ទស្សនចំនួន ១០ឃ្លា ដែលនាំអ្នកទៅគិតពិចារណាថាតើជីវិតគឺជាអ្វី
ខាងក្រោមនេះគឺជាទស្សនចំនួន ១០ឃ្លា ដែលនាំអ្នកទៅគិតពិចារណាថាតើជីវិតគឺជាអ្វី:
១) «កុំទុក្ខសោក កុំទុក្ខសោកសូម្បីទៅលើការពិតថាអ្នកមិនទុក្ខសោក។» Franz Kafka
២) «នរណាដែលរក្សាបាននូវសមត្ថភាពក្នុងការមើលឃើញភាពស្រស់ស្អាតមិនចេះចាស់នោះឡើយ។» Franz Kafka
៣) «ជីវិតប្រៀបបានទៅនឹងខ្ទឹមបារាំង។ អ្នកបកវាមួយស្រទាប់ៗហើយមានពេលខ្លះអ្នកក៏ជូតទឹកភ្នែក។» Carl Sandburg
៤) «ជីវិតប្រាកដជាសប្បាយយ៉ាងឥតមានដែនកំណត់បើសិនជាយើងអាចកើតនៅអាយុ៨០ឆ្នាំហើយបន្តិចម្ដងៗឆ្ពោះទៅរកអាយុ១៨ឆ្នាំ។» Mark Twain
៥) «ជីវិតគឺជាអាថ៌កំបាំង មិនមែនជាបញ្ហាដែលត្រូវដោះស្រាយនោះឡើយ។» Albert Einstein
៦) «បុគ្គលម្នាក់មានពេលខ្លះអាចរស់នៅជាច្រើនឆ្នាំដោយមិនបានរស់នៅទាំងស្រុងនោះឡើយ ហើយបន្ទាប់មកជីវិតទាំងអស់ក៏ស្រាប់តែមកផ្ដុំគ្នានៅក្នុងពេល១ម៉ោង។» Oscar Wilde
៧) «មនុស្សណាដែលធ្លាក់ក្នុងអន្លង់ស្នេហ៍កំពុងតែស្វែងរកចំណែកដែលបានបាត់បង់របស់ខ្លួនឯង។» Haruki Murakami
៨) «ឱកាសដែលចៃដន្យដើរតួសំខាន់នៅក្នុងជីវិតមនុស្ស។» Gary Gygax
៩) «ជីវិតខ្លួនវាគឺជារឿងព្រេងនិទានដែលអស្ចារ្យបំផុត។» Hans Christian Andersen
១០) «មនុស្សគ្រប់គ្នានៅក្នុងជម្រៅបេះដូងរបស់ពួកគេ រង់ចាំការមកដល់នូវទីបញ្ចប់នៃពិភពលោក។» Haruki Murakami
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន១០ឃ្លា ដែលអាចធ្វើឲ្យអ្នកមើលឃើញថាតើការគិតរបស់អ្នកមានឥទ្ធិពលកម្រិតណា