ប្រយោគចំនួន ១០ឃ្លា ដែលឆ្លុះបញ្ចាំងពីការគិតបែបដឺដងប្លែកពីគេរបស់កវីនិពន្ធ Mark Twain
ថ្ងៃនេះយើងបានចងក្រងនូវប្រយោគចំនួន ១០ឃ្លា ដែលឆ្លុះបញ្ចាំងពីការគិតបែបដឺដងប្លែកពីគេរបស់កវីនិពន្ធជនជាតិអាមេរិកមួយរូបគឺលោក Mark Twain:
១) «សៀវភៅបុរាណ គឺជាសៀវភៅដែលមនុស្សកោតសរសើរប៉ុន្តែមិនមានអ្នកអាន។»
២) «ខ្ញុំមិនដែលអនុញ្ញាតឲ្យការអប់រំនៅក្នុងសាលារបស់ខ្ញុំរំខានដល់ការសិក្សារៀនសូត្ររបស់ខ្ញុំនោះឡើយ។»
៣) «កុំចេះតែនិយាយថាពិភពលោកជំពាក់អ្នកនូវជីវិតរស់នៅមួយ។ ពិភពលោកមិនជំពាក់អ្វីអ្នកទាំងអស់។ វានៅទីនេះមុន។»
៤) «សំលៀកបំពាក់បង្កើតមនុស្ស។ មនុស្សស្រាតមិនមានឥទ្ធិពលសោះឬមានតិចតួចទៅលើសង្គម។»
៥) «មនុស្សគ្រប់គ្នាគឺជាព្រះចន្ទ ហើយមានផ្នែកងងឹតដែលគាត់មិនដែលបង្ហាញទៅកាន់នរណាម្នាក់។»
៦) «បើអ្នកមិនអានកាសែត អ្នកនឹងមិនបានដឹងឮព័ត៌មាន។ បើអ្នកអានកាសែត អ្នកនឹងត្រូវបានគេផ្ដល់ព័ត៌មានក្លែងក្លាយ។»
៧) «ការអប់រំគឺជាផ្លូវដើរពីភាពល្ងង់ខ្លៅដែលពោរពេញដោយទំនុកចិត្តលើខ្លួនឯងឆ្ពោះទៅកាន់ភាពមិនប្រាកដប្រជាយ៉ាងខ្លោចផ្សាមួយ។»
៨) «ឲ្យឈ្មោះអ្នកច្នៃបង្កើតដែលអស្ចារ្យបំផុត គឺជាភាពចៃដន្យ។»
៩) «ប្រវត្តិសាស្ត្រមិនវិលកង់នោះទេ តែវាបង្កើតជាចង្វាក់ពិតមែន។»
១០) «ក្នុងចំណោមគ្រប់យ៉ាងដែលខ្ញុំបានបាត់បង់ ខ្ញុំនឹកការគិតរបស់ខ្ញុំជាងគេ។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្ដីដកស្រង់ដ៏មានអត្ថន័យចំនួន ៨ឃ្លារបស់លោក Mark Twain អ្នកនិពន្ធប្រលោមលោករបស់អាមេរិក