ប្រទេសវៀតណាមបានបដិសេធសេចក្តីរាយការណ៍ដែលខ្លួនកំពុងទិញយកភាគហ៊ុនរបស់ក្រុមហ៊ុនស្រាបៀរថៃមកវិញ​



ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបាននិយាយថា«ខ្លួនគ្មានចេតនាក្នុងការបង្កើតភាគហ៊ុននៅក្នុងក្រុមហ៊ុន Sabeco ដែលជាក្រុមហ៊ុនផលិតស្រាបៀរធំជាងគេរបស់ប្រទេសខ្លួននោះទេ»។

លោក Do Thang Hai អនុរដ្ឋមន្រ្តីបានធ្វើសេចក្តីបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធបន្ទាប់ពីពាក្យចចាមអារាមតាមអ៊ិនធឺរណែត បានអះអាងថា ThaiBev ដែលជាម្ចាស់ក្រុមហ៊ុនសាជីវកម្មភេសជ្ជៈស្រាបៀរ សៃហ្គន (Saigon Beer Alcohol Beverage Corporation)ចង់លក់ភាគហ៊ុន ៥៣.៥៩ភាគរយរបស់ខ្លួនក្នុងតម្លៃមួយ ៥៣,០០០ ដុង (៥,៦ ដុល្លារ) ក្នុងមួយហ៊ុន។

«ភាគហ៊ុន Sabeco បានបិទក្នុងតម្លៃ ១,៨០,០០០ ដុង (៧,៧ ដុល្លារ) កាលពីថ្ងៃពុធ»។

លោកបាននិយាយថា«ការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះអាជីវកម្មក៏ដូចជា បរិយាកាសអាជីវកម្មនៅប្រទេសវៀតណាម ដែលជាកន្លែងក្នុងការកិច្ចខិតខំប្រឹងប្រែងទាំងអស់ត្រូវបានធ្វើឡើងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ នៅពេលមានការរីករាលដាលនៃវីរុសកូវីដ-១៩នេះ»។

ThaiBev ដែលជាក្រុមហ៊ុនភេសជ្ជៈធំជាងគេមួយនៅអាស៊ីបានចំណាយប្រាក់ជិត ៥ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៧ ដើម្បីទទួលបានភាគហ៊ុននៅ Sabeco ពីក្រសួងដែលរក្សាបាន ៣៦ ភាគរយ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនយក្សរបស់ថៃបានបដិសេធរបាយការណ៍ដែលថា ខ្លួនកំពុងមានគម្រោងលក់ Sabeco ដោយនិយាយថា ប្រទេសវៀតណាមនៅតែជាទីផ្សារស្នូលមួយរបស់ពួកគេ។

កាលពីខែធ្នូឆ្នាំមុន ក្រុមហ៊ុន ThaiBev បានបដិសេធពាក្យចចាមអារាមថា«ខ្លួនបានលក់ភាគហ៊ុនរបស់ Sabeco ទៅ ឲ្យ ក្រុមហ៊ុនស្រាបៀរ Budweiser APAC» ។

ក្រុមហ៊ុន Sabeco ដែលមានទីផ្សារមូលធនចំនួន ១១៣ ពាន់ពាន់លានដុង (៤,៩ ពាន់លានដុល្លារ) បានកត់ត្រាប្រាក់ចំណេញទាបក្នុងរយៈពេល ៧ ឆ្នាំចំនួន ៧២០ ពាន់លានដុង (៣១ លានដុល្លារ) នៅក្នុងត្រីមាសទី ១ ដែលវាបាននិយាយថាបណ្តាលមកពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ដែលមិនបានរំពឹងទុក” ។

អត្ថបទ៖ស្រីណា

ប្រភព៖ Vietnam Times

X
5s