សម្ដី​ដកស្រង់​ចំនួន ​១២​ឃ្លា ដែល​នឹង​ធ្វើឲ្យ​អ្នក​សញ្ជប់សញ្ជឹង​គិត​ស៊ីជម្រៅ​ចូល​ក្នុង​ជីវិត​



ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន​ ១២​ឃ្លា ដែល​នឹង​ធ្វើឲ្យ​អ្នក​សញ្ជប់សញ្ជឹង​គិត​ស៊ីជម្រៅ​ចូល​ក្នុង​ជីវិត:

) «កំហឹង​មាន​កម្លាំង​ខ្លាំងក្លា តែ​មិនមាន​ខួរក្បាល។ សេចក្ដី​លោភលន់​មាន​ដៃ​ច្រើន តែ​មិនមាន​បេះដូង។ សេចក្ដី​ភ័យខ្លាច​មាន​មុខតំណែង​ជាច្រើន​តែ​មិនមាន​កិត្តិយស។ សេចក្ដី​ស្អប់​មាន​ទម្រង់​ជាច្រើន តែ​មិនមាន​វិញ្ញាណ។» Matshona Dhliwayo


) «បើ​អ្នក​ពាក់​របាំងមុខ​យូរ​ពេក ពេលវេលា​មួយ​នឹង​មក​ដល់​ដែល​អ្នក​មិន​អាច​ដោះ​វា​ចេញ​បាន​ដោយ​មិន​ដោះ​មុខ​របស់​អ្នក​ចេញ។» Matshona Dhliwayo


) «ទាសករ​គឺជា​មនុស្ស​ដែល​លក់​វិញ្ញាណ​របស់​ខ្លួនឯង​ដើម្បី​សង្គ្រោះ​ជីវិត។ បណ្ឌិត​គឺជា​មនុស្ស​ដែល​ឲ្យ​ជីវិត​របស់​គាត់​ដើម្បី​សង្គ្រោះ​វិញ្ញាណ​របស់​គាត់។» Matshona Dhliwayo


) «មាន​ពេល​ខ្លះ​អ្វី​ដែល​មើល​ទៅ​ហាក់​ដូចជា​ត្រូវ​ណាស់ បែរជា​ខុស ឯ​អ្វី​ដែល​មើល​ទៅ​ហាក់​ដូចជា​ខុស​ណាស់ បែរជា​ត្រូវ​ទៅវិញ។ តើ​ខ្ញុំ​ហៅ​បាតុភូត​នេះ​យ៉ាង​ដូចម្ដេច ? ជីវិត។» Charles F. Glassman


) «កាលៈទេសៈ​ដែល​នៅ​ជុំវិញ​កំណើត​របស់​អ្នក​មិន​សំខាន់​ដូច​ទៅ​នឹង​ឱកាស​ក្នុង​ការ​រស់នៅ​ជីវិត​របស់​អ្នក​នោះ​ឡើយ។» Lailah Gifty Akita


) «ខ្ញុំ​គិត​ថា​យើង​គួរ​អាន​តែ​សៀវភៅ​ប្រភេទ​ណា​ដែល​ធ្វើឲ្យ​យើង​របួស​និង​ចាក់​យើង។» Franz Kafka


) «ខ្ញុំ​កំពុងតែ​ជាប់​ច្រវាក់​របស់​ខ្ញុំ។ កុំ​ប៉ះ​ច្រវាក់​របស់​ខ្ញុំ។» Franz Kafka


) «មនុស្ស​ភាគច្រើន​មិនមែន​អាក្រក់​ពិសពុល​នោះ​ទេ ពួកគេ​គឺជា​មនុស្ស​ដែល​ដើរ​មមើ មិនមែន​អ្នក​សាង​អំពើ​អាក្រក់​នោះ​ឡើយ។» Franz Kafka


) «ពិភពលោក​ពោរពេញ​ទៅ​ដោយ​របស់​ដែល​មាន​វេទមន្ត រង់ចាំ​យ៉ាង​អត់ធ្មត់​ឲ្យ​ញាណ​របស់​យើង​មុត​ស្រួច​ជាង​មុន។» W. B. Yeats


១០) «ជីវិត​គឺជា​ការ​រៀបចំ​ខ្លួន​ដ៏​យូរ​មួយ​សម្រាប់​អ្វី​ដែល​មិន​កើតឡើង។» W. B. Yeats


១១) «អារម្មណ៍​ដែល​មិន​បាន​បង្ហាញ​ចេញ​មក​នឹង​មិន​ស្លាប់​នោះ​ឡើយ។ ពួកវា​ត្រូវ​បាន​ដុត​ទាំង​រស់​និង​ត្រឡប់​មក​វិញ​នៅ​ក្នុង​របៀប​ដែល​អាក្រក់​ជាង​មុន។» Sigmund Freud


១២) «ប្រវត្តិសាស្ត្រ​គឺជា​មនុស្ស​ថ្មី​បង្កើត​កំហុស​ចាស់ៗ។» Sigmund Freud


ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិ​ដែល​មាន​អត្ថន័យ​ស៊ីជម្រៅ​ចំនួន​៩ឃ្លា ដែល​អ្នក​អាច​នឹង​មិន​ធ្លាប់​ត្រូវ​បាន​នរណា​ប្រាប់​ពី​មុន​មក

X
5s