គតិ​ចំនួន​ ៩ឃ្លា ​ពី Dzogchen Ponlop Rinpoche ដែល​ជា​គ្រូបង្រៀន​ព្រះពុទ្ធសាសនា​ទីបេនិង​ជា​អ្នក​និពន្ធ​សៀវភៅ Emotional Rescue​



 

ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​គតិ​ចំនួន​ ៩ឃ្លា​ របស់ Dzogchen Ponlop Rinpoche ដែល​ជា​គ្រូបង្រៀន​ព្រះពុទ្ធសាសនា​ទីបេ ជា​ចៅ​អធិការវត្ត​នៃ​វត្ត Dzogchen និង​ជា​អ្នក​និពន្ធ​សៀវភៅ Emotional Rescue:

) «វា​មិនមែន​អំពី​ថា​តើ​អ្នក​បាន​ផ្ដល់ឲ្យ​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​គឺ​ថា​តើ​អ្នក​អាច​ប្រលែង​ចោល​ជាមួយ​ចិត្ត​របស់​អ្នក​បាន​ប៉ុន្មាន។»

) «អ្នក​លង់​ស្រឡាញ់​ជាមួយ​នឹង​បេះដូង​របស់​អ្នក អ្នក​ឈប់​ស្រឡាញ់​ជាមួយ​នឹង​ក្បាល​របស់​អ្នក។»

) «ការពិត​អំពី​ថា​តើ​អ្នក​ជា​នរណា​ពិតប្រាកដ​ដែល​ហួស​រំលង​ពី​រាល់​រូបរាង​ទាំងឡាយ គឺជា​ចំណេះដឹង​ដែល​មាន​តម្លៃ​នឹង​ស្វែងរក។»

) «មិន​មាន​ភាព​ទទេ​ដោយ​មិន​មាន​រូបរាង​ឡើយ។ មិន​មាន​រូបរាង​ដោយ​មិន​មាន​ភាព​ទទេ​ឡើយ។ នេះ​គឺជា​អ្វី​ដែល​យើង​ហៅថា​ធម្មជាតិ​ដែល​អាស្រ័យ​គ្នា​ទៅវិញទៅមក។»

) «ការ​សមាធិ​គ្រាន់តែ​ជា​ការ​រៀន​ស្គាល់​ចិត្ត​របស់​ខ្លួនឯង​ប៉ុណ្ណោះ​ឯង។»

) «បញ្ញា​ពិតប្រាកដ​គឺ​មាន​សេរីភាព​ចេញ​ពី​រាល់​ការ​សម្ដែង​ទាំងអស់​នៃ​វប្បធម៌​និង​សាសនា ហើយ​គួរតែ​នាំ​មក​ឲ្យ​យើង​តែ​អារម្មណ៍​នៃ​សន្តិភាព​និង​សេចក្ដីសុខ។»

) «ទាំងអស់​គឺ​អាស្រ័យ​នៅលើ​ខ្លួន​យើង។ ពួកយើង​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​សម្លឹង​មើល​ការ​គិត​របស់​យើង ស្វែងរក​ធម្មជាតិ​នៃ​ចិត្ត​របស់​យើង។ គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​ការ​គ្រប់គ្រង​នៃ​ជីវិត​របស់​យើង បទពិសោធន៍ និង​សេរីភាព​របស់​យើង​ចេញ​ពី​ចំណង​នោះ​ឡើយ។»

) «នៅ​ចុងបញ្ចប់ យើង​នឹង​មិន​មាន​អ្វី​ដែល​ត្រូវ​បាត់បង់​ដោយ​ការ​បើកចំហ​បេះដូង​របស់​យើង​ឡើយ។»

) «សត្រូវ​ពិតប្រាកដ​នៅ​លើ​ការ​ជជែក​វែកញែក​គ្នា​អំពី​ភាព​ទទេ​គឺជា​អត្តា។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ 
សម្ដី​ដកស្រង់​ចំនួន​ ៩ឃ្លា ដែល​អាច​ពង្រឹង​ស្មារតី​របស់​អ្នក​ដើម្បី​ប្រឈម​មុខ​ទៅ​នឹង​បញ្ហា​ជីវិត​

 

X
5s