ទស្សនចំនួន ១០ឃ្លា ដែលបានដកស្រង់ចេញពីអ្នកវិភាគចិត្តសាស្ត្រនិងទស្សនវិទូល្បីៗ
ខាងក្រោមនេះគឺជាទស្សនដែលបានដកស្រង់ចេញពីអ្នកវិភាគចិត្តសាស្ត្រនិងទស្សនវិទូល្បីៗចំនួន១០ឃ្លាដូចខាងក្រោម:
១) «នៅពេលអ្នកបង្រៀនក្មេងអំពីអ្វីមួយ អ្នកនឹងយកចេញនូវឱកាសរបស់គេក្នុងការស្វែងរកវាដោយខ្លួនឯងជារៀងរហូត។» Jean Piaget
២) «ក្មេងៗត្រូវការរយៈពេលលេងនិងការរុករកដែលវែងនិងមិនទទួលការរំខាន។» Jean Piaget
៣) «បើអ្នកកាន់តែស្គាល់ខ្លួនឯង អ្នកនឹងកាន់តែមានភាពអត់ធ្មត់ទៅលើអ្វីដែលអ្នកបានឃើញនៅក្នុងអ្នកដទៃ។» Erik Erikson
៤) «ក្មេងដែលមានសុខភាពល្អផ្លូវកាយនិងផ្លូវចិត្តនឹងមិនភ័យខ្លាចជីវិតនោះឡើយបើមនុស្សចាស់របស់ពួកគេមានភាពសុចរិតគ្រប់គ្រាន់នឹងមិនភ័យខ្លាចសេចក្ដីស្លាប់។» Erik Erikson
៥) «ភាពវៃឆ្លាតគឺជាអ្វីដែលអ្នកប្រើប្រាស់នៅពេលអ្នកមិនដឹងពីអ្វីដែលត្រូវធ្វើ។» Jean Piaget
៦) «គ្រប់ប្រភេទរឿងរ៉ាវទាំងអស់នៅក្នុងពិភពលោកដើរតួដូចជាកញ្ចក់យ៉ាងដូច្នោះ។» Jacques Lacan
៧) «ចិត្តមិនមានសតិដឹងត្រូវបានសាងសង់ឡើងប្រៀបដូចជាភាសាដែរ។» Jacques Lacan
៨) «ជាមួយនឹងការគិតរបស់មនុស្សដឹងក្ដីរបស់យើង តើយើងនឹងអាចដឹងពីអ្វីដែលគួរឲ្យចាប់អារម្មណ៍បានយ៉ាងដូចម្ដេច ? បើអ្នកទៅតាមកូនក្មេង អ្នកនឹងអាចស្វែងរកអ្វីមួយថ្មីមិនខាន។» Jean Piaget
៩) «ទីណាមានអំណាច ទីនោះមានការប្រឆាំង។» Michel Foucault
១០) «អ្វីដែលយើងឃើញផ្លាស់ប្ដូរអ្វីដែលយើងដឹង។ អ្វីដែលយើងដឹងផ្លាស់ប្ដូរអ្វីដែលយើងឃើញ។» Jean Piaget
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ កម្រងទស្សនចំនួន១០ឃ្លា ដែលអាចឲ្យអ្នកមើលឃើញបទពិសោធន៍ក្នុងជីវិតរបស់អ្នកជាការរៀនសូត្រ