YouTube ចេញមុខងារថ្មីឱ្យអ្នកអាប់ឡូដ Video អាចធ្វើឱ្យព្រិលលើផ្ទៃមុខមនុស្ស ឬអ្វីៗដែលចង់បិទបាំង
YouTube កាលពីឆ្នាំ២០១២ កន្លងទៅធ្លាប់បានដាក់ចេញ tool មួយឱ្យអ្នកអាប់ឡូដ Video អាចធ្វើឱ្យព្រិលលើផ្ទៃមុខមនុស្សក្នុងវីដេអូរបស់គេ។ Google ដែលជាម្ចាស់សេវាកម្មចែកចាយវីដេអូល្បីល្បាញនេះ បញ្ជាក់ថា វាជាជំហានដំបូងក្នុងការដាក់ចេញវិធីសាស្ត្រសម្រាប់អនាមិកភាព ហើយថ្ងៃនេះ ក្រុមហ៊ុនបានបន្តបោះមួយជំហានទៅមុខទៀតហើយ។
មុខងារធ្វើឲ្យព្រិល (blur) ថ្មីនេះ គឺអនុញ្ញាតឱ្យអ្នកបង្កើតមាតិកា (content creator) ធ្វើការកំណត់ឱ្យព្រិលលើកម្មបទដែលខ្លួនចង់បាននៅក្នុងវីដេអូរបស់ពួកគេ។ ដើម្បីកំណត់ឱ្យ blur អ្នកគ្រាន់តែចុចយកវីដេអូដែលចង់កែ (edit) ហើយរើសយក Custom Blurring ពីតាប Blurring Effects នៃ Enhancements too។ នៅកន្លែងនោះ អ្នកអាចគូសប្រអប់ជុំវិញកម្មបទដែលចង់ឱ្យព្រិល។
https://youtu.be/vBFrVlGB9L0
បែបបទ algorithms របស់ tool ថ្មីនេះ មានលក្ខណៈពិសេសឆ្លាតគ្រប់គ្រាន់ដើម្បីអាចចាប់យកកម្មបទ ហើយមកកែកុនបន្ថែមលក្ខណៈព្រិលបើទោះបីកម្មបទមានចលនាក៏ដោយ។ YouTube បញ្ជាក់ថា អ្នកអាច save វីដេអូដែលបានកែកុនរួច ក៏ជាផ្នែកមួយនៃវីដេអូដើម (Original Video) ឬបង្កើតដោយចម្លងថ្មី (new copy) ដោយការកែកុន៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ techspot