វៀតណាមកំពុងគិត​គូរ​យ៉ាង​ខ្លាំង​ពី​ផ្លូវដើរទៅរកថាមពលនុយក្លេអ៊ែរ​ចាប់ពីឆ្នាំ ២០៣៥ ទៅ​​


ប្រភពរូពពី​ VN Economic Times, Vietnam Economic Times First nuclear power plant project suspended

ដោយសារកង្វះខាតនៃថាមពលអគ្គសនីក្នុងប្រទេស រួមជាមួយការព្រមានលើតំហយចុះនៃធនធានធម្មជាតិក្នុងប្រទេសដែលអាននាំឲ្យមានកង្វះខាតច្រើននូវការផ្គត់ផ្គង់អគ្គិសនី។ នេះបើយោងតាមការចេញផ្សាយពីគេហ ទំព័រ Vietnam Express។

សេចក្តីព្រាងផែនការថាមពលរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរំពឹងថា វៀតណាមនឹងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដែលមានកម្លាំង ១ ០០០ មេហ្គាវ៉ាត់នៅឆ្នាំ ២០៤០ និង ៥,០០០ មេហ្គាវ៉ាត់នៅឆ្នាំ ២០៤៥ ។ សមាគមថាមពលវៀតណាមថ្មីៗនេះបានដាស់តឿនរដ្ឋាភិបាលឱ្យពិចារណាឡើងវិញនូវថាមពល​នុយក្លេអ៊ែរ។

វៀតណាមបានដាក់សំណើរគម្រោងក្នុងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន ២ ក្នុងខេត្ត Ninh Thuan កាលពីឆ្នាំ ២០០៩ ក៏ប៉ុន្តែរាជរដ្ឋាភិបាលបានទម្លាក់សំណើរនេះចោលកាលពីឆ្នាំ ២០១៦ ដោយផ្នែកលើមូលហេតុនៃការចំណាយច្រើនលើការសាងសង់នេះ។ លោកង្វៀនឃ្វនអតីតរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាធ្លាប់បានព្រមានកាលពីឆ្នាំ ២០១៨ ថាប្រភពថាមពលបែបបុរាណកំពុងថយចុះដោយបង្ហាញពីតម្រូវការចាំបាច់ដើម្បីពិនិត្យមើលប្រភពជំនួសដូចជាថាមពលនុយក្លេអ៊ែរ។

នៅក្នុងផែនការរបស់ខ្លួនសម្រាប់ឆ្នាំ ២០២១-៣០ ក្រសួងក៏ចេញច្បាប់ក្នុងការសាងសង់រោងចក្រថាមពលដើរដោយធ្យូងថ្មបន្ទាប់ពីឆ្នាំ ២០៣០ ជំនួសឱ្យការផ្តល់អាទិភាពដល់ការកកើតឡើងវិញនិងឧស្ម័នធម្មជាតិរាវ (LNG) ។

អ្វីដែលជាការព្រួយបារម្ភរបស់វៀតណាម ដែលជម្រុញឲ្យមានការពិចារណា និងបង្កើនសកម្មភាពលើថាមពលនុយក្លេអ៊ែរគឺជាការព្រមានអំពីកង្វះថាមពលអគ្គិសនីនៅចន្លោះឆ្នាំ ២០២១ និង ២០២៥ បន្ទាប់ពីសាងសង់រោងចក្រកំដៅនិងឧស្ម័នថ្មីបានធ្លាក់ចុះយឺតជាងការគ្រោងទុក។ យោងតាមសមាគមថាមពលវៀតណាម (Vietnam Energy Association) បានឲ្យដឹងថា ការផ្គត់ផ្គង់ថាមពលក្នុងប្រទេសវៀតណាម ៣៦,១% បានមកពីធ្យូងថ្ម កាលពីឆ្នាំទៅ (២០១៩) និងតាមពីក្រោយដោយវារីអគ្គិសនីចំនួន ៣០,៨%។ 

យោងទៅតាមការចេញផ្សាយពីគេហទំព័រ World Nuclear Association បានឲ្យដឹងថា ប្រទេសវៀតណាមមានផែនការបង្កើតថាមពលនុយក្លេអ៊ែរក្នុងប្រទេសខ្លួនតាំងពីឆ្នាំ ១១៩៩៥ សំណើរដាក់ទៅរដ្ឋាភិបាលបានធ្វើឡើងក្នុងឆ្នាំ ២០០៦ តែសំណើរត្រូវបានបដិសេធនៅក្នុងឆ្នាំ ២០១៦ ដោយសារបញ្ហាចំណាយ។ វៀតណាមគឺជាប្រទេសមួយដែលមានសារៈសំខាន់បំផុតនៃបណ្តាប្រទេសមេគង្គក្រោមទាំងបី មានប្រជាជនប្រមាណ ៩៥ លាននាក់។ ការផលិតថាមពលអគ្គីសនីសរុបចំនួន ១៩៩ TWH ក្នុងឆ្នាំ ២០១៧ ដែលក្នុងនោះ ៨៩ TWh (៤៥%) មកពីថាមពលវារីអគ្គិសនី ៦៨ TWh (៣៤%) ពីធ្យូងថ្ម ៤១ TWh (២១%) ពីឧស្ម័ន។ ការនាំចូលនិងការនាំចេញគឺមានចំនួនប្រហែល 1 TWh ។ ការប្រើប្រាស់នៅឆ្នាំ ២០១៧ មានប្រហែល ១៨០ TWh ឬប្រហែល ១៥០០ kWh ក្នុងមនុស្សម្នាក់។ នៅចុងឆ្នាំ ២០១៦ វៀតណាមមានសមត្ថភាពផលិតបាន ៤២,១ GWe (ថាមពលវារីអគ្គិសនី ៣៨% ធ្យូងថ្ម ៣៤% ឧស្ម័ន ១៨% និងប្រេង ៣%) ។

តម្រូវការកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដែលបណ្តាលឱ្យមានការគិតគូរពីការស្វែងរកប្រភពផ្គត់ផ្គង់បន្ថែម កំណើនតំរូវការអគ្គិសនីភាគច្រើននៅភាគខាងត្បូងមានដល់ទៅ ១៥% ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ តួលេខដែលបានព្យាករណ៍ពី US Energy Information Administration លទ្ធភាពនៃការផលិតថាមពលអគ្គិសនីក្នុងប្រទេសវៀតណាមនឹងមានកើនឡើងដល់ ១៣៥ GWe ក្នុងឆ្នាំ ២០៣០។ បណ្តាញអគ្គិសនី ៥០០ គីឡូវ៉ុលមានប្រវែងទូទាំងប្រទេសនិង ៩៥% នៃប្រជាជននៅតាមជនបទមានលទ្ធភាពទទួលបានអគ្គិសនីប្រើប្រាស់៕

ដោយ៖ យ៉ាយ៉ា

 

X
5s