GDP ថៃធ្លាក់ចុះ ១២,២% នៅត្រីមាសទី ២ ជាការធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល ២២ឆ្នាំមកនេះ
បាងកក - សេដ្ឋកិច្ចប្រទេសថៃបានថយចុះនៅត្រីមាសទី២ក្នុងល្បឿនលឿនបំផុតធៀបក្នុងរយៈពេល ២២ឆ្នាំចុងក្រោយនេះ ប៉ុន្តែតិចជាងអ្វីដែលបានរំពឹងទុកដោយសារការរីករាលដាលនៃវីរុសកូវីដ ១៩ ធ្វើអោយប៉ះពាល់វិស័យទេសចរណ៍ ការនាំចេញ និងសកម្មភាពរកស៊ីក្នុងប្រទេសថៃទាំងមូល។
ស្តេចសេដ្ឋកិច្ចលំដាប់លេខពីរក្នុងតំបន់អាស៊ីអាគ្នេយ៍ បានថយចុះ GDP របស់ខ្លួន ១២,២% នៅចន្លោះខែមេសានិងខែមិថុនា ដែលបានបង្ហាញដោយទីភ្នាក់ងារផែនការរដ្ឋកាលពីថ្ងៃចន្ទ័ ដែលធៀបទៅនឹងការព្យាករណ៍ដោយរ៉យទ័រថាមានការធ្លាក់ចុះ ១៣,៣%។
ផ្អែកទៅលើត្រីមាស តម្រូវនៃការធ្លាក់ចុះសេដ្ឋកិច្ចមាន ៩,៧% ក្នុងខែមិថុនា ដែលបានចាត់ទុកថាជាការធ្លាក់ចុះលឿនបំផុតក្នុងកំណត់ត្រាកន្លងមក។ បើតាមការលើកឡើងពី National Economic and Social Development Council ទំហំនេះវាតូចជាការព្យាករណ៍របស់អ្នកសេដ្ឋវិទូ។
ភ្នាក់ងារសេដ្ឋកិច្ចបានធ្វើកាត់ទម្លាក់អត្រានៃ GDP របស់ថៃក្នុងឆ្នាំនេះ ហើយពេលនេះគេរំពឹងថាសេដ្ឋកិច្ចនឹងធ្លាក់ចុះពី ៧.៣% ទៅ -៧.៨% ក្នុងឆ្នាំ ២០២០ ដែលកាលពីមុនគេព្យាករណ៍ថា ការធ្លាក់ចុះចាប់ពី ៥% ទៅ -៦%៕
ដោយ៖ ពិទូ