សុភាសិត​ចំនួន​ ១៣ឃ្លា ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​គតិបណ្ឌិត​របស់​បុរាណ​ចិន​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សុភាសិត​ចំនួន​ ១៣ឃ្លា ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​គតិបណ្ឌិត​របស់​បុរាណ​ចិន:

) «បុគ្គល​ដែល​នៅ​ក្នុង​ល្បែង​ខ្វាក់​មើល​មិន​ឃើញ​អ្វី​ដែល​បុគ្គល​ដែល​កំពុង​សង្កេត​មើល​បាន​ឃើញ​ច្បាស់លាស់។»


) «គ្រប់​សៀវភៅ​ទាំងអស់​ត្រូវតែ​ទំពា​ដើម្បី​ច្របាច់​ចេញ​នូវ​ទឹក​របស់​វា។»


) «ការ​គិត​ដែល​បិទ​ជិត​ប្រៀប​បាន​ទៅ​នឹង​សៀវភៅ​ដែល​បិទ​ជិត គ្រាន់តែ​ជា​ដុំ​ថ្ម​មួយ​ដុំ​ប៉ុណ្ណោះ។»


) «ខ្ញុំ​សុបិន​ឃើញ​ផ្លូវ​ដើរ​ថ្មី​១​ពាន់ ខ្ញុំ​ភ្ញាក់​ឡើង​ហើយ​ក៏​ដើរ​នៅ​លើ​ផ្លូវ​ចាស់​របស់​ខ្ញុំ​ដដែល។»


) «អ្នក​មិន​អាច​ទះ​ដៃ​តែ​ម្ខាង​ឮ​បាន​ឡើយ។»


) «បុគ្គល​ម្នាក់​មិន​អាច​គ្រប់គ្រង​ទៅលើ​រឿងរ៉ាវ​ច្រើន​ពេក​បាន​ឡើយ ប្រៀប​បាន​ទៅ​នឹង​ល្ពៅ​នៅ​ក្នុង​ទឹក មួយ​ផុស​ឡើង​ខណៈ​ពេល​ដែល​អ្នក​ព្យាយាម​សង្កត់​មួយ​ទៀត​ចុះ។»


) «រដូវ​ផ្ការីក​ត្រូវ​បាន​កត់សម្គាល់​ឃើញ​បាន​លឿន​ដោយ​រុក្ខជាតិ​ជាង​មនុស្ស។»


) «នៅ​ពេល​ម្រាមដៃ​ចង្អុល​ទៅ​ព្រះចន្ទ មនុស្ស​ល្ងង់​សម្លឹង​មើល​ម្រាមដៃ។»


) «មានតែ​អ្នក​មាន​ប៉ុណ្ណោះ​ដែល​មាន​ញាតិសន្ដាន​ឆ្ងាយៗ។»


១០) «អ្វី​ដែល​អ្នក​មិន​អាច​គេចវេះ ចូរ​ស្វាគមន៍។»


១១) «នៅ​ពេល​ដែល​អ្នក​ស្លៀក​សំលៀកបំពាក់ ចូរ​ចងចាំ​កម្លាំង​ពលកម្ម​របស់​អ្នក​ត្បាញ នៅ​ពេល​ដែល​អ្នក​ទទួលទាន​អាហារ​ប្រចាំ​ថ្ងៃ ចូរ​ចងចាំ​ការ​ធ្វើការ​របស់​កសិករ។»


១២) «វា​តែងតែ​ងាយស្រួល​ជាង​សម្រាប់​បុគ្គល​ម្នាក់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​ម្នាក់​ទៀត។»


១៣) «កុំ​ជេរប្រទេច​ភាព​ងងឹត។ ចូរ​បំភ្លឺ​ភ្លើង​ទៀន។»


ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិបណ្ឌិត​ចំនួន​ ៧ឃ្លា​របស់ Osho ​គ្រូ​​ចិត្ត​វិញ្ញាណឥណ្ឌាក្នុងសតវត្សរិ៍ទី២០

X
5s