សម្ដីដកស្រង់ចំនួន ១០ឃ្លា ដែលមានខ្លឹមសារជ្រាលជ្រៅមានតម្លៃនឹងឲ្យអ្នកយកទៅគិតពិចារណា
ខាងក្រោមនេះគឺជាសម្ដីដកស្រង់ចំនួន ១០ឃ្លា ដែលមានខ្លឹមសារជ្រាលជ្រៅមានតម្លៃនឹងឲ្យអ្នកយកទៅគិតពិចារណា:
១) «មិនមានចំណេះដឹងរបស់នរណាម្នាក់អាចហួសរំលងបទពិសោធន៍របស់គាត់បាននោះឡើយ។» John Locke
២) «តើវានឹងយ៉ាងម៉េចបើសិនជាគ្រប់យ៉ាងដែលបានកើតឡើងនៅទីនេះ កើតឡើងដោយមានមូលហេតុនោះ ?» John Locke
៣) «ពួកយើងត្រូវតែឈប់រៀបចំគម្រោង ធ្វើផែនការ បង្កើតឧបាយកលហើយអនុញ្ញាតឲ្យភាពវៃឆ្លាតដែលឥតមានដែនកំណត់ដោះស្រាយបញ្ហាទៅតាមរបៀបរបស់វា។» Florence Scovel Shinn
៤) «អ្នកប្រហែលជាអាចនឹងគិតថាសេចក្ដីសុខរបស់អ្នកទាំងអស់អាស្រ័យទៅលើការដែលទទួលបាននូវរបស់ម្យ៉ាងនៅក្នុងជីវិតរបស់អ្នក ប៉ុន្តែក្រោយមក អ្នកនឹងអរគុណព្រះជាម្ចាស់ដែលអ្នកមិនទទួលបានវា។» Florence Scovel Shinn
៥) «តើមានអ្វីដែលថ្មីនៅក្នុងពិភពលោក ? មិនមានទេ។ តើមានអ្វីដែលចាស់នៅក្នុងពិភពលោក ? មិនមានទេ។ គ្រប់យ៉ាងតែងតែបែបនេះនិងនឹងនៅតែបែបនេះ។» Sai Baba
៦) «ការអប់រំសព្វថ្ងៃនេះគឺជាដំណើរការនៃការបំពេញនូវការគិតជាមួយនឹងខ្លឹមសារនៃសៀវភៅ បញ្ចេញចោលនូវខ្លឹមសារនៃសៀវភៅនៅក្នុងសាលប្រឡង ហើយត្រឡប់មកវិញក្បាលទទេ។» Sai Baba
៧) «ការអប់រំសាកលវិទ្យាល័យផ្ដល់ឱកាសដល់អ្នកក្នុងការស្វែងរកលុយហើយដូច្នេះក៏បានរស់នៅ។ ប៉ុន្តែ ទាល់តែវាបានបំផ្លាញនូវការបោកបញ្ឆោតជាក់លាក់មួយចំនួនដែលត្រូវបានបណ្ដុះបណ្ដាលដោយកម្រិតធម្មតានៃមនុស្សជាតិ ជីវិតរបស់អ្នកនឹងមិនរីករាយនោះឡើយ។» Sai Baba
៨) «វាគឺជារឿងអស្ចារ្យណាស់ដែលមិនដឹងជាមានការគិតប៉ុន្មាននោះទេដែលធ្វើដំណើរយ៉ាងលឿនឆ្លងកាត់ក្នុងក្បាលរបស់អ្នកក្នុងមួយនាទី។» Lauren Gibbs
៩) «ការធ្វើបាបអ្នកទន់ខ្សោយដែលអាក្រក់បំផុតដែលអ្នកធ្លាប់ជួបប្រទះនៅក្នុងជីវិតរបស់អ្នកគឺជាការគិតរបស់អ្នក។» Bryant H. McGill
១០) «យើងជឿថាយើងគឺជាអ្នកប្រើប្រាស់ផលិតផល ប៉ុន្តែយើងគឺជាអ្នកដែលត្រូវបានគេប្រើប្រាស់នោះទេ។» Bryant H. McGill
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនជីវិតចំនួន១១ឃ្លា ដែលអាចបង្រៀនអ្នកពីពាក្យពេចន៍ដ៏មានតម្លៃអ្វីម្យ៉ាងអំពីជីវិត