ទស្សនចំនួន ១២ឃ្លា ដែលនិយាយអំពីចក្រវាល អត្ថិភាព និងជីវិតរបស់មនុស្ស
ខាងក្រោមនេះគឺជាទស្សនចំនួន ១២ឃ្លា ដែលនិយាយអំពីចក្រវាល អត្ថិភាព និងជីវិតរបស់មនុស្ស:
១) «ចក្រវាលហាក់ដូចជាមិនមែនស្លូតបូតហើយក៏មិនមែនឃោរឃៅដែរ គ្រាន់តែមិនរវីរវល់អើពើប៉ុណ្ណោះ។» Carl Sagan
២) «អត្ថិភាពគឺជាការតថ្លៃដ៏ចម្លែកមួយ។ វាជំពាក់យើងតិចតួចប៉ុណ្ណោះ តែយើងជំពាក់វាគ្រប់យ៉ាង។ សេចក្ដីសុខពិតប្រាកដបានមកពីការខ្ជះខ្ជាយខ្លួនឯងទៅលើបុព្វហេតុ។» William Cowper
៣) «ទុក្ខសោកខ្លួនវាគឺជាឱសថ។» William Cowper
៤) «កម្លាំងចិត្តវិញ្ញាណដែលខ្លាំងជាងគេបង្អស់នៅលើពិភពលោកគឺជាចំណងដែលមិនទាន់ឆ្អែត។» John Cowper Powys
៥) «មហិច្ឆតាគឺជាសត្រូវដ៏ធំបំផុតនៃរាល់សន្តិភាពទាំងឡាយ។» John Cowper Powys
៦) «មានសិល្បៈមួយដែលមនុស្សគួរតែសម្រេចបានដល់កំពូលដែលជា សិល្បៈនៃការសញ្ជឹងគិតឡើងវិញ។» Samuel Taylor Coleridge
៧) «នៅក្នុងនយោបាយ អ្វីដែលចាប់ផ្ដើមនៅក្នុងភាពភ័យខ្លាចនិងបញ្ចប់នៅក្នុងភាពល្ងង់ខ្លៅ។» Samuel Taylor Coleridge
៨) «យើងដឹងច្រើនណាស់ហើយទទួលអារម្មណ៍តិចណាស់។» D. H. Lawrence
៩) «ចិត្តមិនមានអត្ថិភាពដោយខ្លួនវាឡើយ។ វាគ្រាន់តែជាពន្លឺចែងចាំងរបស់ព្រះអាទិត្យនៅលើផ្ទៃទឹកប៉ុណ្ណោះ។» D. H. Lawrence
១០) «បញ្ហាជាមួយនឹងពិភពលោកមិនមែននៅត្រង់ថាមនុស្សដឹងតិចតួចពេកនោះទេ គឺនៅត្រង់ថាពួកគេដឹងរឿងច្រើនពេកដែលមិនមែនដូច្នោះ។» Mark Twain
១១) «សៀវភៅគឺសម្រាប់មនុស្សដែលប្រាថ្នាឲ្យខ្លួនឯងនៅទីណាផ្សេង។» Mark Twain
១២) «ភាពឯកាដែលយ៉ាប់យ៉ឺនបំផុតគឺជាការដែលមិនស្រណុកចិត្តជាមួយខ្លួនឯង។» Mark Twain
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សន៧ឃ្លា ដែលអាចឲ្យអ្នកទម្លាក់ចុះនូវការគិតទាំងឡាយដែលបានបង្កើតជាចំណងចិត្តរបស់អ្នក