ទស្សន​ចំនួន ​៩ឃ្លា​ ពី​បុគ្គល​​ដែល​ការគិត​របស់​ពួកគេ​មាន​តម្លៃ​នឹង​ឲ្យ​អ្នក​សិក្សា​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន ​៩ឃ្លា​ ពី​បុគ្គល​​ដែល​ការគិត​របស់​ពួកគេ​មាន​តម្លៃ​នឹង​ឲ្យ​អ្នក​សិក្សា:

 

១) «ចូរ​អនុញ្ញាត​ឲ្យ​មាន​ចន្លោះ​ទំនេរ​សម្រាប់​ការ​ដែល​មិន​ដឹង គឺជា​រឿង​ដែល​សំខាន់​ជាង​អ្វីៗ​ទាំងអស់។ នៅពេល​ដែល​មាន​ការ​ខកចិត្ត​ដ៏​ខ្លាំង យើង​មិន​ដឹង​នោះ​ទេ​ថា​តើ​វា​គឺជា​ទី​បញ្ចប់​នៃ​រឿងរ៉ាវ។ វា​អាច​ជា​ការ​ចាប់ផ្ដើម​នៃ​ការ​ផ្សងព្រេង​ដ៏​អស្ចារ្យ​មួយ។ ជីវិត​គឺ​បែប​នេះ​ឯង។ យើង​មិន​ដឹង​អ្វី​ទាំងអស់។ យើង​ហៅ​វា​ថា​អាក្រក់។ យើង​ហៅ​វា​ថា​ល្អ។ ប៉ុន្តែ​យើង​ពិតជា​មិន​ដឹង​មែន។» Pema Chodron

 

២) «ពេលវេលា​ដែល​លំបាក​បំផុត​សម្រាប់​មនុស្ស​យើង​ជាច្រើន​គឺជា​ការ​លំបាក​ដែល​យើង​ផ្ដល់ឲ្យ​ខ្លួនឯង។» Pema Chodron

 

៣) «ស្នាដៃ​ទស្សនវិជ្ជា​ដែល​ម៉ត់ចត់​ម៉ឺងម៉ាត់​និង​ល្អ​មួយ​អាច​ត្រូវ​បាន​សរសេរ​ពោរពេញ​ទៅ​ដោយ​ការ​កំប្លែង​ទាំងស្រុង។» Ludwig Wittgenstein

 

៤) «ខ្ញុំ​គឺជា​ពិភពលោក​របស់​ខ្លួនឯង។» Ludwig Wittgenstein

 

៥) «បើ​មនុស្ស​មិន​ធ្លាប់​ធ្វើ​រឿង​ឆ្កួត​ឡប់​ទេ នោះ​នឹង​មិនមាន​ប្រាជ្ញា​ឈ្លាសវៃ​អ្វី​នោះ​ឡើយ​ដែល​អាច​សម្រេច​បាន។» Ludwig Wittgenstein

 

៦) «យើង​ត្រូវតែ​ហក់​ចុះ​ទៅ​ច្រាំង​ថ្ម​ចោទ​ជា​បន្តបន្ទាប់​ហើយ​អភិវឌ្ឍ​ស្លាប​របស់​យើង​នៅ​តាម​ផ្លូវ​ចុះ​ទៅ​ក្រោម។» Kurt Vonnegut Jr.

 

៧) «ច្បាប់​គឺ​សាមញ្ញ​នោះ​ទេ។ គ្រប់​បទពិសោធន៍​ទាំងអស់​នឹង​ត្រូវ​បាន​សារ​ឡើង​វិញ​ឬ​ត្រូវ​បាន​រងទុក្ខ​រហូត​ទាល់តែ​អ្នក​ឆ្លងកាត់​បទពិសោធន៍​នោះ​យ៉ាង​សមរម្យ​និង​ពេញលេញ​ជា​លើក​ដំបូង។» Ben Okri

 

៨) «បើ​អ្នក​សម្លឹង​មើល​ជ្រៅ​ពេក គ្រប់យ៉ាង​នឹង​ធ្វើឲ្យ​បេះដូង​អ្នក​បាក់បែក។» Ben Okri

 

៩) «ពួកយើង​កំពុង​តែ​គេង​លក់។ ជីវិត​របស់​យើង​គឺជា​ការ​សុបិន។ ប៉ុន្តែ​យើង​ក៏​ភ្ញាក់​ឡើង​ម្ដងម្កាល គ្រប់គ្រាន់​នឹង​ដឹង​ថា​យើង​កំពុងតែ​សុបិន។» Ludwig Wittgenstein

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិបណ្ឌិត​ទាំង​១០ឃ្លា ដែល​អាច​ឲ្យ​អ្នក​ស្វែងរក​ឃើញ​ចម្លើយ​ដែល​អ្នក​តែង​សួរ​រក​រហូត​មក​នៅ​ក្នុង​ជីវិត​

X
5s