សម្ដីដកស្រង់ចំនួន ៨ឃ្លា ដែលអាចនាំអ្នកឲ្យចាកចេញពីការឃុំឃាំងរបស់ខ្លួនឯងបាន
ខាងក្រោមនេះគឺជាសម្ដីដកស្រង់ចំនួន ៨ឃ្លា ដែលអាចនាំអ្នកឲ្យចាកចេញពីការឃុំឃាំងរបស់ខ្លួនឯងបាន:
១) «ចូរសាមញ្ញតាមដែលអ្នកអាចធ្វើបាន នោះអ្នកនឹងភ្ញាក់ផ្អើលនឹងមើលឃើញថាតើជីវិតនឹងអាចក្លាយជាមិនស្មុគស្មាញនិងរីករាយបានដោយរបៀបណា។» Paramahansa Yogananda
២) «អំណាចនៃការចង់បានដែលមិនទាន់ត្រូវបានបំពេញគឺជាឫសគល់នៃទាសកររបស់រាល់មនុស្សគ្រប់រូប។» Paramahansa Yogananda
៣) «បុគ្គលម្នាក់ជឿជាក់លើអ្វីមួយព្រោះពួកគេត្រូវបានកម្រិតលក្ខខណ្ឌឲ្យជឿទៅលើវា។» Aldous Huxley
៤) «យើងឃើញផ្កាកុលាប ហើយភ្លាមៗនោះក៏និយាយថាផ្កាកុលាប។ យើងមិននិយាយថា ខ្ញុំបានឃើញម៉ាសរាងមូលនៃពណ៌ក្រហមក្រមៅនិងផ្កាឈូកក្រមៅដែលមានរចនាសម្ព័ន្ធយ៉ាងផ្ចិតផ្ចង់នោះឡើយ។ យើងបានហក់ពីបទពិសោធន៍ជាក់ស្ដែងទៅរកទស្សនក្នុងពេលរំពេចភ្លាមនោះ។ យើងមិនអាចចៀសផុតពីការដែលរស់នៅក្នុងដែនកំណត់យ៉ាងធំសម្បើមមួយនៅក្នុងបរិបទនៃទស្សនបានឡើយ។ យើងត្រូវតែធ្វើបែបនេះ ព្រោះថាបទពិសោធន៍ភ្លាមៗគឺពិតជាច្របូកច្របល់និងសម្បូរបែបណាស់ដែលដើម្បីគ្រាន់តែការពារខ្លួន យើងត្រូវតែប្រើប្រាស់រចនាសម្ព័ន្ធនៃភាសាដើម្បីរៀបចំបំបែកចេញនូវអ្វីដែលមានប្រយោជន៍សម្រាប់យើង និងក្នុងពេលតែមួយគឺដើម្បីស្វែងយល់ព្រោះថាមានតែនៅក្នុងដែនកំណត់នៃភាសាប៉ុណ្ណោះដែលយើងអាចយល់បានថាតើមានអ្វីកំពុងកើតឡើង។ យើងធ្វើវាឲ្យទៅជាទស្សនទូទៅហើយយើងទៅកាន់កម្រិតដែលខ្ពស់ទៅៗនៃគំនិតអរូបី ដែលអនុញ្ញាតឲ្យយើងបានយល់ពីអ្វីដែលយើងកំពុងធ្វើដែលយើងប្រាកដណាស់ថានឹងមិនអាចធ្វើបាននោះឡើយបើមិនមានភាសាទេនោះ។ តាមរបៀបនេះភាសាមានប្រយោជន៍ខ្លាំងណាស់ ដែលយើងនឹងមិនអាចអត់វាបានឡើយ។ ប៉ុន្តែភាសាក៏មានដែនកំណត់របស់វានិងអន្ទាក់របស់វាដែរ។» Aldous Huxley
៥) «ការផ្សព្វផ្សាយពាណិជ្ជកម្មគឺជាការកុហកដែលស្របច្បាប់។» H. G. Wells
៦) «យើងទាំងអស់គ្នាសុទ្ធតែមានម៉ាស៊ីនពេលវេលា មិនមែនទេឬ ? អ្វីដែលនាំយើងថយក្រោយគឺជាការចងចាំ ឯអ្វីដែលនាំយើងទៅមុខគឺជាសុបិន។» H. G. Wells
៧) «កំណាព្យប្រៀបបានទៅនឹងសុភាសិត អ្នកតែងតែអាចស្វែងរកមួយដើម្បីប្រឆាំងគ្នាជាមួយមួយទៀត។» Jules Verne
៨) «ខ្ញុំចង់មើលឃើញនូវអ្វីដែលគ្មាននរណាម្នាក់ធ្លាប់បានសង្កេត បើទោះជាខ្ញុំត្រូវដោះដូរនូវការងឿងឆ្ងល់នេះជាមួយនឹងជីវិតខ្ញុំក៏ដោយ។» Jules Verne
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ គតិ៧ឃ្លារបស់អ្នកនិពន្ធសៀវភៅ The Seth Material លោកស្រី Jane Roberts