ប្រទេសបារាំងបានចាត់ទុកការងារ ជាបេះដូងនៃផែនការជួយសង្គ្រោះសេដ្ឋកិច្ច​



ប៉ារីស៖ រដ្ឋាភិបាលបារាំងបាននិយាយថាការងារ គឺជាអាទិភាពទីមួយ នៅពេលដែលខ្លួនបានត្រៀមបង្ហាញផែនការចំណាយ សម្រាប់សេដ្ឋកិច្ចដែលរងគ្រោះដោយវីរុសកូវីដនេះ កាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី ៣ ខែកញ្ញា) ។

 

នាយករដ្ឋមន្រ្តី Jean Castex បានសន្យាថានឹងផ្តល់ការងារថ្មីចំនួន ១៦០,០០០ ការងារ ក្នុងឆ្នាំ ២០២១ ដែលជាផ្នែកមួយនៃផែនការស្តារឡើងវិញ ដែលមានតម្លៃ ១០០ ពាន់លានអឺរ៉ូ (១២០ ពាន់លានដុល្លារ) ដែលត្រូវបានរៀបចំឡើងដើម្បីជួយដល់ ការអភិវឌ្ឍនិងអ្នកត្រូវការការងារ នៅពេលដែលចំនួនវីរុស នៅបារាំងកំពុងកើនឡើងជាថ្មី។

 

លោក Castex បាននិយាយថា «ការចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញ និងការប្រយុទ្ធប្រឆាំងនឹងភាពអត់ការងារធ្វើ គឺជាគោលដៅអាទិភាពនៃផែនការ»។

 

លោកបានប្រាប់អ្នកយកព័ត៌មាន RTL ថា «ខ្ញុំសង្ឃឹមថាផែនការស្តារឡើងវិញនឹងបង្កើតការងារចំនួន ១៦០​ ០០០ កន្លែងនៅឆ្នាំ ២០២១ ដែលនេះហើយជាគោលបំណងរបស់យើង» ។

 

សេដ្ឋកិច្ចបារាំង បានជួបប្រទះនូវការធ្លាក់ចុះដ៏អាក្រក់បំផុតមួយ ចាប់តាំងពីឆ្នាំ ១៩៤៥ មក ដោយផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ១៣,៨ ភាគរយ នៅក្នុងត្រីមាសទី ២ បន្ទាប់ពីការធ្លាក់ចុះជាង ៥ ភាគរយនៅលើកដំបូង។

 

រដ្ឋាភិបាល រំពឹងថាផលិតផលក្នុងស្រុកសរុបសម្រាប់ឆ្នាំ ២០២០ នឹងធ្លាក់ចុះត្រឹម ១១ ភាគរយហើយចំនួនការងារសរុប ៨០០ ០០០ ត្រូវបានបាត់បង់ក្នុងមួយឆ្នាំ។

យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា ការជំរុញថវិកាដែលជាការរួមបញ្ចូលគ្នានៃការចំណាយថ្មីនិងការកាត់ពន្ធគឺ ស្មើនិងចំនួន ៤ ដងនៃចំនួនទឹកប្រាក់ដែលប្រទេសបារាំងបានចំណាយក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក ដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុពិភពលោក។

 

ដោយ៖ សុធារ៉ា

 

ប្រភព៖ CNA                             

 

 

 

 

X
5s