សម្ដី​ដកស្រង់​ចំនួន​ ១០ឃ្លា ពី Ai Yazawa អ្នក​និពន្ធ​សៀវភៅ​ប្រលោមលោក​បែប​កំប្លែង​(Manga)មួយ​រូប​របស់​ជប៉ុន​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ដកស្រង់​ចំនួន ​១០ឃ្លា ពី Ai Yazawa ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​ប្រលោមលោក​បែប​កំប្លែង​(Manga)មួយ​រូប​របស់​ជប៉ុន:


១) «មនុស្ស​គ្រាន់តែ​ជា​នរណា​ដែល​ពួកគេ​គិត​ថា​ខ្លួនឯង​បែប​នោះ​ប៉ុណ្ណោះ​ឯង។»

២) «ក្ដី​សុបិន​របស់​ខ្ញុំ​សម្រេច​បាន​កាន់តែ​ច្រើន ពួកវា​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត​ដែល​បាត់បង់​ពន្លឺ​ចែងចាំង​របស់​វា​កាន់តែ​ឆាប់​រហ័ស។»

៣) «នៅ​ម្នាក់​ឯង​និង​ឯកា​គឺជា​រឿង​ពីរ​ខុស​គ្នា។»

៤) «ក្ដី​សុបិន​ដែល​យើង​ដេញ​ចាប់​តាម​និង​ការ​ពិត​ដែល​កំពុងតែ​ដេញ​ចាប់​យើង​គឺ​តែងតែ​ស្របគ្នា​ជានិច្ច ពួកវា​មិនដែល​ជួប​គ្នា​ឡើយ។»

៥) «មនុស្ស​មិនមែន​ចេះតែ​អាច​ចង​ឲ្យ​ជាប់​គ្នា​រហូត​បាន​ឡើយ។ ពួកគេ​ត្រូវតែ​ផ្សារភ្ជាប់​ទំនាក់ទំនង​គ្នា។ បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​រក​ឃើញ​ថា​ពួកគេ​ទើស​ដៃ​ទើស​ជើង​គ្នា​មិនខាន។»

៦) «អារម្មណ៍​របស់​មនុស្ស​ងាយ​នឹង​ប្រែប្រួល។ អ្វីៗ​ដែល​ចំណាំង​ផ្លាត​មក​ក្នុង​ភ្នែក​របស់​មនុស្ស​ពោរពេញ​ទៅ​ដោយ​ការ​បំភ័ន្ត។ គ្មាន​អ្វី​ដែល​ដូច​ទៅ​នឹង​អ្វី​ដែល​វា​ស្ដែង​ចេញ​មក​នោះ​ឡើយ។»

៧) «មនុស្ស​អាច​មាន​មនុស្ស​ជាទី​ស្រឡាញ់ ពួកគេ​អាច​មាន​មិត្តភ័ក្ដិ ប៉ុន្តែ​​នៅ​ពេល​ដែល​អ្នក​គិត​អំពី​វា អ្នក​នឹង​ឃើញ​ថា​ធាតុ​ពិត​គឺ​យើង​ឯកា​នោះ​ទេ។»

៨) «ពួកយើង​រស់នៅ​កាន់តែ​យូរ ពួក​យើង​នឹង​ស្ពាយ​នូវ​ទម្ងន់​កាន់តែ​ច្រើន​នៅ​ក្នុង​បេះដូង។»

៩) «មនុស្ស​និយាយ​ថា​ក្ដី​ស្រឡាញ់​អាច​រីកចម្រើន​បាន ប៉ុន្តែ​ចុងក្រោយ មនុស្ស​ដែល​អ្នក​ស្រឡាញ់​គឺ​ខ្លួនឯង។ ហេតុនេះ​ហើយ​ទើប​អ្នក​ជ្រើសរើស​ស្រឡាញ់​នរណា​ដែល​អាច​ធ្វើឲ្យ​អ្នក​រីករាយ​បំផុត។»

១០) «បំភ្លេច​កំហុស​របស់​យើង​និង​របួស​របស់​យើង​មិន​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​ពួកវា​រលុប​បាត់​នោះ​ឡើយ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​ដកស្រង់​ចំនួន​១០ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​ពិចារណា​ការ​គិត​ដែល​អ្នក​ធ្លាប់​មាន​កន្លង​មក​ឡើង​វិញ​

X
5s