គតិចំនួន ១០ឃ្លា ពីកវីនិពន្ធលោក Haruki Murakami ដែលនឹងបំផុសអ្នកឲ្យនឹកឃើញដល់អារម្មណ៍ដ៏អាថ៌កំបាំងមួយចំនួនដែលអ្នកធ្លាប់បានពាល់ពីមុនមក
ខាងក្រោមនេះគឺជាគតិចំនួន ១០ឃ្លា ពីកវីនិពន្ធរបស់ជប៉ុនលោក Haruki Murakami ដែលនឹងបំផុសអ្នកឲ្យនឹកឃើញដល់អារម្មណ៍ដ៏អាថ៌កំបាំងមួយចំនួនដែលអ្នកធ្លាប់បានពាល់ពីមុនមក:
១) «មិនខ្វល់ថាតើពួកគេប្រាថ្នាអ្វី មិនខ្វល់ថាតើពួកគេទៅឆ្ងាយប៉ុណ្ណា មនុស្សមិនអាចធ្វើជាអ្វីបានក្រៅតែពីខ្លួនឯងឡើយ។»
២) «មិនខ្វល់ថាតើអ្នកធ្វើដំណើរបានឆ្ងាយប៉ុណ្ណា អ្នកនឹងមិនអាចគេចចេញពីខ្លួនឯងបានឡើយ។»
៣) «មានវត្ថុដែលតំណាងឲ្យសេរីភាពប្រហែលជាអាចធ្វើឲ្យមនុស្សម្នាក់រីករាយជាងទទួលបានសេរីភាពដែលវាបង្ហាញចេញមក។»
៤) «អ្វីដែលខ្ញុំខ្លាចបំផុតគឺជាខ្ញុំ។ មិនដឹងថាខ្ញុំត្រូវធ្វើអ្វី។ មិនដឹងថាតើខ្ញុំកំពុងធ្វើអ្វី។»
៥) «នៅពេលដែលអ្នកមិនមានអ្វីធ្វើ ការគិតរបស់អ្នកទៅឆ្ងាយៗយ៉ាងខ្លាំង ឆ្ងាយខ្លាំងរហូតទាល់តែអ្នកមិនអាចដើរតាមពួកវារហូតទៅដល់ទីបញ្ចប់។»
៦) «ខ្ញុំនៅទីនេះ ម្នាក់ឯង នៅទីបញ្ចប់នៃពិភពលោក។ ខ្ញុំឈោងទៅហើយមិនប៉ះអ្វីទាំងអស់។»
៧) «ហេតុអ្វីបានជាខ្ញុំធ្វើបែបនេះ យល់ព្រមនៅពេលដែលខ្ញុំពិតជាមិនយល់ព្រម បណ្ដោយឲ្យមនុស្សបង្ខំខ្ញុំឲ្យធ្វើអ្វីៗនៅពេលដែលខ្ញុំមិនចង់ធ្វើ ?»
៨) «គ្រប់យ៉ាងនៅក្នុងជីវិតគឺជានិមិត្តសញ្ញាតំណាង។»
៩) «ខ្ញុំមានទំនុកចិត្តថាខ្ញុំគឺជាមនុស្សពិសេសម្នាក់។ ប៉ុន្តែពេលវេលាដកចេញនូវជីវិតបន្តិចម្ដងៗ។ មនុស្សមិនស្លាប់នៅពេលដែលពេលវេលាមកដល់នោះទេ។ ពួកគេស្លាប់បន្តិចម្ដងៗពីខាងក្នុង។ ចុងបញ្ចប់ថ្ងៃនោះមកដល់នៅពេលដែលអ្នកត្រូវទូទាត់បញ្ជី។ គ្មាននរណាម្នាក់អាចគេចវេះបានឡើយ។ មនុស្សត្រូវតែចំណាយទៅលើអ្វីដែលពួកគេទទួលបាន។ ខ្ញុំទើបតែបានរៀនពីការពិតនេះនោះទេ។»
១០) «បើទោះជាយើងអាចត្រឡប់ថយក្រោយ យើងក៏ប្រហែលជាមិនអាចនៅទីកន្លែងដែលយើងបានចាប់ផ្ដើមនោះដែរ។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្ដីដកស្រង់ចំនួន៩ឃ្លា របស់ម្ចាស់សៀវភៅប្រលោមលោក Kafka on the Shore លោក Haruki Murakami