ប្រយោគចំនួន ១០ឃ្លា ដែលអាចរង្គោះរង្គើភាពប្រាកដប្រជានៃចំណេះដឹងដែលអ្នកធ្លាប់មានកន្លងមកបាន
ខាងក្រោមនេះគឺជាប្រយោគចំនួន ១០ឃ្លា ដែលអាចរង្គោះរង្គើភាពប្រាកដប្រជានៃចំណេះដឹងដែលអ្នកធ្លាប់មានកន្លងមកបាន:
១) «នៅពេលដែលអ្នកលាតត្រដាងប្រវត្តិនៃគំរូនេះ ហើយដេញថយក្រោយតាមរកឫសគល់របស់វា អ្នកនឹងឃើញថាការឆ្លើយតបប្រតិកម្មរបស់អ្នកនៅក្នុងខណៈពេលបច្ចុប្បន្នគឺពិតជាការឆ្លើយតបប្រតិកម្មពីអតីតកាលមែន ការប៉ុនប៉ងរបស់តួអង្គស្រមោលដើម្បីការពារអ្នកពីការឆ្លងកាត់ដដែលឡើងវិញនូវស្នាមរបួសចាស់ ដែលបែរជាបំផ្លាញអ្នកនៅពេលបច្ចុប្បន្នទៅវិញ។» Connie Zweig
២) «ពេលណាដែលអ្នករៀបនឹងលូតលាស់ អ្នកនឹងបាត់បង់អ្វីមួយ។ អ្នកបាត់អ្វីដែលអ្នកតោងជាប់ដើម្បីសុវត្ថិភាព។ អ្នកបាត់បង់ទម្លាប់ដែលអ្នកស្រួលចិត្តជាមួយ អ្នកបាត់បង់ភាពដែលស្និទ្ធស្នាល។» James Hillman
៣) «មនុស្សមិនដែលរីករាយនោះឡើយ ប៉ុន្តែចំណាយពេលពេញមួយជីវិតរបស់គាត់ក្នុងការស្វះស្វែងតាមរកអ្វីមួយដែលគាត់គិតថានឹងធ្វើឲ្យគាត់រីករាយ។» Arthur Schopenhauer
៤) «លក្ខណៈដែលអាចបង្ហាញចេញមកនូវការកំប្លែងគឺជាលក្ខណៈដែលអាទិទេពតែមួយគត់របស់មនុស្ស។» Arthur Schopenhauer
៥) «យ៉ាងមិនសមហេតុផល សមត្ថភាពក្នុងការនៅម្នាក់ឯងគឺជាលក្ខខណ្ឌសម្រាប់សមត្ថភាពក្នុងការស្រឡាញ់។» Erich Fromm
៦) «មិនមានផ្លូវបត់ដែលខុសនោះឡើយ។ មានតែផ្លូវដែលយើងមិនទាន់បានដឹងថាយើងត្រូវដើរវាតែប៉ុណ្ណោះ។» Guy Gavriel Kay
៧) «តើអ្នកដឹងពីបំណងប្រាថ្នានៃបេះដូងរបស់អ្នកទេ ? គឺជាផ្លូវដែលងងឹតបំផុត។» Guy Gavriel Kay
៨) «មិនមានអ្វីមួយនៅក្នុងធម្មជាតិដែលចៃដន្យនោះទេ។ អ្វីមួយស្ដែងចេញមកចៃដន្យគឺតាមរយៈភាពមិនពេញលេញនៃចំណេះដឹងរបស់យើងប៉ុណ្ណោះ។» Baruch Spinoza
៩) «មិនថាអ្នកហាន់វាស្ដើងប៉ុណ្ណាក៏ដោយ វាតែងតែមានមុខពីរខាងជានិច្ច។» Baruch Spinoza
១០) «ខ្ញុំបានព្យាយាមមិនសើចដាក់សកម្មភាពរបស់មនុស្ស មិនជូតទឹកភ្នែកដាក់ពួកវា ឬក៏ស្អប់ពួកវាឡើយ ប៉ុន្តែគឺស្វែងយល់ពីពួកវា។» Baruch Spinoza
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន១០ឃ្លា ដែលបង្រៀនអ្នកពីមេរៀនជីវិតដែលអ្នកគួរយកទៅរិះគិតស្វែងយល់