ទស្សនចំនួន ១០ឃ្លា ដែលនាំអ្នកចូលទៅដល់កម្រិតដែលស៊ីជម្រៅមួយទៀតនៃជីវិតដែលលើសពីកម្រិតដែលអ្នកធ្លាប់តែបានរស់នៅ
ខាងក្រោមនេះគឺជាទស្សនចំនួន ១០ឃ្លា ដែលនាំអ្នកចូលទៅដល់កម្រិតដែលស៊ីជម្រៅមួយទៀតនៃជីវិតដែលលើសពីកម្រិតដែលអ្នកធ្លាប់តែបានរស់នៅ:
១) «រូបរាងនៃអ្វីៗទាំងឡាយផ្លាស់ប្ដូរអាស្រ័យទៅតាមអារម្មណ៍ ដូច្នេះយើងឃើញវេទមន្តនិងភាពស្រស់ស្អាតនៅក្នុងពួកវា ខណៈពេលដែលវេទមន្តនិងភាពស្រស់ស្អាតតាមពិតទៅគឺស្ថិតនៅក្នុងពួកយើងសោះ។» Kahlil Gibran
២) «នៅពេលដែលបានទៅដល់ការបញ្ចប់នៃអ្វីដែលអ្នកគួរដឹង អ្នកនឹងនៅលើការចាប់ផ្ដើមនៃអ្វីដែលអ្នកគួរទទួលអារម្មណ៍ដឹង។» Kahlil Gibran
៣) «នៅពេលដោះស្រាយបញ្ហាជាមួយមនុស្ស ចូរត្រូវចងចាំថាអ្នកមិនមែនដោះស្រាយបញ្ហាជាមួយភាវរស់ដែលប្រកបដោយឡូហ្សិកនោះឡើយ ប៉ុន្តែជាមួយភាវរស់ដែលពោរពេញទៅដោយការគិតលម្អៀងនិងត្រូវបានជំរុញដោយមោទនភាពនិងអំនួត។» Dale Carnegie
៤) «ឥឡូវនេះនាងមិនមានអ្វីដែលត្រូវបាត់បង់ទៀតនោះទេ នាងមានសេរីភាពហើយ។» Paulo Coelho
៥) «មិនមាននរណាម្នាក់បាត់បង់នរណាម្នាក់ឡើយ ព្រោះថាគ្មាននរណាម្នាក់ធ្វើជាម្ចាស់កម្មសិទ្ធិទៅលើនរណាម្នាក់ឡើយ។ នេះគឺជាបទពិសោធន៍ពិតនៃសេរីភាព មានអ្វីដែលសំខាន់បំផុតនៅក្នុងពិភពលោកដោយមិនធ្វើជាម្ចាស់កម្មសិទ្ធិទៅលើវា។» Paulo Coelho
៦) «បើអ្នកធ្លាក់ ចូរជ្រមុជទៅ។» Joseph Campbell
៧) «គោលដៅនៃជីវិតគឺជាការធ្វើឲ្យចង្វាក់បេះដូងរបស់អ្នកដើរស៊ីចង្វាក់គ្នាជាមួយចង្វាក់របស់ចក្រវាល ធ្វើឲ្យធម្មជាតិរបស់អ្នកដើរស៊ីចង្វាក់ជាមួយធម្មជាតិ។» Joseph Campbell
៨) «ជីវិតប្រៀបបានទៅនឹងការដែលមកដល់កន្លែងមើលរឿងកុនយឺត ហើយត្រូវស្វែងរកអ្វីដែលបានកើតឡើងដោយមិនរំខានអ្នកដទៃជាមួយនឹងសំណួរជាច្រើន ហើយបន្ទាប់មកដោយមិនបានរំពឹងទុកក៏ត្រូវបានហៅទៅឆ្ងាយមុនពេលអ្នកបានស្វែងរកឃើញថាតើវាបញ្ចប់ដោយរបៀបណា។» Joseph Campbell
៩) «ភាពច្នៃប្រឌិតគ្រាន់តែជាអ្វីៗដែលមានទំនាក់ទំនងនឹងគ្នាប៉ុណ្ណោះ។» Steve Jobs
១០) «សាមញ្ញអាចពិបាកជាងភាពស្មុគស្មាញ។ អ្នកត្រូវប្រឹងប្រែងខ្លាំងដើម្បីធ្វើឲ្យការគិតរបស់អ្នកជ្រះស្រឡះដើម្បីធ្វើឲ្យវាសាមញ្ញបាន។ ប៉ុន្តែវានឹងមានតម្លៃនៅចុងបញ្ចប់ ព្រោះថាបើកាលណាអ្នកបានទៅដល់ទីនោះ អ្នកនឹងអាចរំកិលភ្នំបាន។» Steve Jobs
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សន៩ឃ្លារបស់អ្នកនិពន្ធដ៏មានកេរ្តិ៍ឈ្មោះមួយរូបរបស់រុស្ស៊ីលោក Leo Tolstoy