សម្ដី​ចំនួន​ ១០ឃ្លា​ ពី​អ្នក​ច្នៃប្រឌិត​បង្កើត​ថ្មី​និង​អ្នក​វិទ្យាសាស្ត្រ​ល្បីៗ​ ដែលអ្នកគួរអាននិងសិក្សា​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ដែល​បាន​ដកស្រង់​ពី​អ្នក​ច្នៃប្រឌិត​បង្កើត​ថ្មី​និង​អ្នក​វិទ្យាសាស្ត្រ​ល្បីៗ​ចំនួន​ ១០ឃ្លា​ ដូច​ខាងក្រោម:

) «ចូរ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ដើរ​តាម​បេះដូង​របស់​អ្នក​និង​អព្ភន្តរញាណ​របស់​អ្នក។ ពួកវា​ដោយ​តាមរយៈ​របៀប​ណា​ម្យ៉ាង​អាច​ដឹង​ពី​អ្វី​ដែល​អ្នក​ចង់​ក្លាយ​ទៅ​ជា​ពិតប្រាកដ។» Steve Jobs

) «កុំ​ព្យាយាម​ធ្វើ​គ្រប់យ៉ាង។ ចូរ​ធ្វើ​តែ​រឿង​មួយ​ឲ្យ​ល្អ​បាន​ហើយ។» Steve Jobs

) «រូបវិទ្យា​គឺជា​រចនាសម្ព័ន្ធ​ដ៏​ល្អ​មួយ​សម្រាប់​ការ​គិត។ ជីក​ឫសគល់​នូវ​រឿង​អ្វីៗ​ឲ្យ​ទៅ​ដល់​ការពិត​ដែល​មូលដ្ឋាន​ហើយ​គិត​យ៉ាង​ឡូហ្សិក​ឡើង​ទៅលើ​ពី​ទីនោះ​មក។» Elon Musk

) «ដើម្បី​ដឹង​ពី​គ្នា​ទៅវិញទៅមក យើង​ត្រូវ​តែ​ទៅ​ហួស​ពី​រង្វង់​នៃ​ញាណ​ទទួល​ដឹង​របស់​យើង។» Nikola Tesla

) «នៅ​ពេល​ទ្វារ​មួយ​បិទ ទ្វារ​មួយ​ទៀត​ក៏​បាន​បើក ប៉ុន្តែ​យើង​ច្រើនតែ​សម្លឹង​យូរ​ពេក​និង​ពោរពេញ​ដោយ​ការ​ស្ដាយក្រោយ​ពេក​ទៅលើ​ទ្វារ​ដែល​បាន​បិទ​រហូត​ទាល់តែ​យើង​មើល​មិន​ឃើញ​ទ្វារ​ដែល​បាន​បើក​សម្រាប់​ពួក​យើង។» Alexander Graham Bell

) «ការ​បង្រៀន​ដែល​ពិតជា​បង្រៀន​ពិតប្រាកដ​នឹង​មិន​ល្បីល្បាញ​ឡើយ ឯ​ការ​បង្រៀន​ដែល​ល្បីល្បាញ​នឹង​មិន​បង្រៀន​ពិត​ប្រាកដ​នោះ​ឡើយ។» Michael Faraday

) «រឿង​ដែល​សំខាន់​គឺជា​ការ​ដែល​ដឹង​ថា​តើ​ត្រូវ​ទទួលយក​រឿង​អ្វីៗ​ទាំងឡាយ​ដោយ​ស្ងៀមស្ងាត់​ដោយ​របៀប​ណា។» Michael Faraday

) «ទឹក​សម្រាប់​ខ្ញុំ ជា​បាតុភូត​មួយ​ដែល​ចេះតែ​ដាស់​សតិ​ខ្ញុំ​នូវ​អារម្មណ៍​នៃ​ការ​ងឿងឆ្ងល់​ថ្មីៗ​ជា​ញឹកញាប់​ស្មើនឹង​ពេល​ដែល​ខ្ញុំ​មើល​វា។» Michael Faraday


) «កុំ​ស្វែងរក​ចំណេះដឹង​នៅ​ក្នុង​សៀវភៅ​ប៉ុន្តែ​នៅ​ក្នុង​អ្វីៗ​ខ្លួន​វា​ផ្ទាល់។» William Gilbert


១០) «រឿង​ដែល​លំបាក​បំផុត​នៅ​ក្នុង​ជីវិត​គឺជា​ការ​ស្គាល់​ខ្លួនឯង។» Thales


ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​​១០ឃ្លា ដែល​ជា​ចំណុច​សំខាន់​ដែល​អ្នក​គួរ​ចងចាំ​អំពី​ជីវិត​

 

X
5s