ប្រយោគ​ចំនួន​ ១០ឃ្លា​ របស់​កវីនិពន្ធ​​ជនជាតិ​អេស្ប៉ាញ លោក Carlos Ruiz Zafon ពី​សៀវភៅ​ The Shadow of the Wind​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ប្រយោគ​ចំនួន​ ១០ឃ្លា​ របស់​កវីនិពន្ធ​រឿង​ប្រលោមលោក​ជនជាតិ​អេស្ប៉ាញ លោក Carlos Ruiz Zafon ពី​សៀវភៅ​ដ៏​ល្បី​ឈ្មោះ​របស់​គាត់​គឺ The Shadow of the Wind:

) «ពេលវេលា​នឹង​កន្លង​ទៅ​លឿន​ជាង​មុន​នៅ​ពេល​ដែល​វា​កាន់តែ​រាក់​ជាង​មុន។ ជីវិត​ដែល​មិន​មាន​ខ្លឹមសារ​នឹង​កន្លង​ទៅ​ហួស​អ្នក ប្រៀប​ដូចជា​រថភ្លើង​ដែល​មិន​ឈប់​នៅ​ចំណត​របស់​អ្នក​ដូច្នោះ​ដែរ។»

) «មួយ​នៅ​ក្នុង​ចំណោម​គ្រោះថ្នាក់​ដែល​លាក់​បង្កប់​នៃ​កុមារភាព គឺ​ថា​បុគ្គល​ម្នាក់​មិន​ចាំបាច់​យល់​ពី​អ្វីមួយ​ដើម្បី​ទទួល​អារម្មណ៍​ដឹង​ពី​វា​ឡើយ។ ទម្រាំ​តែ​ដល់​ពេល​ដែល​ចិត្ត​អាច​យល់​បាន​ពី​អ្វី​ដែល​បាន​កើតឡើង របួស​នៃ​បេះដូង​បាន​ជ្រៅ​ខ្លាំង​បាត់​ទៅ​ហើយ។»


) «Julianធ្លាប់​សរសេរ​ថា ភាព​ចៃដន្យ​គឺជា​ស្នាម​របួស​នៃ​ព្រហ្មលិខិត។ មិន​មាន​ព្រហ្មលិខិត​ឡើយ Daniel។ ពួក​យើង​គឺជា​កូនអុក​របស់​ការ​ចង់​បាន​នៅ​ស្រទាប់​ចិត្ត​មិន​មាន​សតិ​ដឹង​ពេញលេញ​របស់​យើង។»


) «មនុស្ស​យើង​សុខចិត្ត​ជឿ​ទៅលើ​អ្វី​ទាំងអស់​ក្រៅ​តែ​ពី​ការពិត។»


) «មិន​យូរ​អ្នក​នឹង​មើល​ឃើញ​ថា​មាន​ពេលខ្លះ​អ្វី​ដែល​សំខាន់​គឺ​មិនមែន​ជា​អ្វី​ដែល​បុគ្គល​ម្នាក់​បាន​ឲ្យ​នោះ​ទេ ប៉ុន្តែ​គឺជា​អ្វី​ដែល​បុគ្គល​ម្នាក់​បាន​បោះបង់។»


) «នៅ​ក្នុង​លោក​នេះ ទស្សន​តែ​មួយ​គត់​ដែល​ត្រូវ​បាន​គេ​ចោមរោម​ឲ្យ​តម្លៃ​គឺជា​ការ​គិត​ដែល​លម្អៀង។»


) «មាន​រឿង​ខ្លះ​ត្រូវតែ​បាន​ឃើញ​នៅ​ក្នុង​ស្រមោល។»


) «ខ្ញុំ​ជឿ​ថា​មិន​មាន​អ្វី​ដែល​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ។ នៅ​ជម្រៅ​ខាងក្នុង អ្វីៗ​មាន​ផែនការ​សម្ងាត់​របស់​ពួកវា​បើ​ទោះជា​យើង​មិន​យល់​ក៏​ដោយ។»


) «ក្ដី​សង្ឃឹម​គឺ​ឃោរឃៅ​និង​មិន​មាន​លទ្ធផល​អ្វី​នោះ​ឡើយ។»


១០) «មនុស្ស​ច្រើនតែ​ធ្វើឲ្យ​ជីវិត​របស់​ពួកគេ​ស្មុគស្មាញ​ប្រៀប​ដូចជា​ជីវិត​របស់​ពួកគេ​មិន​ទាន់​ស្មុគស្មាញ​គ្រប់គ្រាន់​យ៉ាង​ដូច្នោះ។»


ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ជីវិត​ទាំង​១២ឃ្លា ដែល​អាច​ផ្លាស់ប្ដូរ​ការ​យល់ឃើញ​របស់​អ្នក​ទៅលើ​បញ្ហា​ទាំងឡាយ​នៅ​ក្នុង​លោក​នេះ​បាន

X
5s