គតិបណ្ឌិត​ចំនួន ​៦ឃ្លា ដែល​អាច​បំភ្លឺ​បញ្ញា​របស់​អ្នក​ឲ្យ​ស្វែងរក​ផ្លូវ​ចេញ​ពី​សេចក្ដីទុក្ខ​នៅក្នុង​ជីវិត​បាន​



ខាងក្រោម​នេះ​គឺជា​គតិបណ្ឌិត​ចំនួន​ ៦ឃ្លា ដែល​អាច​បំភ្លឺ​បញ្ញា​របស់​អ្នក​ឲ្យ​ស្វែងរក​ផ្លូវ​ចេញ​ពី​សេចក្ដីទុក្ខ​នៅក្នុង​ជីវិត​បាន:

 

១) «អ្នក​គិតថា​អ្នក​មាន​សេរីភាព ? មនុស្ស​គ្រប់គ្នា​សុទ្ធតែ​គិត​បែបនេះ។ `ខ្ញុំ​គឺជា​មនុស្ស​ដែល​មាន​សេរីភាព!` តើ​អ្នក​ប្រាកដ​ដែរ​ទេ ? អ្នក​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​នៃ​ទម្លាប់​របស់​អ្នក។ ទម្លាប់​របស់​អ្នក​បាន​បង្កើត​នូវ​រាល់​ឧបសគ្គ​ទាំងឡាយ​របស់​អ្នក។ ទម្លាប់​របស់​អ្នក​បង្កើត​នូវ​ខ្នោះដៃ​សម្រាប់​ស្ទាក់​អ្នក​ឲ្យ​ជាប់​ក្នុង​វាលវដ្តសង្សារ។ តើ​នរណា​ដែល​នឹង​ហៅ​វា​ថា​ជា​សេរីភាព ?» Gyatrul Rinpoche

 

២) «បើ​អ្នក​រត់​មួយ​ពាន់​មៃល៍​ក្នុង​មួយ​ម៉ោង​ទៅ​កាន់​ទ្វីប​ម្ខាង​ទៀត​ដើម្បី​រត់​គេច​ចេញ​ពី​ឧបសគ្គ យើង​នឹង​ស្វែងរក​ឃើញ​បញ្ហា​ដដែល​កំពុង​រង់ចាំ​យើង​នៅ​ពេល​យើង​ទៅ​ដល់។ វា​គ្រាន់តែ​ត្រឡប់​មក​វិញ​ជាមួយ​នឹង​ឈ្មោះ​ថ្មី ទម្រង់​ថ្មី និង​ការ​លេចឡើង​ថ្មី​ប៉ុណ្ណោះ រហូត​ទាល់តែ​យើង​បាន​រៀន​ពី​អ្វី​ក៏​ដោយ​ដែល​វា​ត្រូវ​បង្រៀន​យើង​អំពី​ទីណា​ដែល​យើង​បាន​បំបែក​ខ្លួនឯង​ចេញ​ពី​ការពិត ថា​តើ​យើង​ដកថយ​ជាជាង​បើកចំហ​យ៉ាង​ដូចម្ដេច បិទ​ជាជាង​បើកចំហ​ខ្លួនឯង​ដើម្បី​ឆ្លងកាត់​បទពិសោធន៍​បាន​ពេញលេញ​នូវ​អ្វី​ក៏​ដោយ​ដែល​យើង​បាន​ជួបប្រទះ ដោយ​មិន​មាន​ការ​ស្ទាក់ស្ទើរ​ឬ​ដកថយ​ទៅ​កាន់​ខ្លួនឯង​នោះ​ឡើយ។» Pema Chodron

 

៣) «បើ​រឿង​តូចតាច​មាន​អំណាច​រំខាន​អ្នក នោះ​អ្វី​ដែល​អ្នក​គិត​ថា​អ្នក​គឺជា​នរណា​គឺ​តូច​បែប​នោះ​នោះ​ឯង។» Eckhart Tolle

 

