន្លំ​បិទបាំង​ការគិត។»

 

៨) «ដែនកំណត់​នៃ​ភាសា​របស់​ខ្ញុំ​គឺជា​ដែនកំណត់​នៃ​ការគិត​របស់​ខ្ញុំ។ អ្វី​ដែល​ខ្ញុំ​ដឹង​គឺជា​អ្វី​ដែល​ខ្ញុំ​មាន​ពាក្យ​សម្រាប់​វា។»

 

៩) «ផ្នែក​នៃ​អ្វីៗ​ដែល​សំខាន់​បំផុត​សម្រាប់​យើង​បាន​លាក់បាំង​យើង​ក៏​ដោយសារតែ​ភាព​សាមញ្ញ​និង​ភាព​ដែល​យើង​សាំុ​ជាមួយ​វា​របស់​វា។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​ដកស្រង់​ចំនួន​៩ឃ្លា ដែល​រៀបរាប់​ពី​ធម្មជាតិ​ដែល​ជា​ផ្ទះ​របស់​យើង​

X
5s