ប្រយោគចំនួន ១០ឃ្លា ដែលជំរុញអ្នកឲ្យសិក្សាពីការពិតដែលស៊ីជម្រៅអំពីខ្លួនឯង
ខាងក្រោមនេះគឺជាប្រយោគចំនួន ១០ឃ្លា ដែលជំរុញអ្នកឲ្យសិក្សាពីការពិតដែលស៊ីជម្រៅអំពីខ្លួនឯង:
១) «កម្លាំងខាងក្នុងរបស់អ្នកគឺជាមូលដ្ឋានខាងក្រៅរបស់អ្នក។» Allan Rufus
២) «ជីវិតរបស់អ្នកផ្សំផ្គុំនូវរឿង៣យ៉ាងជាចម្បង! អ្វីដែលអ្នកគិត អ្វីដែលអ្នកនិយាយ និងអ្វីដែលអ្នកធ្វើ! ដូច្នេះហើយចូរតែងតែមានសតិដឹងជានិច្ចនូវអ្វីដែលអ្នកកំពុងតែសហការបង្កើតជាមួយ!» Allan Rufus
៣) «សៀវភៅគឺជាកញ្ចក់។ អ្នកគ្រាន់តែឃើញអ្វីនៅក្នុងពួកវាដែលមានស្រាប់នៅក្នុងខ្លួនអ្នករួចហើយប៉ុណ្ណោះ។» Carlos Ruiz Zafon
៤) «មនុស្សច្រើនតែធ្វើឲ្យជីវិតរបស់ពួកគេស្មុគស្មាញប្រៀបដូចជាជីវិតរបស់ពួកគេមិនទាន់ស្មុគស្មាញគ្រប់គ្រាន់យ៉ាងដូច្នោះ។» Carlos Ruiz Zafon
៥) «គ្រប់យ៉ាងគឺត្រូវបានបង្កើតឡើង២ដង ដំបូងនៅក្នុងចិត្ត បន្ទាប់មកនៅក្នុងការពិត។» Robin Shama
៦) «មានពេលខ្លះយើងមានអារម្មណ៍ថាមានសេរីភាពក្នុងការនិយាយជាមួយមនុស្សចម្លែកជាងនិយាយជាមួយមនុស្សដែលយើងស្គាល់។ ហេតុអ្វីបែបនេះ ? ប្រហែលអាចមកពីមនុស្សចម្លែកមើលឃើញយើងទៅតាមសភាពពិតរបស់យើង មិនមែនទៅតាមអ្វីដែលគាត់ប្រាថ្នាចង់ឃើញនោះឡើយ។» Carlos Ruiz Zafon
៧) «កុំជាប់គាំងនៅក្នុងពិភពលោកខាងក្រៅ។ ចូរផ្ដោតការយកចិត្តទុកដាក់ឲ្យខ្លាំងទៅលើពិភពលោកខាងក្នុងរបស់អ្នក។» Allan Rufus
៨) «មិនយូរអ្នកនឹងមើលឃើញថាមានពេលខ្លះអ្វីដែលសំខាន់គឺមិនមែនជាអ្វីដែលបុគ្គលម្នាក់បានឲ្យនោះទេ ប៉ុន្តែគឺជាអ្វីដែលបុគ្គលម្នាក់បានបោះបង់។» Carlos Ruiz Zafon
៩) «គ្រប់គ្នាលើកសរសើរនូវអ្វីដែលពួកគេដឹង។ ព្រះរបស់គាត់គឺជាការបង្កើតឡើងរបស់គាត់ ហើយនៅក្នុងការដែលលើកសរសើរវា គាត់ក៏បានលើកសរសើរខ្លួនឯងដែរ ដែលគាត់នឹងមិនធ្វើនោះឡើយបើគាត់មិនលម្អៀង ព្រោះថាអ្វីដែលគាត់ស្អប់ខ្ពើមគឺមានមូលដ្ឋាននៅលើភាពឆោតល្ងង់ប៉ុណ្ណោះ។» Ibn Arabi
១០) «ការគិតរបស់ខ្ញុំនឹងរៀបចំរចនានូវថាមពលដែលរុញច្រានខ្ញុំ។» Allan Rufus
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្ដីដកស្រង់ចំនួន៩ឃ្លា ដែលអាចធ្វើឲ្យអ្នកសង្កេតឃើញផ្នត់គំនិតរបស់អ្នកដែលទើបជាបញ្ហាពិតប្រាកដ