ទស្សនដ៏ស៊ីជម្រៅចំនួន ១០ឃ្លា របស់អ្នកនិពន្ធជនជាតិលីបង់អាមេរិក Khalil Gibran
ថ្ងៃនេះយើងបានចងក្រងនូវទស្សនដ៏ស៊ីជម្រៅចំនួន ១០ឃ្លា របស់អ្នកនិពន្ធជនជាតិលីបង់អាមេរិក Khalil Gibran និងជាកវីកំណាព្យ សិល្បករមួយរូបផងដែរ:
១) «ភាពទុក្ខសោកគ្រាន់តែជាជញ្ជាំងរវាងសួនច្បារពីរតែប៉ុណ្ណោះ។»
២) «ខ្ញុំបានរៀនសូត្រភាពស្ងប់ស្ងាត់ពីមនុស្សនិយាយច្រើន ការអត់ធន់ពីមនុស្សដែលមិនមានការអត់ធន់ សេចក្ដីសប្បុរសពីមនុស្សដែលមិនសប្បុរស ប៉ុន្តែចម្លែកណាស់ ខ្ញុំបែរជាមិនដឹងគុណចំពោះគ្រូទាំងនោះទៅវិញ។»
៣) «ការឈឺចាប់របស់អ្នកគឺជាការបែកបាក់នៃសម្បកដែលហ៊ុមព័ទ្ធការយល់ដឹងរបស់អ្នក។»
៤) «ជំនឿជាច្រើនប្រៀបបានទៅនឹងកញ្ចក់បង្អួច។ យើងឃើញការពិតតាមរយៈវា ប៉ុន្តែវាបានកាត់ផ្ដាច់យើងចេញពីការពិត។»
៥) «អ្នកឲ្យប៉ុន្តែតិចតួចនោះទេនៅពេលអ្នកឲ្យរបស់កម្មសិទ្ធិរបស់អ្នក។ គឺនៅពេលដែលអ្នកឲ្យអ្វីដែលជាខ្លួនឯងទើបអ្នកពិតជាឲ្យមែន។»
៦) «ពាក្យរបស់យើងទាំងអស់គ្មានអ្វីក្រៅតែពីជាកម្ទេចដែលធ្លាក់ចុះមកពីអាហារនៃការគិតរបស់អ្នកតែប៉ុណ្ណោះ។»
៧) «សេចក្ដីស្លាប់ស្រដៀងបំផុតទៅនឹងព្យាការីដែលមិនមានការគោរពខ្ពង់ខ្ពស់នៅក្នុងទឹកដីរបស់គាត់ ឬក៏កវីកំណាព្យដែលជាមនុស្សចម្លែកនៅក្នុងចំណោមមនុស្សរបស់គាត់។»
៨) «ការសង្ស័យគឺជាការឈឺចាប់ដែលឯកាពេកនឹងដឹងថាការជឿជាក់គឺជាបងប្អូនប្រុសភ្លោះរបស់វា។»
៩) «គ្រូដែលពិតជាមានបញ្ញាពិតប្រាកដមិននាំអ្នកចូលទៅកាន់ផ្ទះនៃបញ្ញារបស់គាត់ឡើយ ផ្ទុយទៅវិញនឹងនាំអ្នកទៅកាន់ច្រកទ្វារនៃការគិតរបស់អ្នក។»
១០) «ជំនឿគឺជាចំណេះដឹងនៅក្នុងបេះដូង ហួសរំលងការឈោងតោងនៃភស្តុតាងបញ្ជាក់។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ គតិបណ្ឌិត ៩ឃ្លាពី Sadhguru គ្រូបង្រៀនចិត្តវិញ្ញាណដែលប្រកបដោយបញ្ញាញាណមួយរូបរបស់ឥណ្ឌា