ប្រយោគចំនួន ៧ឃ្លា ដកស្រង់ចេញពីសៀវភៅ Finite and Infinite Games ដោយអ្នកនិពន្ធ James P. Carse
ថ្ងៃនេះយើងបានចងក្រងនូវប្រយោគចំនួន ៧ឃ្លា ចេញពីសៀវភៅ Finite and Infinite Games ដោយអ្នកនិពន្ធ James P. Carse:
១) «ត្រៀមខ្លួនប្រឆាំងនឹងការភ្ញាក់ផ្អើលគឺជាការដែលត្រូវបានហ្វឹកហាត់។ ត្រៀមខ្លួនសម្រាប់ការភ្ញាក់ផ្អើលគឺជាការដែលត្រូវបានអប់រំ។»
២) «ល្បែងដែលមានដែនកំណត់គឺត្រូវបានលេងក្នុងគោលបំណងដើម្បីឈ្នះ ល្បែងដែលមិនមានដែនកំណត់គឺត្រូវបានលេងក្នុងគោលបំណងដើម្បីបន្តការលេង។»
៣) «អ្នកលេងដែលមានដែនកំណត់លេងនៅក្នុងព្រំដែន អ្នកលេងដែលមិនមានដែនកំណត់លេងជាមួយព្រំដែន។»
៤) «មានតែអ្វីដែលអាចផ្លាស់ប្ដូរប៉ុណ្ណោះដែលអាចបន្តបាន។»
៥) «គ្មាននរណាម្នាក់អាចលេងល្បែងតែម្នាក់ឯងបានឡើយ។ បុគ្គលម្នាក់មិនអាចជាមនុស្សបានដោយខ្លួនឯងឡើយ។ វាមិនមានភាពជាខ្លួនឯងនៅពេលដែលមិនមានសហគមន៍ឡើយ។ ពួកយើងមិនមែនមានទំនាក់ទំនងជាមួយអ្នកដទៃនៅក្នុងតួអង្គដែលជាយើងនោះទេ យើងគឺជាយើងក៏ព្រោះតែនៅក្នុងទំនាក់ទំនងជាមួយអ្នកដទៃ។ ក្នុងពេលជាមួយគ្នានេះដែរ អ្នកដទៃដែលយើងមានទំនាក់ទំនងជាមួយទាំងនោះ ពួកគេខ្លួនឯងក៏មានទំនាក់ទំនងដែរ។ យើងមិនអាចមានទំនាក់ទំនងជាមួយនរណាដែលមិនមានទំនាក់ទំនងជាមួយយើងដែរនោះឡើយ។ អត្ថិភាពរបស់យើងក្នុងសង្គម ដូច្នេះហើយ មានតួអង្គដែលផ្លាស់ប្ដូរបត់បែន... ការផ្លាស់ប្ដូរឥតឈប់ឈរនេះមិនមែនមានន័យថាជាការមានចន្លោះនោះទេ ផ្ទុយទៅវិញការផ្លាស់ប្ដូរខ្លួនវានេះគឺជាមូលដ្ឋាននៃការតភ្ជាប់គ្នារបស់យើងជាមនុស្ស។»
៦) «អ្វីដែលនឹងបំផ្លាញនូវព្រំដែនគឺជាការមានសតិដឹងថាវាគឺជាចក្ខុរបស់យើង មិនមែនជាអ្វីដែលយើងមើលឃើញនោះទេដែលមានដែនកំណត់។»
៧) «ប្រើប្រាស់ម៉ាស៊ីនសម្រាប់គ្រប់គ្រងគឺជាការដែលត្រូវបានគ្រប់គ្រងដោយម៉ាស៊ីន។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សុភាសិតចំនួន១៣ឃ្លា ដែលអាចបង្កើនបញ្ញារបស់អ្នកសម្រាប់ឆ្លងកាត់រឿងរ៉ាវក្នុងជីវិតបាន