សម្ដីដកស្រង់ចំនួន ១០ឃ្លា របស់ Adyashanti ដែលជាគ្រូបង្រៀនផ្នែកចិត្តវិញ្ញាណនិងជាម្ចាស់សៀវភៅ The End of Your World
ថ្ងៃនេះយើងបានប្រមូលផ្ដុំនូវសម្ដីដកស្រង់ចំនួន ១០ឃ្លា របស់ Adyashanti ដែលជាគ្រូបង្រៀនផ្នែកចិត្តវិញ្ញាណនិងជាម្ចាស់សៀវភៅ The End of Your World:
១) «ចុះបើសិនជាការគិតពិតប្រាកដមិនមានអត្ថិភាពអ្វីនោះឡើយ ?»
២) «ឈប់ធ្វើជាមនុស្សដែលអ្នកគិតថាជាអ្នក ហើយធ្វើជាអ្នក។»
៣) «បើអ្នកចង់គេចចេញពីការឃុំឃាំងនៃពិភពលោកខាងក្នុងរបស់អ្នក អ្នកត្រូវតែបើកចំហទៅកាន់អ្វីដែលមិនទាន់ត្រូវបានដឹង។»
៤) «អ្វីដែលមានអារម្មណ៍ថាមិនមានតម្លៃនៅខាងក្នុងអ្នកគឺក្មេងខ្ចីហើយតូចតាច។ កុំព្យាយាមកែតម្រូវវា។ ជួបជាមួយអារម្មណ៍នេះនៅក្នុងទឹកដីរបស់វាផ្ទាល់។»
៥) «កុំគិតថាអ្នកត្រូវដឹកនាំជីវិតដែលធំធេងមួយ។ មានពេលខ្លះជីវិតដែលតូចតាចមួយគឺជាជីវិតដែលធំធេងមួយ។»
៦) «អ្វីដែលអ្នកចេះតែរុញច្រាននឹងនៅតែកើតឡើងម្ដងហើយម្ដងទៀត ពីមួយឆ្នាំទៅមួយឆ្នាំ។»
៧) «នៅពេលអ្នកទៅខាងក្នុង អ្នកកំពុងតែចូលទៅក្នុងភាពម្នាក់ឯងរបស់អ្នក។ គ្មាននរណាម្នាក់អាចទៅទីនោះជាមួយអ្នកបានឡើយ។»
៨) «អ្វីដែលគួរឲ្យអស់សំណើចនោះគឺ អ្នកព្យាយាមគ្រប់គ្រងជីវិតនិងអ្នកដទៃកាន់តែច្រើន អ្នកនឹងកាន់តែមានអារម្មណ៍ថាអ្នកមិនអាចគ្រប់គ្រងបាន។»
៩) «អត្តាមិនមែនជាអ្វីមួយនោះទេ វាគ្រាន់តែគំរូនៃការគិតដែលវិលជារង្វង់តែប៉ុណ្ណោះ។»
១០) «តើវានឹងទៅជាយ៉ាងណានៅពេលអ្នកដកជើងចេញពីការប្រឆាំងជំទាស់ ?»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ គតិដ៏ស៊ីជម្រៅចំនួន៨ឃ្លារបស់លោក Adyashanti គ្រូបង្រៀនផ្នែកចិត្តវិញ្ញាណមួយរូបរបស់អាមេរិក