ប្រទេស​ថៃត្រៀមបើក ភូកេត នាខែតុលាខាងមុខនេះដើម្បី​ជួយ​សេដ្ឋកិច្ច​ឲ្យ​ដំណើរការឡើង​វិញ​​


ប្តភព​រូបពី Pikist Promthep Cape គឺជាទីតាំងមួយក្នុងចំណោមកន្លែងដែលថតរូបស្អាតនិងប្រហែលជាល្បីបំផុតនៅភូកេត

រដ្ឋាភិបាលកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបើកខេត្ត​ភូកេតឡើង​វិញ​ជាលើកដំបូង សម្រាប់ប្រទេសថៃដើម្បីស្វាគមន៍ភ្ញៀវទេសចរបរទេសនៅក្នុងខែតុលា ក្នុងគោល​បំណង​ដើម្បីនាំមកនូវការងារដែលទាក់ទងនឹងវិស័យទេសចរណ៍ និងបង្កើតប្រាក់ចំណូលបន្ថែមទៀត។ នេះបើ​យោង​តាម​ការ​ចេញ​ផ្សាយពី Bangkok Post នាថ្ងៃ​ទី ៣១ ខែ​សីហា​នេះ​។

ទោះយ៉ាងណា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកំពុងបង្កើតឱ្យមានការព្រួយបារម្ភអំពីការត្រៀមខ្លួនរបស់ប្រព័ន្ធសុខភាព ដើម្បីទប់ស្កាត់រលកក្នុងស្រុកដែលមានសក្តានុពលនៃ Covid-19 ។ នេះបើយោង​ទៅ​តាមការ​សម្ភាសន៍​របស់កាសែតបាងកកប៉ុស្តិ៍ ទៅកាន់អ្នកជំនួញនិងអាជ្ញាធរពាក់ព័ន្ធក្នុងការរៀបចំដើម្បីបើក​កោះទេសចរណ៍ឡើងវិញ។

នៅពេលដែលរដ្ឋាភិបាលបានបន្ធូរបន្ថយការរឹតបន្តឹង Covid-19 ជាបណ្តើរៗ វិស័យទេសចរណ៍មានក្តីសង្ឃឹមខ្ពស់សម្រាប់ការងើបឡើងវិញល្អ។ ភូកេត និង សាមុយ នៃស៊ូរ៉ាតថានី ដែលជាកោះនិង​ជា​តំបន់​រមណីយដ្ឋានល្បីៗ ពីរនៅក្នុងប្រទេស មានបំណងចង់បើកទទួលនូវភ្ញៀវទេសចរបរទេសជាថ្មី ដើម្បីជួយជំរុញសេដ្ឋកិច្ចក្នុងស្រុកដែលរងគ្រោះដោយការរាតត្បាតកូវីដ-១៩។ អភិបាលខេត្ត ភូកេត បានស្នើឱ្យបើកខេត្តនេះឡើងវិញក្នុងលក្ខណៈ «ថ្មីធម្មតា (New Normal)» ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងដឹកជញ្ជូន Phiphat Ratchakitprakarn មានប្រសាសន៍ថា Phuket នឹងក្លាយជាតំបន់សាកល្បងមួយដែលភ្ញៀវទេសចរបរទេសត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចូល។ តាមផែនការនេះបានបង្ហាញថា ភ្ញៀវទេសចរបរទេសត្រូវបានកំណត់ឱ្យស្នាក់នៅក្នុងតំបន់មួយដែលត្រូវបានកំណត់ចម្ងាយនៃការរក្សាគម្លាត ១គីឡូម៉ែត្រ និងនៅលើកោះរយៈពេល ១៤ថ្ងៃ មុនពេលពួកគេអាចធ្វើដំណើរទៅតំបន់ផ្សេងទៀតក្នុងខេត្ត ប្រសិនបើពួកគេធ្វើតេស្តអវិជ្ជមានចំពោះវីរុស។ ប្រសិនបើ ពួកគេចង់ទៅលេងនៅខេត្តផ្សេងទៀត ពួកគេនឹងត្រូវស្នាក់នៅដាច់ដោយឡែកពីគេនៅទីនោះរយៈពេលប្រាំពីរថ្ងៃបន្ថែមទៀត។

គេរំពឹងថាភ្ញៀវទេសចរបរទេសនឹងត្រូវបានអនុញ្ញាតឱ្យទៅទស្សនាប្រទេសថៃ ចាប់ពីថ្ងៃទី ១ ខែតុលាតទៅហើយប្រហែល ១០០.០០០នាក់ នៃពួកគេនឹងវិលត្រឡប់មកវិញ៕

អត្ថបទ៖ស្រីណា

 

 

X
5s