គតិ​ចំនួន​ ១១ឃ្លា ដែល​នាំ​អ្នក​ឲ្យ​មើលឃើញ​ជីវិត​បាន​ជ្រៅ​ជាងមុន​



ខាងក្រោម​នេះ​គឺជា​គតិ​ចំនួន ​១១ឃ្លា ដែល​នាំ​អ្នក​ឲ្យ​មើលឃើញ​ជីវិត​បាន​ជ្រៅ​ជាងមុន:

 

១) «តើ​អ្នក​អាច​ស្រឡាញ់​មនុស្ស​បាន​ដោយ​មិន​បង្ខំ​ការ​ប្រាថ្នា​ចង់​បាន​របស់​អ្នក​ទៅលើ​ពួកគេ​ដែរ​ទេ ? នៅពេល​មេឃា​ឲ្យ​ហើយ​ដក​យក​ទៅវិញ តើ​អ្នក​អាច​រីករាយ​ជាមួយ​នឹង​លទ្ធផល​បាន​ដែរ​ទេ ?» ឡៅជឺ

 

២) «ខ្ញុំ​សើច​ខ្លួនឯង​ដែល​បង្កើត​នូវ​អារម្មណ៍​ដែល​ធ្វើឲ្យ​ខ្លួនឯង​មិន​ស្ងប់​អារម្មណ៍។» Phackchock Rinpoche

 

៣) «មនុស្ស​ភ័យខ្លាច​ស្លាប់។ ពួកគេ​តែងតែ​ដេញ​តាម​អ្វីមួយ​ដូចជា លុយ កិត្តិយស និង​ភាព​សប្បាយ​រីករាយ។ ប៉ុន្តែ​បើ​អ្នក​ត្រូវ​ស្លាប់​ឥឡូវ​នេះ តើ​អ្នក​ចង់​បាន​អ្វី ?» Taisen Deshimaru

 

៤) «ពេលវេលា​មិនមែន​ជា​ខ្សែ​បន្ទាត់​មួយ​នោះ​ទេ ប៉ុន្តែ​គឺជា​ចំណុច​ឥឡូវ​នេះ​ដែល​បន្តបន្ទាប់​គ្នា។» Taisen Deshimaru

 

៥) «នៅ​ពី​ក្រោម​មេឃ គ្រប់គ្នា​អាច​ឃើញ​ភាព​ស្រស់​ស្អាត​ថា​ជា​ភាព​ស្រស់​ស្អាត​បាន​ដោយសារតែ​មាន​ភាព​អាក្រក់។» ឡៅជឺ

 

៦) «ដោយ​មិន​ដឹង​ពី​មូលហេតុ​អ្វី ខ្ញុំ​មាន​អារម្មណ៍​ជាប់ជំពាក់​ជាមួយ​នឹង​ពិភពលោក​នេះ ដែល​យើង​មក​គ្រាន់តែ​ដើម្បី​ស្លាប់​តែ​ប៉ុណ្ណោះ។» Natsume Soseki

 

៧) «ហៅ​វា​ថា​ជា​ភាព​ឯកា ពណ៌​ដែល​ដិត​ស្រស់​ស្អាត​មួយ​នោះ​ដែល​គ្មាន​នរណា​ម្នាក់​អាច​ពិពណ៌នា​បាន។» Priest Jakuren

 

៨) «បុគ្គល​ដែល​ល្អឥតខ្ចោះ​មិនមាន​អត្តា បុគ្គល​ដែល​មិន​ចាប់អារម្មណ៍​ទៅ​នឹង​លោក​ខាងក្រៅ​មិនមាន​សមិទ្ធផល បុគ្គល​ដែល​មាន​បញ្ញា​មិនមាន​ឈ្មោះ​នោះ​ឡើយ។» ជ័ងជឺ

 

៩) «ជីវិត​មួយ​នេះ​របស់​យើង​នឹង​មិន​ធ្វើឲ្យ​អ្នក​សោកសៅ​នោះ​ឡើយ បើ​អ្នក​គិត​ចំពោះ​វា​ដូចជា​ដើម​ផ្កា​ឈើរី​ដែល​រីក​និង​រោយ​ក្នុង​ពេល​មួយ​ថ្ងៃ។» Murasaki Shikibu

 

១០) «គ្មាន​នរណា​ម្នាក់​អាច​ឃើញ​ចំណាំង​ផ្លាត​របស់​ពួកគេ​នៅ​ក្នុង​ទឹក​ដែល​កំពុង​ហូរ​នោះ​ទេ មានតែ​នៅ​ក្នុង​ទឹក​ដែល​ស្ងប់​ប៉ុណ្ណោះ​ទើប​យើង​អាច​ឃើញ​បាន។» សុភាសិត​តៅ

 

១១) «ឈប់​ចាកចេញ​ហើយ​អ្នក​នឹង​ដល់។ ឈប់​ស្វែងរក​ហើយ​អ្នក​នឹង​ឃើញ។ ឈប់​រត់​ចេញ​ហើយ​អ្នក​នឹង​ត្រូវ​បាន​រក​ឃើញ។» ឡៅជឺ

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​៧ឃ្លា ដែល​អាច​ឲ្យ​អ្នក​រក​ឃើញ​បញ្ញា​ដែល​បាន​បង្កប់​នៅ​ក្នុង​ខ្លួន​អ្នក

X
5s