៤) «នៅ​ពេល​ដែល​យើង​កាន់តែ​មាន​បញ្ញា យើង​ចាប់ផ្ដើម​ដឹង​ថា​កែតម្រូវ​ចរន្ត​ហូរ​នៃ​អារម្មណ៍​មិន​​អាច​ប្រើ​ការ​បាន​នោះ​ឡើយ។ អារម្មណ៍​គ្រាន់តែ​ជា​អារម្មណ៍ ហើយ​ជា​រៀងរាល់​ថ្ងៃ​មាន​រាប់ពាន់​​ខណៈ​ពេល​រីករាយ ឈឺចាប់ និង​ធម្មតា។ ពួកវា​គឺជា​ចរន្ត​នៃ​ជីវិត។ បញ្ញា​គឺជា​ការ​ដឹង​ថា​អារម្មណ៍​អ្វី​ដែល​មាន​វត្តមាន​ដោយ​មិន​ធ្លាក់​ចូល​ទៅ​ក្នុង​វា។» Jack Korn Field

 

៥) «ការ​ជាប់ជំពាក់​និយាយ​ថា `ខ្ញុំ​ស្រឡាញ់​អ្នក​ហេតុនេះ​ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ធ្វើឲ្យ​​ខ្ញុំ​សប្បាយចិត្ត។` ក្ដី​ស្រឡាញ់​ដែល​ស្មោះស្ម័គ្រ​ពិតប្រាកដ​និយាយ​ថា `ខ្ញុំ​ស្រឡាញ់​អ្នក​ហេតុនេះ​ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​សប្បាយចិត្ត បើ​វា​រាប់បញ្ចូល​ទាំង​ខ្ញុំ​គឺ​អស្ចារ្យ​ហើយ បើ​វា​មិន​រាប់​បញ្ចូល​ខ្ញុំ​ទេ​ខ្ញុំ​គ្រាន់តែ​ចង់​បាន​ក្ដី​សុខ​របស់​អ្នក​ប៉ុណ្ណោះ។» Tenzin Palmo

 

៦) «ជីវិត​របស់​យើង​ពី​ចាប់កំណើត​រហូត​ដល់​ស្លាប់​ស្រដៀង​គ្នា​ទៅ​នឹង​ការ​គេង​សុបិន​ដ៏​វែង​មួយ ហើយ​រាល់​សុបិន​ដែល​យើង​ឃើញ​ពេល​យប់​គឺជា​សុបិន​នៅ​ក្នុង​សុបិន។ អ្នក​ប្រហែល​ជា​ធ្លាប់​គេង​សុបិន​ពេល​យប់​បន្ទាប់​មក​ក៏​ភ្ញាក់​ឡើង​ហើយ​ប្រាប់​នរណា​ម្នាក់​ថា​អ្នក​ឃើញ​សុបិន​មួយ​យ៉ាង​អស្ចារ្យ។ អ្នក​ឆុង​កាហ្វេ អ្នក​រៀបចំ​ខ្លួន​ទៅ​ធ្វើការ ហើយ​ភ្លាម​នោះ​នាឡិកា​ក៏​រោទ៍​ឡើង​ហើយ​អ្នក​ក៏​ភ្ញាក់​ឡើង។ អ្នក​មិន​ធ្លាប់​ភ្ញាក់​ពី​មុន​មក​នោះ​ទេ។ អ្នក​គ្រាន់តែ​ធ្លាប់​បាន​សុបិន​ថា​អ្នក​ភ្ញាក់។ នេះ​ហៅថា​ការ​ភ្ញាក់​សតិ​ដឹង​ដែល​ខុស សុបិន​នៃ​ការ​ភ្ញាក់​ឡើង ហើយ​វា​គឺជា​អ្វី​ដែល​យើង​ធ្វើ​រៀងរាល់​ព្រឹក​ក្នុង​ជីវិត​របស់​យើង។ នៅ​ក្នុង​សុបិន​នៃ​ជីវិត យើង​គិត​ថា​យើង​ភ្ញាក់ ប៉ុន្តែ​តាមពិត​យើង​នៅតែ​សុបិន។ វា​គ្រាន់តែ​នាឡិកា​មិន​ទាន់​រោទ៍​បន្លឺ​ឡើង​តែ​ប៉ុណ្ណោះ។» Chagdud Tulku Rinpoche

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​៩ឃ្លា​របស់ Alan Watts ដែល​ជា​ទស្សនវិទូ អ្នក​និពន្ធ​និង​ជា​អ្នក​និយាយ​មួយ​រូប​របស់​អង់គ្លេស​​

X
5s