ទស្សន​ចំនួន​ ៩ឃ្លា ដែល​អាច​ដាស់​សតិ​អ្នក​ឲ្យ​ភ្ញាក់​ពី​ភាព​ក្លែងក្លាយ​នៅ​ក្នុង​ជីវិត​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​ ៩ឃ្លា ដែល​អាច​ដាស់​សតិ​អ្នក​ឲ្យ​ភ្ញាក់​ពី​ភាព​ក្លែងក្លាយ​នៅ​ក្នុង​ជីវិត:

) «ខ្ញុំ​ជឿ​ថា​ពួក​យើង​គឺជា​សភាវៈ​មួយ​ដែល​មាន​ជំងឺ​បាត់​ការ​ចងចាំ ខ្ញុំ​គិត​ថា​យើង​បាន​ភ្លេច​ឫស​របស់​យើង​និង​ដើម​កំណើត​របស់​យើង​ហើយ។ ខ្ញុំ​គិត​ថា​យើង​បាន​វង្វេង​នៅ​ក្នុង​របៀប​ជាច្រើន។ យើង​រស់នៅ​ក្នុង​សង្គម​មួយ​ដែល​វិនិយោគ​លុយ​យ៉ាង​ច្រើន​សម្បើម​និង​បរិមាណ​នៃ​ថាមពល​ដ៏​ច្រើន​ដើម្បី​ធានា​ថា​យើង​ទាំងអស់​គ្នា​នៅតែ​ស្ថិត​ក្នុង​សភាព​វង្វេង។ សង្គម​មួយ​ដែល​វិនិយោគ​ទៅលើ​ការ​បង្កើត​នូវ​ភាព​មិន​មាន​សតិ​ដឹង ដែល​វិនិយោគ​ទៅ​ក្នុង​ការ​ដែល​ធ្វើឲ្យ​មនុស្ស​ដេក​លក់​ដូច្នេះ​យើង​គ្រាន់តែ​ជា​អ្នក​ទិញ​ផលិតផល​ឬ​ជា​ផលិតផល​ដែល​អកម្ម​និង​មិន​បាន​ចោទ​សួរ​នូវ​សំណួរ​អ្វី​នោះ​ឡើយ។» Graham Hancock


) «ខ្ញុំ​មិន​ជឿ​ថា​សតិ​ដឹង​គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ខួរក្បាល​នោះ​ឡើយ។ ខ្ញុំ​ជឿ​ថា​ខួរក្បាល​គឺជា​អ្នក​ទទួល​នូវ​សតិ​ដឹង​ច្រើន​ជាង។» Graham Hancock


) «ដោយ​តាម​របៀប​ណាមួយ​យើង​ដឹង​ថា​ដោយ​មិន​មាន​ភាព​ស្ងប់ស្ងាត់ ពាក្យ​នឹង​បាត់បង់​អត្ថន័យ​របស់​វា ដោយ​មិន​មាន​ការ​ស្ដាប់ ការ​និយាយ​នឹង​លែង​ព្យាបាល​ទៀត​ហើយ ដោយ​មិន​មាន​ការ​ឃ្លាត​ឆ្ងាយ ការ​នៅ​ជិត​នឹង​មិន​អាច​ព្យាបាល​បាន​ឡើយ។» Henri J. M. Nouwen


) «ជាច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ ខ្ញុំ​បាន​ចាប់ផ្ដើម​យល់​ថា​អន្ទាក់​ដ៏​ធំ​បំផុត​នៅ​ក្នុង​ជីវិត​របស់​យើង​មិនមែន​ជា​ភាព​ជោគជ័យ ភាព​ល្បីល្បាញ ឬ​អំណាច​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​បដិសេធ​ខ្លួនឯង។» Henri J. M. Nouwen


) «ហេតុ​ដ៏​ចម្បង​នៃ​ការ​ដែល​មិន​មាន​ក្ដី​សុខ​តែងតែ​មិនមែន​ជា​ស្ថានភាព​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​គិត​របស់​អ្នក​អំពី​វា។» Eckhart Tolle


) «មិនថា​ជា​អ្វី​ក៏ដោយ​ដែល​ខណៈ​ពេល​បច្ចុប្បន្ន​មាន ចូរ​ទទួលយក​វា​ហាក់​ដូចជា​អ្នក​បាន​ជ្រើសរើស​វា​យ៉ាង​ដូច្នោះ។» Eckhart Tolle


) «មាន​ការ​ជ្រើសរើស​យ៉ាង​សំខាន់​ចំនួន២​នៅ​ក្នុង​ជីវិត គឺ​ទទួល​យក​ស្ថានភាព​ទៅ​តាម​អ្វី​ដែល​បាន​កើតឡើង ឬ​ក៏​ទទួលយក​ការ​ទទួលខុសត្រូវ​ក្នុង​ការ​ផ្លាស់ប្ដូរ​ពួកវា។» Denis Waitley


) «អំណោយ​ដ៏​អស្ចារ្យ​បំផុត​ដែល​អ្នក​អាច​ផ្ដល់​ឲ្យ​កូន​របស់​អ្នក​គឺជា​ឫសគល់​នៃ​ការ​ទទួលខុសត្រូវ​និង​ស្លាប​នៃ​ភាព​ឯករាជ្យ។» Denis Waitley


) «ទស្សន​ឯកជន​បង្កើត​ឡើង​នូវ​ទស្សន​សាធារណជន។ ទស្សន​សាធារណជន​ក៏​បាន​កំពប់​ហូរហៀរ​ទៅជា​ឥរិយាបថ​ជាតិ​ប្រៀប​ដូចជា​អ្វីៗ​ដែល​ត្រូវ​បាន​រៀបចំ​នៅ​ក្នុង​បច្ចុប្បន្ន អាច​បង្កើត​ឬ​បំផ្លាញ​សង្គ្រាម។ ហេតុនេះ​ហើយ​ទស្សន​ឯកជន​និង​ឥរិយាបថ​ឯកជន​និង​សន្ទនា​ឯកជន​គឺ​ពិតជា​មាន​ភាព​សំខាន់​ខ្លាំង​ណាស់។» Jan Struther


អត្ថបទទាក់ទង៖ សម្ដី​​១០​ឃ្លា ដែល​និយាយ​ពី​ការពិត​ស៊ីជម្រៅ​មួយ​ចំនួន​ដែល​អ្នក​មិន​ធ្លាប់​គិត​ដល់​នៅ​ក្នុង​ជីវិត​

X
5s