ទស្សនដែលពោរពេញទៅដោយមនោសញ្ចេតនាចំនួន ៩ឃ្លា ពីអ្នកនិពន្ធល្បីៗរបស់ជប៉ុន
ថ្ងៃនេះយើងបានចងក្រងនូវទស្សនដែលពោរពេញទៅដោយមនោសញ្ចេតនាចំនួន ៩ឃ្លា ពីអ្នកនិពន្ធល្បីៗរបស់ជប៉ុន:
១) «វាលូតលាស់ដោយសារតែអ្នកដាំដុះវា។» Hiromi Kawakami
២) «ការបកប្រែទាំងអស់គឺជាការបកប្រែខុស។ ភាសាទាំងអស់គឺជាការយល់ច្រឡំ ខុសគ្នាអាស្រ័យលើកម្រិត។» Hiromi Kawakami
៣) «ផ្សិតចាប់ផ្ដើមដុះនៅក្នុងត្រចៀករបស់ខ្ញុំព្រោះថាគ្មាននរណាម្នាក់ធ្លាប់និយាយជាមួយខ្ញុំនោះឡើយ។» Yoko Tawada
៤) «ទស្សននៃសិទ្ធិមនុស្សត្រូវបានបង្កើតឡើងដោយមនុស្សដែលគិតត្រឹមតែសិទ្ធិរបស់មនុស្ស។» Yoko Tawada
៥) «ភ្នែករបស់អ្នកមិនមែនជាកញ្ចក់ទទេនោះទេ។ អ្នកបានជះត្រឡប់នូវមនុស្សលោក។ ខ្ញុំសង្ឃឹមថាវានឹងមិនធ្វើឲ្យអ្នកមិនសប្បាយចិត្តខ្លាំង។» Yoko Tawada
៦) «ពេលវេលាចក្រវាលគឺដូចគ្នាចំពោះមនុស្សគ្រប់គ្នា ប៉ុន្តែពេលវេលាមនុស្សគឺខុសគ្នាទៅតាមបុគ្គល។ ពេលវេលាដើរទៅមុខក្នុងរបៀបដូចគ្នាសម្រាប់គ្រប់មនុស្សទាំងអស់ ប៉ុន្តែគ្រប់មនុស្សទាំងអស់ដើរឆ្លងកាត់ពេលវេលាក្នុងរបៀបផ្សេងគ្នា។» Yasunari Kawabata
៧) «តើការឈឺចាប់ទៅឆ្ងាយហើយមិនបន្សល់ស្លាកស្នាមទេ ? មានពេលខ្លះអ្នកថែមទាំងមានអារម្មណ៍សោកសៅចំពោះវាទៀតផង។» Yasunari Kawabata
៨) «ភាពឯកាគឺជាការលះបង់ដែលយើងត្រូវចំណាយសម្រាប់ការកើតនៅក្នុងសម័យកាលទំនើបនេះ ដែលពោរពេញទៅដោយសេរីភាព ភាពឯករាជ្យ និងអត្តាដែលអាត្មានិយមរបស់យើង។» Soseki Natsume
៩) «កុំជាប់ជំពាក់ទៅនឹងអតីតកាលឬរង់ចាំការមកដល់នៃអនាគតកាល។ ចូរមានអំណរគុណសម្រាប់ថ្ងៃនីមួយៗ វាគឺគ្រប់គ្រាន់ហើយ។ ខ្ញុំមិនជឿទៅលើពិភពលោកនៃអនាគតកាល ខ្ញុំបដិសេធអតីតកាល។ ខ្ញុំជឿទាំងស្រុងទៅលើបច្ចុប្បន្នកាល។ ចូរធ្វើឲ្យរាងកាយនិងចិត្តទាំងមូលរបស់អ្នកស្ថិតនៅក្នុងឥឡូវនេះជានិរន្តរ៍។» Santoka Taneda
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្ដីដកស្រង់ចំនួន១០ឃ្លា ដែលអ្នកគួរអានដើម្បីពង្រឹងចិត្តរបស់អ្នកឲ្យរឹងមាំ